គេហទំព័រ KCD Khmerkrom សូមស្វាគមន៍ គេហទំព័រនេះត្រូវបានបដិសន្ធិឡើងក្នុងគោលបំណង ជាឃ្លាំងផ្ទុុកនូវឯកសារជាច្រើន ដើម្បីងាយស្រូលក្នុងការសិក្សាស្រាវជ្រាវនូវប្រធានបទដែលពាក់ព័ន្ធ ជាពិសេសសម្រាប់ សិស្សិ-និស្សិត ស្រាវជ្រាវទៅតាមជំនាញរបស់ខ្លួន។ គេហទំព័រ សូមធ្វើការអធ្យាស្រ័យទុកជាមុន រាល់កំហុសឆ្គងដែលកើតឡើងដោយឥតចេតនា ។ យើងខ្ញុំសូមទទួលការរិះគន់ ដើម្បីស្ថាបនា ! សូមអគុណ !
Thursday, November 19, 2015
ប្រាសាទជ្រុង
ប្រាសាទជ្រុង ជាប្រាសាទតូចមួយ ដែលស្ថិតក្នុងបរិវេណកំពែង ខាងក្រៅប្រាសាទបាយ័ន ត្រង់កន្លែងកាច់ជ្រុង នៃទន្លេអុំ ។
បើដើរចូលតាមខ្លោងទ្វារ ផ្នែកខាងត្បូង នៃប្រាសាទអង្គរធំ បត់ខាងឆ្វេងដៃ រូចធ្វើដំណើរ តាមមាត់ទន្លេអុំ ឆ្ពោះទៅទិសខាងលិច ដល់កន្លែងកាច់ជ្រុង នៃកំពែងប្រាសាទ នោះយើងនឹងឃើញ ប្រាសាទស្អាតតូចមួយ ដែលអាចសន្មតបានថា ជាកន្លែងអាចទស្សនា ទេសភាពថ្ងៃរៀបលិចដ៏ពណ្ណរាយ។
ឯកសារស្រាវជ្រាវ និង ចងក្រងដោយ គង្គាអង្គរ របស់ក្រុមហ៊ុន ហ្គ្រីងអឺស បានឱ្យដឹងថា ប្រាសាទជ្រុង គឺជាប្រាសាទតូចច្រឡឹង ល្អប្រណីតមួយ ដែលមានក្បាច់រចនាផ្កាភ្ញី រស់រវើក អមដោយចម្លាក់ អាទិទេព ជាច្រើន នៅគ្រប់ផ្នែកសំណង់នៃប្រាសាទ ។
តួប៉មប្រាសាទនេះ បែរមុខទៅទិសខាងកើត ខណ្ឌជាបន្ទប់ៗ សាងសង់ឡើង អំពីថ្មភក់ និង ថ្មបាយក្រៀម មានទំហំប្រមាណ ១៥ ម៉ែត្រ គុណ ១០ ម៉ែត្រ មានកម្ពស់ប្រហែល ៥,៧ ម៉ែត្រ ពីលើខ្នងកំពែង សង់នៅលើកំពែងអង្គរធំ ចំត្រង់កែងនៃកំពែងទិសទក្សិណ និង ទិសបស្ចិម ។
ប្រាសាទនេះ ត្រូវបានកសាងឡើង នៅចុងសតវត្សរ៍ទី ១២ ក្រោមស្នាព្រះហស្ត របស់ជ័យវរ្ម័នទី ៧ ។ នៅក្នុងសម័យអង្គរ ប្រាសាទជ្រុង គឺជា ហោត្រ័យ ឬ បណ្ណាល័យតម្កល់ទុក នូវផ្ទាំងសិលាចារឹកដ៏សំខាន់ៗនានា ដែលពិពណ៌នា យ៉ាងពិស្តារ អំពីការស្ថាបនាកសាង មហាកំពែង កសិណទឹកព័ទ្ធជុំវិញ និង ទ្វារ ចូលរាជធានីអង្គរធំ ក្នុងរជ្ជកាល ព្រះបាទជ័យវរ្ម័នទី ៧ ។
រហូតមកទល់ ពេលនេះ ប្រាសាទជ្រុង បានទទួលរងការបាក់បែកផ្នែកខ្លះៗ ដោយសារអាយុកាល និង ការបំផ្លិចបំផ្លាញរបស់មនុស្ស ។
នៅតាមខ្នងកំពែងខាងកើតប្រាសាទ ប្រមាណ ២០០ ម៉ែត្រ មានរន្ធទ្វារសម្ងាត់ចំនួនប្រាំ ដែលអ្នកស្រុកហៅថា រូងសត្វត្រដេវ តាំងពី យូរលង់ណាស់ មកហើយ ពីព្រោះ កន្លេងនេះ ធ្លាប់មានសត្វត្រដេវ ចូលមកកាច់សំបុក ភ្ញាស់កូនតចៅ។ អ្នកស្រុកម្តុំនេះ ច្រើនហៅឈ្មោះថា រូងត្រដេវនេះ តរហូតមក មិនមានផ្លាស់ប្តូរទេ ។
តាមលក្ខណៈ ភូមិសាស្ត្រ រូងត្រដេវនេះ គឺជា ច្រកទឹកចេញចូល រវាង ទន្លេអុំ និង បឹងតូចៗ នៅភាគនិរតី នៃអង្គរធំ ហើយក៏គឺជាច្រកសម្ងាត់ សម្រាប់ស្តេច ឬ នាម៉ឺនមន្ត្រី ររត់ភៀសខ្លួនរបស់ស្តេច នៅក្នុងករណីណាមាន ដែលជីវិតពួកគេ ត្រូវជួបគ្រោះភយន្តរាយណាមួយ ដោយមូលហេតុ នយោបាយ ផ្លាស់ប្តូរ។ រូង ទាំងប្រាំនេះ បានត្រូវគេសង់ទម្លុះ មហាកំពែងដ៏រឹងមាំ របស់ អង្គរធំ ដែលស្ថិតនៅជាប់ៗគ្នានោះ។ ប៉ន្តែមានទំហំ មិនស្មើគ្នាទេ រូងកណ្តាលមានទំហំធំ ហើយមានពិដានដំបូលខ្ពស់ជាងគេ បន្តិច គឺទទឹង ទំហំប្រមាណ ១,៥ ម៉ែត្រ និង កម្ពស់ ២ ម៉ែត្រ។ អ្នកស្រុក អាចងើបឈរ ឬដើរបាន ក្នុងរូងនេះ ដោយមិនប៉ះក្បាលនឹងពិដាន ដំបូល។
ឯកសារយោង ៖ វិគីភីឌា
ចំណាត់ថ្នាក់អត្ថបទ
ប្រាសាទខ្មែរ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment