គេហទំព័រ KCD Khmerkrom សូមស្វាគមន៍ គេហទំព័រនេះត្រូវបានបដិសន្ធិឡើងក្នុងគោលបំណង ជាឃ្លាំងផ្ទុុកនូវឯកសារជាច្រើន ដើម្បីងាយស្រូលក្នុងការសិក្សាស្រាវជ្រាវនូវប្រធានបទដែលពាក់ព័ន្ធ ជាពិសេសសម្រាប់ សិស្សិ-និស្សិត ស្រាវជ្រាវទៅតាមជំនាញរបស់ខ្លួន។ គេហទំព័រ សូមធ្វើការអធ្យាស្រ័យទុកជាមុន រាល់កំហុសឆ្គងដែលកើតឡើងដោយឥតចេតនា ។ យើងខ្ញុំសូមទទួលការរិះគន់ ដើម្បីស្ថាបនា ! សូមអគុណ !
Wednesday, November 25, 2015
វិធី ជួយកំចាត់ក្រញរដៃ និង ក្រញរជើងខ្មៅ អោយប្រែជាសរលើបរលោង
ថ្ងៃនេះយើងខ្ញុំនឹងចែករំលែក វិធីកំចាត់ស្នាមក្រិនខ្មៅ នៅតាមក្រញរដៃនិងជើង តាមបែបធម្មជាតិដល់មិត្តៗ ទាំងអស់គ្នាអោយបានដឹង។ វិធីនេះមិនត្រឹមតែងាយស្រួលប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងអាចជួយកាត់បន្ថយថ្លៃចំណាយ ក្នុងការទិញផលិតផលដែលមានតំលៃថ្លៃៗបានទៀតផង។ អ្នកច្បាស់ជាចង់ដឹងហើយថា តើជាវិធីអ្វីទៅ? តោះទៅទាំងអស់គ្នា៖
- យកដំឡូងបារាំងមួយមើម ចិតវាជាចំណិត (មិនក្រាសពេក មិនស្តើងពេក) ហើយដុសទៅតាមក្រញរដៃ និង ជើង។ ដុសវារយៈពេល ១ នាទីសឹមលាងទឹកចេញ។
- បន្ទាប់មកយក Baking soda (រកទិញនៅផ្សារទំនើប) លាយជាមួយទឹកបន្តិច (តំរូវអោយខាប់)។ រួចហើយដុសវាទៅលើក្រញរដៃ និង ជើងដែលខ្មៅ ដោយទុកចោល ៥ នាទី បន្ទាប់មកលាងទឹកចេញ។
- ធ្វើវិធីនេះ ម្តងក្នងសប្តាហ៍ រហូតទាល់តែអ្នកឃើញពីលទ្ធផលរបស់វា៕
ចំណាត់ថ្នាក់អត្ថបទ
ចំណេះដឹង
Subscribe to:
Post Comments (Atom)
No comments:
Post a Comment