Wednesday, November 25, 2015

គន្លឹះ ដែលជួយអោយអ្នក សំរកទំងន់បានជោគជ័យ !




ចង់សំរកទំងន់អ្នកអាចអនុវត្តន៍វិធីងាយៗ ដូចខាងក្រោមនេះ៖

១. ញុំាទឹកអោយបានច្រើនរាល់ពេលអ្នកឃ្លាន
ញុំាទឹកមួយពែង នៅពេលដែលអ្នកឃ្លាន ទោះតែអ្នកមិនស្រេកទឹកក៏ដោយ។

២. គេងអោយបានគ្រប់គ្រាន់
ការគេងជារឿងដែលសំខាន់។ ពេលដែលអ្នកគេងមិនគ្រប់គ្រាន់ រាងកាយរបស់អ្នកនឹងដំណើរការមិនប្រក្រតី ហើយវាធ្វើអោយមានសំពាធ។ វានឹងរំខានដល់ការរំលាយអាហាររបស់អ្នក ហើយ​ រាងកាយរបស់អ្នកនឹងចាប់ផ្តើមទទួលយកជាតិខ្លាញ់ដែលមិនល្អ។

៣. ជៀសវាងញុំាអាហារដែលឥតប្រយោជន៍
ស្ទើរតែគ្រប់ពេលអ្នកតែងតែញុំាអាហារដែលឥតប្រយោជន៍រាល់ពេលដែលអ្នកឃ្លាន។​ ចូរព្យាយាមញុំាអាហារដែលល្អចំពោះសុខភាព ដូចជាផ្លែប៉ោមជាដើម ជៀសវាងអាហារដែលឥតប្រយោជន៍។

៤. បំភ្លេចចោលនូវភេសជ្ជៈត្រជាក់ៗ (ក្លាសេ)
ប្រសិនបើអ្នកស្រេកទឹក ចូរញុំាទឹកធម្មតា ជំនួសការញុំាទឹកក្លាសេ ព្រោះវាធ្វើអោយអ្នកធាត់។ អ្នកអាចញុំាទឹកក្តៅឧណ្ហៗ រឺទឹកធម្មតា​។

៥. ព្យាយាមគ្រប់គ្រងខ្លួនឯង
ប្រសិនជាអ្នកចូលចិត្តញុំាការ៉េម នំ cookie រឺស្ករគ្រាប់ សូមកុំញុំាតាមចិត្តចង់ ប៉ុន្តែអ្នកអាចញុំាមួយកូនដុំតូចបាន។ ព្រោះបើអ្នកបណ្តោយតាមចិត្តចង់ អ្នកនឹងធ្វើអោយខ្លួនអ្នកធាត់៕

No comments:

Post a Comment