នៅក្នុងភាសាអង់គ្លេសកាលណាចំនួនធំចាប់ពីខ្ទង់ពាន់ឡើង គេត្រូវកាត់ខ្ទង់ដោយប្រើសញ្ញា " , " រៀងរាល់បីខ្ទង់ម្តង។ គេប្រើសញ្ញា " - " នៅចន្លោះកណ្តាលពាក្យ twenty-one ឬ thirty-two គេមិនអាចសរសេរ twenty one ឬ thirty two បានទេ។ ចំនួនចាប់ពី 100 ឡើងទៅ គេត្រូវប្រើពាក្យ "and" នៅចន្លោះកណ្តាល ឧទាហរណ៍ one hundred and one (101)។ ចំណាំ៖ គេសរសេរ two hundred មិនមែន two hundreds ទេ។
លំហាត់អនុវត្តន៍៖
ចូរកែពាក្យខាងក្រោមឲ្យបានត្រឹមត្រូវ
ឧទាហរណ៍ twenty one កែទៅជា twenty-one
two hundreds
three hundred forty
32600
two thousand three hundred fifty
sixty five
forty nine
No comments:
Post a Comment