Monday, December 14, 2015

រួមគ្នាទប់ស្តាត់ពីជំងឺគ្រុនឈាម



ជំងឺគ្រុនឈាមគឺជាជំងីដែលកាចសាហាវវាបានគំរាមគំហែងទៅលើកុមារតូចៗ ដែលមានអាយុក្រោម១៥ឆ្នាំ។ ជំងឺគ្រុនឈាមវា បានបង្កដោយពពួកវីវុសហើយចម្លងតាមរយៈមូសខ្លាប្រភេទAedes។ ជំងឹនេះបានគំរាមគំហែងពោរពេញពិភពលោកជាពិសេស
នៅតាមតំបន់ អាស៊ីអាគ្នេយ៍ ឥណ្ឌា ការីបីន អាមេរិកខាងត្បូងនិង កណ្តាល។ចំនែកឯរោគសញ្ញារបស់វាវិញគឺ:
– កណ្ទួលក្រហមតូចៗច្រើន ដែលចាប់ផ្តើមពីទ្រូងមុនរួចដេញទៅខ្នង ដៃជើង និងមុខ
-ក្តៅខ្លួនខ្លាំង ឈឺក្បាល ឈឺសន្លាក់ និងសាច់ដុំ
-ឈឺចាប់រាងកាយ
-ក្រហមមុខ និងក្អួតជាដើម

ភាគច្រើននៃជំងីនេះចាប់ផ្តើមធើ្វទុក្ខនៅរយះពេល ពី ៤ទៅ ៥ថៃ្ងបន្ទាប់ពីមូសខ្លាបានខំា ចំនែកឯរោគសញ្ញាវាងាយចេញ អោយឃើញរឺមិនឃើញអាស្រ័យទៅលើស្ថានភាពអ្នកជំងឺ។ ប្រសិនជាការព្យាបាលមិនទាន់ពេល រឺមិនត្រឹមត្រូវទេនោះវានិងបង្ក នូវបញ្ហាលំបាកជាច្រើនដូចជា ឈាមតាមអញ្ជេញធ្មេញ ក្អូតឈាម លាមកមានឈាមមកជាមួយ និងមានបញ្ហាជាច្រើនទៀត ឈានទៅដល់ការបាត់បង់ជីវិត។
ដូច្នេះក្នុងនាមជាអាណាព្យាបាលនិងមានតួនាទីថែរក្សាកូនៗតូចៗរបស់លោកអ្នកនោះលោកអ្នកគួរតែ
– ប្រើថ្នាំបាញ់មូស
-ប្រើថ្នាំលាបស្បែកសំរាប់ការពារមូស
– ដេកក្នុងមុងទាំងយប់ថ្ងៃ
-ពាក់អាវពាកខាអោយបានជិតខ្លូន
-ចិញ្ចឹមត្រីក្នុងពាងទឹកដើម្បីស៊ីដង្កួវទឹក
-ដាក់ថ្នាំអាបែត
-លុបបំបាត់នូវប្រភពមូសដូចជាកាយកប់វត្ថុដែលអាចដកទឹកបាន នៅជុំវិញផ្ទះដូចជាសំបក កំប៉ុង សំបកដប សំបងដូង កង់ឡានចាស់ និងវត្ថុដែលអាចដក់ទឹកបានយកទៅបោះចោលរឺកប់ចោលអោយបានត្រឹមត្រូវ។

No comments:

Post a Comment