Wednesday, December 9, 2015

មួយ​ថ្ងៃ​ធ្វើ​កិច្ចការ​មាន​ប្រយោជន៍​មួយ


គេ​ថា​សុភមង្គល​កើត​មាន​ក្នុង​ចិត្ត​។ ប្រសិន​បើ​ចិត្ត​ប្រសព្វ​តែ​នឹង​រឿង​ល្អ​ៗ​ជា​រៀង​រាល់​ថ្ងៃ​ មាន​ន័យ​ថា​សុភមង្គល​ក៏​កើត​មាន​ជា​រៀង​រាល់​ថ្ងៃ​ដែរ។ មនុស្ស​តែង​រីករាយ​កាលណា​គេ​បាន​ធ្វើ​កិច្ចការ​ដែល​ខ្លួន​ពេញ​ចិត្ត​ និង​យល់​ថា​ខ្លួន​បាន​ធ្វើ​ប្រយោជន៍​ជា​រៀង​រាល់​ថ្ងៃ។ ចូរ​ជ្រើស​រើស​សកម្ម​ភាព​ណា​មួយ​មក​ធ្វើ​ជា​រៀង​រាល់​ថ្ងៃ​ ដើម្បី​អភិវឌ្ឍន៍​ស្មារតី​និងគំនិត​ច្នៃ​ប្រឌិត។ សូម​កុំ​មើល​រំលង​ប្រយោជន៍​ពី​កិច្ចការ​តូច​តាច​ឲ្យ​សោះ។ កាលណា​យើង​អាច​ចាប់​ផ្តើម​ធ្វើ​កិច្ចការ​ពីតូច​ឡើង​ទៅ​ យើង​នឹង​សន្សំ​សេចក្តី​អំណត់​ច្រើន។​ កិច្ច​ការនេះ​ក៏​ជា​ចំនុច​ចាប់​ផ្តើម​បើក​ច្រក​គំនិត​ឆ្ពោះ​ទៅ​រក​ការ​ បង្កើត​ថ្មី​ផងដែរ។ មួយ​ថ្ងៃ​ធ្វើ​កិច្ច​ការ​មួយ មួយ​ឆ្នាំ​សម្រេច​បាន​ ៣៦៥ សមិទ្ធិផល​។ ចុះ​ ១០ ឆ្នាំ ២០ ឆ្នាំ ខាង​មុខ​នឹង​បាន​ប៉ុន្មាន​?

ចូរ​ចាប់​ផ្តើម​ធ្វើ​ពី​ឥឡូវ​នេះ​នូវ​រាល់​កិច្ចការ​ដែល​អ្នក​ពេញ​ចិត្ត​ អ្នក​នឹងភ្ញាក់​ផ្អើល​នៅពេល​ឃើញ​ខ្លួន​ឯង​រីក​ចម្រើន​ទៅមុខ​ជា​រៀង​រាល់​ ថ្ងៃ។ កាន់​តែ​ធ្វើ​ កាន់​តែ​សប្បាយចិត្ត​ កាន់​តែ​ចង់​ធ្វើ​បន្ថែម​ទៀ។

កិច្ច​ការ​មួយ​ចំនួន​ខាង​ក្រោម​អ្នក​អាច​ជ្រើស​រើស​ដើម្បី​ធ្វើ​ជា​រៀងរាល់​ថ្ងៃ​៖

-​​ ថត​រូប​មួយ​ថ្ងៃ​មួយ ៖ ទេសភាព​ទីក្រុង ជនបទ ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ ផ្លែ​ឈើ រុក្ខជាតិ សត្វ​គ្រប់​ប្រភេទ ។ល។



- ​រៀន​សរសេរ​សំបុត្រ​មួយ​ថ្ងៃ​មួយ​
-​ រៀន​បត់​រូប​បេះ​ដូង​ រូប​សត្វ​...

- រៀនដើរតួ​ចិត្ត​ល្អ ចិត្ត​អាក្រក់ តួកំប្លែង ។ល។ មួយ​ថ្ងៃ​តួ​មួយ​
- រៀន​ចម្អិន​ម្ហូបដែល​មិន​ទាន់​ចេះ​



- ថតរូប​ផ្ទាំង​ផ្សាយ​ពាណិជ្ជកម្ម​ប្លែក​ៗ​

- សន្សំ​ពាក្យ​ស្លោក​ដាស់​តឿន​ចិត្ត​មួយ​ថ្ងៃ​មួយ
- រៀន​គូរ​គំនូរ​រូប​អ្វី​មួយ​ដែល​ខ្លួន​ចង់​បាន​មួយ​ថ្ងៃ​មួយ​

- ប្រមូល​វត្ថុ​អនុស្សាយវីយ៍​ចាស់​ៗ​កាល​ពី​កុមារភាព​

- ​ធ្វើ​តុ​ទូ​កៅ​អី

- ដេរ​ប៉ាក់​រូបតុក្កតា​

បន្ទាប់​ពី​ជ្រើស​រើស​កិច្ចការ​ណាមួយ​ហើយ ចូរ​ចាប់​ផ្តើម​ធ្វើ​ភ្លាម​ នឹង​ចង​ក្រង​ជា​ឯកសារ​ផ្ទាល់​ខ្លួន។​ ប្រសិន​បើ​អាច​ចូរ​ចែក​រំលែក​ស្នាដៃ​ទាំងនេះ​ជាមួយ​មិត្ត​ភក្តិ​ដទៃ​ទៀត​។ គេ​អាច​ចែក​រំលែក​ស្នាដៃ​តាម​រយៈ​ប្លក (wordpress, blogspot,...) ឬ​ facebook ។ល។

No comments:

Post a Comment