Sunday, December 13, 2015

ប្រទេសកម្ពុជាមុនសម័យអង្គរ



ប្រទេសកម្ពុជាជាប្រទេសមួយដែលមានអាយុកាលចំណាស់ជាងគេនៅអាស៊ីអាគេ្នយ៍យើងនេះ។ តាមការសិក្សា​ប្រវត្តិសាស្រ្តកម្ពុជា បានអោយដឹងថា ប្រទេសនេះ​មានដើមកំណើតតាំងពីសតវត្សទី១ នៃគ្រឹស្គសករាជមកម្លេះ។ ប្រទេស​កម្ពុជាបានឆ្លងកាត់សង្រ្គាម និងរបបគ្រប់គ្រងយ៉ាងច្រើន រហូតមក​ដល់​បច្ចុប្បន្ននេះ។ ចំពោះសង្រ្គាម ប្រទេសមួយនេះបាន​ឆ្លងកាត់សង្រ្គាមស៊ីវិល និងសង្រ្គាម​បរទេសឈ្លានពានជាច្រើន​ចំនាន់​​មកហើយដែរ។ រហូតមកដល់បច្ចុប្បន្ននេះ ក៏គេនៅមាន​ការ​សង្ស័យថា ប្រទេសមួយនេះកំពង់ស្ថិតនៅក្រោមអាណានិគម​បរទេស​​ដែរ ទោះបីជារូបភាពជាប្រទេសឯករាជ្យក៏ដោយ។
ប្រទេសកម្ពុជាមុនសម័យអង្គរ(ស.វទី១ ដល់ស.វទី៨នៃគ.ស.)
តាមឯកសារចិនបានឲដឹងថា កាលដើមឡើយ រដ្ឋនេះមានឈ្មោះ​ថា ហ្វូណន ដែលមានទីក្រុងឈ្មោះវ្យាធបុរៈ និងមានព្រះ​មហាក្សត្រ​សោយរាជ្យ គឺព្រះបាទហ៊ុនទៀន និងព្រះនាងលីវ យី ។ ក្រោយមកនគរនេះត្រូវបាន​នគរចេនឡា ដែលជាសមន្តរដ្ឋរបស់​ហ្វូណន បានវាយឈ្លានពានហ្វូណនបានសម្រេច ក្រោមការ​ដឹកនាំ​របស់​សេ្តចចិត្រសេន និងបុត្រារបស់ទ្រង់ ឥសានវម៌ទី១ ដែលមានរាជធានីដំបូងឈ្មោះភវបុរៈ ក្រោយមកក៏ដូរ​ជាបន្ត​បន្តាប់ទៀត។ ក្រោយពីប្តូរប្រទេសជាចេនឡាហើយ ប្រទេសមិន​សូវ​ជាបានសុខទេ ដោយសារតែមាន​ការឈ្លោះប្រកែកគ្នាក្នុង​រាជវង្ស ដណ្តើមទឹកដីមកកាន់កាប់ដើម្បីក្លាយជាអធិរាជ។ តាមការសិក្សាបានអោយដឹងថា ចេនឡាត្រូវបែកជាពីរ គឺចេនឡា​លិចទឹក និងចេនឡាដីគោក ហើយត្រូវបានបង្រួបបង្រួម​វិញដោយ​ព្រះបាទ​ជយវម៌ទី២ ក្រោយពីជ្វាបានចាប់ទៅអស់ជាច្រើនឆ្នាំ នៅ​ចុង​សតវត្សទី៨។ ចាប់ពីពេលនោះមក​កម្ពុជាក៏ចាប់ផ្តើម​សករាជ​ថ្មីមួយរបស់ខ្លួនគឺសម័យអង្គរ ដែលគេដឹងថាជាសម័យដ៏រុងរឿង​បំផុត​មួយ​នៃប្រទេសមួយនេះ។
ព្រះមហាក្សត្រដែលសោយរាជ្យនៅមុនសម័យអង្គរ៖
១. ព្រះបាទហ៊ុនទៀន និងព្រះនាងលីវយី
២. ព្រះបាទហ៊ុនប៉ាន់ហួង ជាព្រះរាជបុត្រច្បងរបស់ព្រះបាទហ៊ុនទៀននិងព្រះនាងលីវយី
៣. ព្រះបាទហ៊ុនប៉ាន់ប៉ាន់ ជាព្រះរាជបុត្រទី២
៤. ព្រះបាទហ្វាន់ចេម៉ាន់ ជាមេទ័ពឡើងធ្វើជាស្តេច
៥. ព្រះបាទហ្វាន់គីនចេង ជាបុត្ររបស់ព្រះបាទហ្វាន់ចេម៉ាន់
៦. ព្រះបាទហ្វាន់ចាន់ ជាក្មួយព្រះបាទហ្វាន់ចេម៉ាន់
៧. ព្រះបាទហ្វាន់ឆាង ជាអនុជព្រះបាទហ្វាន់គីនចេង និងជាបុត្រព្រះបាទហ្វាន់ចេម៉ាន់ ធ្វើគត់ព្រះបាទហ្វាន់ចាន់ សងសឹកឲព្រះរាមរួចឡើងសោយរាជ្យ
៨. ព្រះបាទហ្វាន់ស៊ីយ៉ុន ជាមេទ័ព ហើយបានធ្វើគត់ព្រះបាទហា្វន់ឆាង
៩. ព្រះបាទធៀនឈូ ឆានតាន(ចន្ទ័ន)
១០. ព្រះបាទកៅណ្ឌិន្យ
១១. ព្រះបាទស្រីន្រ្ទវម៌
១២. ព្រះបាទជ័យវម៌ (៤៧០-៥១៤)
១៣. ព្រះបាទគុណវម៌ រាជទាយាទរបស់ព្រះបាទជ័យវម៌ (៥១៤?)
១៤. ព្រះរុទ្រវម៌ ជាបុត្រាស្នំ (៥១៤-៥៥០)
១៥. ព្រះបាទវីរវម៌ មានរាជធានីនៅវាលកន្តេល ថាឡាបរិវ៉ាត់
១៦. ព្រះបាទភវវម៌ទី១ (៥៥០-៦០០)
១៧. ព្រះបាទមហេន្រ្ទវម៌(ចិត្រសេន) ជាអនុជព្រះបាទភវវម៌ទី១ (៦០០-៦១៦)
១៨. ព្រះបាទឥសានវម៌ទី១ ជាព្រះរាជបុត្រព្រះបាទមហេន្រ្ទវម៌ មានរាជធានីឈ្មោះឥសានបុរៈ(៦១៦-៦៣៧)
១៩. ព្រះបាទភវរម៌ទី២ មានរាជធានីឈ្មោះភវបុរៈ (៦៣៧-៦៥២)
២០. ព្រះបាទជយវម៌ទី១ មានរាជធានីឈ្មោះបុរន្ទរបុរៈ (៦៥២-៦៨១)
២១. ព្រះនាងជយទេវី ជាបុត្រីព្រះបាទជយវម៌ទី១ (៦៨១?-៧១៧)
២២. ព្រះបាទបុស្ករាក្ស មានរាជធានីឈ្មោះសម្ភុបុរៈ (៧១៦-៧៣០)
២៣. ព្រះបាទសំភុវម៌
២៤. ព្រះបាទរាជេន្រ្ទវម៌ទី១
២៥. ព្រះបាទមហីបតិវម៌
២៦. ព្រះនាងនប្ញបេន្រ្តទេវី មានរាជធានីឈ្មោះសម្ភុបុរៈ ជាបុត្រីព្រះបាទបុស្ករាក្ស
២៧. ព្រះនាងជយេន្រ្ទរភាទេវី មានរាជធានីឈ្មោះសម្ភុបុរៈដែរ និងជាចៅព្រះបាទបុស្ករាក្ស
២៨. ព្រះនាងជ្យេស្ឋារ្យាទេវី ជាចៅទួតព្របាទបុស្ករាក្ស
២៩. ព្រះបាទទេវាទិត្យ មានរាជធានីឈ្មោះភវបុរៈ សំបូរព្រៃគុហ៍
៣០. ព្រះបាទឥន្រ្ទាទិត្យ មានរាជធានីឈ្មោះភវបុរៈ សំបូរព្រៃគុហ៍
៣១. ព្រះបាទពាលាទិត្យ មានរាជធានីឈ្មោះអនិន្ទិតបុរៈ
៣២. ព្រះបាទនប្ញបាទិត្យ មានរាជធានីឈ្មោះអនិន្ទិតបុរៈ
៣៣. ព្រះបាទជយវម៌ទី២ មានរាជធានីឈ្មោះហរិហរាល័យ​ជាព្រះមហាក្សត្រដែលសោយរាជ្យ ចុងក្រោយបង្អស់នៃសម័យមុនអង្គរ និងតមកដល់ដើមសម័យអង្គរ។

No comments:

Post a Comment