ប្រាសាទបន្ទាយក្តីមានសណ្ឋានស្រដៀងនិងប្រាសាទតាព្រហ្មនិងប្រាសាទ
ព្រះខ័នដែរប៉ុន្តែមានទំហំតូចជាង។គោបុរៈទាំង៤កន្លែងមានព្រះ
ភក្រ្តរបស់ព្រះអវលោកិកេស្វរៈបែរព្រះភក្រ្តទៅកាន់ទិសទាំងដូច
ប្រាសាទបាយ័នដែរ ដោយ
មានកំពែងព័ទ្ធជុំវិញ។ផ្លូវចូលមានគោបុរៈទាំង៤ទិសមានក្រឡាផ្ទៃ
800×400ម៉ែត្រ ។ ប្រាសាទ បន្ទាយក្តីត្រូវបានគេចាត់ចូល
ជាវត្តខាងព្រះពុទ្ធសាសនាសព្វថ្ងៃមានសភាពទ្រុឌទ្រោមខ្លាំង ។
តើប្រាសាទបន្ទាយក្តីមានអ្វីទស្សនាខ្លះ ?
មុន ទៅដល់ប្រាង្គប្រាសាទមេនឹងមានព្រះវិហាររបស់ព្រាហ្មសម្រាប់ធ្វើ ពិធីខាងសាសនាបន្ទាប់មកទៀតជាគោបុរៈ ផ្នែកខាងក្នុងនាំទៅកាន់ប្រាង្គមេនិងប្រាង្គបរិវារទាំង៤។ទិស មានរោងទងទិសខាងជើងត្បូងនៅត្រង់មុខប្រាង្គមេដូច នឹងប្រាសាទដែលកសាងក្នុងរចនាបថបាយ័នដែររូបនាងទេពអប្សរកំពុងរាំ ពត់ពែនយ៉ាងស្រស់ស្អាតនៅប្រាង្គមេមានតម្កល់ព្រះពុទ្ធរូបកំពុង សមាធិ ។
ដោយសារប្រាសាទបន្ទាយ ក្តីគឺជាប្រាសាទខ្នាតតូចយើងអាចទស្សនាទិសខាងកើតតម្រង់ទៅទិស ខាងលិចដោយប្រើ ពេលវេលាមិនយូរណាស់ណាទេគឺប្រមាណជា៣០នាទីទៅ១ម៉ោងតែប៉ុណ្ណោ។ បន្ទាប់មកយើងក៏អាចដើរទស្សនា ទៅកាន់ស្រះស្រង់ដែលនៅខាងមុខប្រាសាទបានផងដែរ ។
ប្រាសាទ បន្ទាយក្តីនេះព្រះបាទជ័យវរ្ម័នទី៧ទ្រង់កសាងដើម្បីឧទិសថ្វាយព្រះ ពុទ្ធសាសនាក្នុងសតវត្សរ៍ទី១២នៃពុទ្ធសករាជ(ព.ស ១៧២៤-១៧៤៤) ។
ប្រាសាទដែលកសាងក្នុងយុគសម័យតែមួយរួមមាន៖
១. ប្រាសាទបាយ័ន
២. ប្រាសាទតាព្រហ្ម
៣. ប្រាសាទព្រះខ័ន
៤. ប្រាសាទនាគព័ន្ធ
៥. ប្រាសាទតាសោម
៦.ស្រះស្រង់
៧. ប្រាសាទតាណី
៨. ប្រាសាទតាព្រហ្មកិល
៩. ប្រាសាទបន្ទាយឆ្មារ

No comments:
Post a Comment