Friday, May 27, 2016

បើ​អ្នក​មាន​សញ្ញា​ទាំង៤នេះ​ នោះ​បង្ហាញ​ថា ​អ្នក​កំពុង​ហត់នឿយ​នឹង​អារម្មណ៍​ផ្លូវ​ចិត្ត


តើអ្នកធ្លាប់មានអារម្មណ៍ថាអ្នកមិនមានអីផ្លាស់ប្ដូរក្នុងជីវិតរបស់អ្នកដែរឬទេ? នេះអាចមកពីខួរក្បាលរបស់អ្នកហត់ពេក។ ក្នុងជីវិត ពេលខ្លះអ្នកមានអារម្មណ៍បែបហ្នឹង  ដែលជាពេលដែលខួរក្បាលរបស់អ្នកត្រូវការសម្រាក។ ម៉្យាងវិញទៀត ការសម្រាកគ្រប់គ្រាន់ ខួរក្បាលរបស់អ្នកមិនគិតរឿងដែលអាក្រក់ៗ។

១) គ្មានពេលសម្រាប់ខ្លួនឯង៖ បើអ្នកគិតថា អ្នកមិនមានពេលគ្រប់គ្រាន់សម្រាប់ខ្លួនឯង អ្នកគួរតែលៃលកពេលសម្រាប់ខ្លួនឯង។ បើអ្នកអាចសម្រាកមួយថ្ងៃឬពីរថ្ងៃ វាអាចធ្វើឲអារម្មណ៍ និងខ្លួនប្រាណរបស់អ្នកបានសម្រាកដែរ។ ដូច្នេះហើយ វាក៏អាចធ្វើឲអ្នកមានអារម្មណ៍ល្អ។

២) មិនអាចឆ្លើយតបនឹងសំណួរបាន៖ តើអ្នកមានអារម្មណ៍មិនល្អមែនទេពេលមនុស្សសួរសំណួរដែលអ្នកមិនអាចឆ្លើយបាន? វិធីដែលល្អបំផុតនោះគឺអ្នកអាចឱ្យឲអ្នកដទៃជួយឆ្លើយជំនួសអ្នក។ អ្នកមិនចាំបាច់ទទួលបន្ទុកទាំងអស់នោះទេ។ ជាការពិតណាស់ មានមនុស្សជាច្រើនរីករាយនឹងជួយអ្នក។

៣) គិតច្រើន៖ ភាពភ័យខ្លាច និងភាពមិនសប្បាយចិត្តបណ្ដាលមកពីការហត់នឿយខាងផ្លូវចិត្ត។ ការមានអារម្មណ៍ខាងលើនេះអាចធ្វើឱ្យអ្នកបាត់បង់ជំនឿចិត្តក្នុងធ្វើកិច្ចការ។ ដូច្នេះអ្វីដែលអ្នកគួរធ្វើត្រូវគិតថាអ្វីៗនឹងប្រសើរឡើង។

៤) កិច្ចការច្រើនពេក៖ បើអ្នកមានអារម្មណ៍ថា អ្នកមានកិច្ចការជាច្រើនដែលត្រូវធ្វើ អ្នកអាចរៀននិយាយពាក្យថា “ទេ” បាន។ មនុស្សនឹងយល់ថាអ្នកមានអ្វីដែលអ្នកត្រូវធ្វើជាច្រើន។ អ្នកអាចដកខ្លួនពីពិភពដ៏រវល់នេះបាន។ រកកន្លែងដែលស្ងប់ ហើយបន្ធូរអារម្មណ៍ ឬ តាំងសមាធិ៕

No comments:

Post a Comment