Sunday, October 18, 2015

គន្លឺះ៧ដើម្បីឲ្យចងចាំនូវអ្វីដែលអ្នកបានអាន

ការ ​អាន​ គឺ​ជាជំនាញ​ដ៏​ចំបាច់​មួយ​សម្រាប់​មនុស្ស​គ្រប់រូប បើ​ទោះ​បី​ជា​ការ​អាន​សៀវ​ភៅ កា​សែត ទស្សនាវដ្ដី​ក៏ដោយ។ ប៉ុន្ដែ​មាន​មនុស្សមួយ​ចំនួន​ចូល​ចិត្ត​អាន​តែ​មិន​អាច​ចាប់​បាន​អ្វី​ពី​ ក្នុង​នោះ ឬក៏​ចង​ចាំ​អ្វី​សោះ។ ហេតុ​នេះ​ យើង​បាន​លើក​យក​គន្លឹះ​មួយ​ចំនួន​ដើម្បី​ជំនួញ​ដល់​អ្នក​ក្នុង​ការ​ចង​ចាំ​ អ្វី​ដែល​អ្នក​បាន​អាន
១. ដឹង​ពី​គោល​បំ​ណង
អ្នក​ត្រូវ​មាន​គោល​បំណង​នៃ​ការ​អាន​របស់​អ្នក និង​បំពេញ​វា​ក្នុង​អំឡុង​ពេល​ដែល​អ្នក​អាន។ អ្នក​ត្រូវ​ពិនិត្យ​ និងយក​ចិត្ត​ទុកដាក់​លើ​គោល​បំណង​របស់​អ្នក​ ដើម្បី​ឲ្យ​ការ​អាន​របស់​អ្នក​ទទួល​បាន​អ្វី​ដែល​អ្នក​ចង់​បាន។ ​ការ​មាន​គោល​បំណង​អាច​ជួយ​ឲ្យ​យើង​ក្នុង​ការ​សន្សំ​ពេល​វេលា និង​ការ​ប្រឹង​ប្រែង​ពី​ព្រោះ​គោល​បំណង​បាន​ទាញ​ការ​យក​ចិត្ដ​ទុក​ដាក់​របស់ ​យើង​ឲ្យ​ផ្ដោត​លើ​ការ​អាន។
២. អានទ្រួសៗ
ការ​អាន​ទ្រួសៗ គឺ​ផ្ដោត​លើប្រធាន​បទ សេចក្ដី​ផ្ដើម និង​សេចក្ដីបញ្ចប់ ព្រមទាំង​រូប​ភាព និង​តារាង​មួយ​ចំនួន។ អ្នក​ត្រូវ​ធ្វើ​ការ​អាន​ទ្រួសៗ​ជាមុន​សិន​ មុន​នឹងអានឲ្យ​ល្អិតល្អន់។
៣. ប្រើប្រាស់​យន្ដសាស្រ្ដឲ្យ​បាន​ត្រឹមត្រូវ​
យន្ដ​សាស្រ្ដ​នៃ​ការ​អាន​ គឺ​សំដៅ​លើ​ភ្នែករបស់អ្នក។ អ្នក​ត្រូវ​ប្រើ​ភ្នែក​របស់​អ្នក​សម្លឹង​មើល​ឲ្យ​ចាំ​គោល​ដៅ​នៃ​ការ​អាន​ របស់​អ្នក មិន​ត្រូវ​បង្វែល​ចេញ ឬ​មើល​អ្វី​ផ្សេង​នោះ​ទេ។ ការ​អាន​ទ្រួសៗ​ គឺ​ពឹង​ផ្អែក​ទៅ​លើ​ភ្នែក​ដើម្បី​ចាប់​យក​ចំ​នុច​សំខាន់ៗ។
៤. ប្រើប្រាស់​ប៊ិច​សម្រាប់​ហាយ​ឡាយ និង​ធ្វើ​ការ​កត់​ត្រា​ទុក
អ្នក​គួរ​តែ​ប្រើ​ប៊ិន​សម្រាប់​ហាយ​ឡាយ​ចំនុច​ដែល​សំខាន់ ឬ​ពាក្យ​ដែល​អ្នក​មិន​យល់​ដើម្បី​ឲ្យ​មាន​ភាព​ងាយ​ស្រួល​រក។ ​មិន​តែ​ប៉ុណ្ណោះ អ្នក​អាច​ធ្វើ​ការកត់​ត្រា​ដាក់​សៀវភៅ ឬ​ក៏​ក្រដាស​អ្វី​មួយ ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​ដាក់​តាម​ខ្លួន ឬក៏​រំលឹក​វា​ឡើង​វិញ។
៥. គិត​ស្រ​មៃ​ជា​រូប​ភាព
អ្នក​អាច​ប្រើ​ប្រាស់​ការ​ស្រមៃ​ជា​រូប​ភាព​ ដើម្បី​ជំនួញ​ដល់​ការ​ចង​ចាំ​របស់​អ្នក។ ការ​ស្រ​មៃ​ជា​រូប​ភាព គឺ​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ឲ្យ​យើង​ចង​ចាំ​បាន​រហ័ស។
៦. ធ្វើ​ការ​ហាត់​សម​
អ្នក​អាច​ធ្វើ​ការ​អាន​មួយ​ ឬពីរកថា​ខណ្ឌ ឬក៏មូយ​ទៅ​ពីរ​ទំព័រ បន្ទាប់​មក​អ្នកសាក​ល្បង​ធ្វើ​ការ​រំលឹក​អ្វី​ដែល​អ្នក​បាន​អាន និង​ចំនុច​សំខាន់​ទាំង​នោះ​មក​វិញ។ បន្ថែម​ពី​នេះ អ្នក​ត្រូវ​គិត​ដល់​ពី​គោល​បំណង​នៃ​ការ​អាន​របស់​អ្នក​ផង ​ថា​តើ​អ្វី​ដែល​អ្នក​បាន​អាន បាន​ជួប​គោល​បំណង​របស់​អ្នក​ដែល​ឬ​អត់។
៧. ប្រតិបត្ត​ជាមួយ​នឹង​វិសាល​ភាព​នៃ​ការ​យក​ចិត្ដ​ទុក​ដាក់​
ជា ​ទូ​ទៅ​វិសាល​ភាព​នៃ​ការ​យក​ចិត្ត​ទុក​ដាក់​របស់​យើង គឺ​មាន​ពេល​កំណត់។ ដូច្នោះ​ប្រសិន​ជា​អាន​របស់​យើង​រហូត​ដល់​ថ្នាក់​បាត់​បង់​ការ​ប្រមូល​ អារម្មណ៍ អ្នក​គួរ​តែ​សម្រាក ឬ​បញ្ឈប់​វា​សិន​ទៅ។ អ្នក​ត្រូវ​រង​ចាំ​ដល់​ការ​ប្រមូល​អារម្មណ៍​របស់​អ្នក​ត្រឡប់​មក​វិញ ចាំ​អ្នក​ចាប់​ផ្ដើម​បន្ដ​ការ​អាន​របស់​អ្នក​ទៀត។ អ្នក​មិន​ត្រូវ​បង្ខំ​ខ្លួន​អ្នក​ធ្វើ​ការ​អាន​ឲ្យ​ឆាប់​ចប់​នោះ​ទេ ពី​ព្រោះ​អាច​បង្ក​ឲ្យ​អ្នក​មិន​ទទួល​បាន​អ្វី​ទាំង​អស់​ ៕
ដកស្រង់ចេញពី: success.com.kh

No comments:

Post a Comment