នៅក្នុងចំណោមរូបចម្លាក់សត្វអច្ឆរិយ ឬសត្វចម្លែក
ប្រកបដោយបារមីតេជៈ គួរឱ្យគោរពកោតខ្លាច
ដែលខ្មែរសម័យអង្គរបានឆ្លាក់នៅលើជញ្ជាំងប្រាសាទក្នុងតំបន់អង្គរ
ខេត្តសៀមរាប យើងសង្កេតឃើញមានសត្វ២ប្រភេទ
មានរូបរាងដូចថនិកសត្វនាសម័យបុរេប្រវត្តិសាស្ត្រ (មុន គ.ស.)
ដែលគេហៅថាដាយណូស័រ ។ ចម្លាក់សត្វចម្លែក ទាំងនោះមាននៅប្រាសាទអង្គរវត្ត
ប្រាសាទបាយ័ន និងប្រាសាទតាព្រហ្ម ។
លោកសាស្ត្រចារ្យបណ្ឌិត មីសែល ត្រាណេបានឱ្យដឹងថាពពួកសត្វទាំងនោះភាគច្រើន គឺជាប្រភេទសត្វដែលមានរាងធំសម្បើមអស្ចារ្យ តែអ្វីដែលគួរឱ្យអនិច្ចានោះគឺពួកវា បានរលត់បាត់ផុតពូជអស់ទៅហើយ កាលពី៦០ ទៅ៦៥លានឆ្នាំមុន គ.ស. ដោយ សារភ្លើងឆេះកាល ដែលអ្នកវិទ្យាសាស្ត្រគេហៅថា Big Bang ហើយក្រោយមកក៏បានឱ្យកំណើតទៅសត្វមួយចំនួនខ្នាតតូចៗ ដូចជាសត្វបង្គួយ ថ្លែន ត្រកួត ក្រពើ អន្សង…ជាដើម ៘
លោកបន្តទៀតថា អ្វីដែលគួរឱ្យចាប់អារម្មណ៍គឺ វិចិត្រករខ្មែរយើងកាលពី៨៥០ឆ្នាំមុន មិនបានឃើញឬជួបប្រទះ ស្គាល់សត្វយក្សទាំងនោះដោយផ្ទាល់ទេ ក៏ប៉ុន្តែបានឆ្លាក់តាមការស្រមើស្រមៃយ៉ាងប្រាកដ ដោយហេតុថាចមា្លក់ទាំងនោះ មិនមានពេញលក្ខណៈដូចគ្រោងឆ្អឹងសត្វដាណូស័រពិតៗ ដែលគេបានរកឃើញនៅលើពិភពលោកយើងនេះ ហើយដែលបានក្លាយទៅជាថ្មភូស៊ីល (FOSSILE) នោះឡើយ ។

លោកបណ្ឌិតបានរំឭកអំពីចម្លាក់សត្វទាំងនោះថា ជាធម្មតា
ចម្លាក់សត្វនៅលើជញ្ជាំងប្រាសាទតាព្រហ្ម
សត្វត្រូវមានជើងខ្លីទើបត្រឹមត្រូវ
រីឯសត្វនៅជញ្ជាំងប្រាសាទបាយ័នវិញ
ត្រូវមានដងខ្លួនយ៉ាងវែងទើបសមស្រប
នេះបើយោងទៅលើការសិក្សាឆ្អឹងរបស់ពួកវា។
តែទោះជាយ៉ាងនេះក្ដី ស្ថិតនៅចំពោះមុខចម្លាក់ទាំងនោះ យើងក៏នៅមានអារម្មណ៍ថា យើងកំពុងស្ថិតក្នុងពិភពមួយផ្សេងទៀតដែរ។ តាមពិតទៅវត្តមានរបស់ពពួកសត្វទាំងនោះ មិនមែនជារឿងចៃដន្យទាំងស្រុងទេ ពីព្រោះវត្តមានរបស់សត្វអច្ឆរិយៈទាំង នេះមិនអាចកាត់ផ្ដាច់ចេញពីសារជាតិរបស់មនុស្សលោកបានឡើយ ព្រោះបញ្ហានេះជាបញ្ហាសកលដូចដែលបានគូសបញ្ជាក់តាមរយៈរឿងព្រេង បុរាណខ្មែរ ៘

សូមរំឭកឡើងថា នៅប្រទេសចិន ជនជាតិនេះ
ក៏បានឆ្លាក់ប្រភេទសត្វអច្ឆរិយៈបែប នេះដែរ ដោយការស្រមើស្រមៃដូចគ្នា
។ ព្រឹត្តិការណ៍យ៉ាងសំខាន់មួយទៀត គួរឱ្យកត់ ត្រា
គឺក្នុងអតីតកាលដ៏យូរលង់ដែលបានកន្លងផុតទៅនោះ អតីតខេត្តនគរាជសីមា
និងខនកែន របស់ខ្មែរ(សព្វថ្ងៃនេះ
ជាភាគមួយនៃខ្ពង់រាបរបស់ប្រទេសថៃបច្ចុប្បន្ន
)ក៏ធ្លាប់ជាទីជម្រកនៃពពួកសត្វដាយណូស័រនេះដែរ
ព្រោះទីនោះមានបន្សល់ទុកនូវគ្រោង ឆ្អឹងរបស់ពួកវា មានន័យថា
ទឹកដីខ្មែរបុរាណបានស្គាល់សត្វដាយណូស័រមួយចំនួនធំមកហើយដែរ ។
ការស្រាវជ្រាវអំពីប្រវត្តិសត្វដាយណូស័រ គឺចាប់ផ្ដើមនៅពាក់កណ្ដាលសតវត្សរ៍ទី ១៩ តែប៉ុណ្ណោះ នៅទ្វីបអឺរ៉ុប ។
លោកបណ្ឌិតបានបញ្ជាក់ថា គេមិនទាន់បានឃើញសត្វទាំងនោះពិតៗនៅឡើយទេ ។ វត្តមានរបស់សត្វនោះនៅលើអតីតទឹកដីខ្មែរ វាជារឿងមួយ រីឯគំនូរ ឬចម្លាក់នៃសត្វដាយណូស័រជារឿងមួយទៀត ដែលគេមិនត្រូវមានភាពច្របូកប្របល់ឡើយ បាន ន័យថា គ្រោងឆ្អឹងសត្វពិតជើងវាខ្លីជាង គឺវាខុសពីរូបចម្លាក់ ៕
ដកស្រង់ ពី khmervirtue.wordpress.com

No comments:
Post a Comment