Sunday, October 18, 2015

ឱសថ​បុរាណ​ធម្មជាតិ ដើម្បី​ព្យាបាល​ជម្ងឺ​រោគ​ផ្សិត​​នៅ​ក្នុង​មាត់


ជម្ងឺ​រោគ​ផ្សិត ឬ​អាច​ហៅ​បាន​ថា ពង​ក្នុង​មាត់​នេះ កើត​ឡើង​ដោយ​ស្រ​ទាប់​នៅ​ក្នុង​មាត់​របស់​មនុស្ស ដែល​មាន​ចំណុច​លឿង​ស ហើយ​ភាគ​ច្រើន​កើត​នៅ​តំបន់​បបូរ​មាត់។ ជា​ទូទៅ​វា​អាច​បណ្ដាល​មក​ពី អាហារ ឬ​ភេសជ្ជៈ ដែល​អ្នក​បាន​បរិភោគ​ក្ដៅ​ពេក និង​ស្ថានភាព​នៃ​រាង​កាយ ដូច​ជា​ប្រតិកម្មអាលែហ្ស៊ី ឬ​ឆ្លង​មេរោគ​ដែល​អ្នក​បាន​ជួប​ប្រទះ។

ខាង​ក្រោម​នេះ​ជា​ឱសថ​រុក្ខជាតិ​សម្រាប់​ព្យាបាល​រោគ​ផ្សិត​នៅ​ក្នុង​មាត់ ៖
– ស្លឹក​ត្របែក ៖ ដាំទឹក​ឲ្យ​ពុះ​ប្រហែល ១​លីត្រ ហើយ​យក​ស្លឹក​ត្របែក​មួយ​ក្ដាប់​តូច​ដាក់​ចូល​ទៅ។ បន្ទាប់​មក​ត្រង​រំងាស់​ទឹក និង​ផឹក​ឲ្យ​បាន​២​ដង​ក្នុង​មួយ​ថ្ងៃ។
– ស្លឹក​ម្លូ ៖ អ្នក​អាច​យក​ស្លឹក​ម្លូ ១ ឬ២​សន្លឹក។ លាង​ស្លឹក​ម្លូ​ឲ្យ​បាន​ស្អាត ហើយ​ទំពារ​វា​ឲ្យ​ម៉ដ្ឋ ហើយ​ឲ្យ​វា​ប៉ះ​ពាល់​ជា​មួយ​នឹង​ពង​ដែល​មាន​នៅ​ក្នុង​មាត់​របស់​អ្នក​នោះ៕
ប្រភពពី ៖ http://www.khmer-press.com/news/11154

No comments:

Post a Comment