ព្រែកឫស្សី ជាទីក្រុងមួយនៅដែនដីកម្ពុជាក្រោម បច្ចុប្បន្នត្រួវបានរដ្ឋាភិបាលសាធារណរដ្ឋសង្គមនិយមវៀតណាមប្តូរ ឈ្មោះទៅជាភាសាយួន ថា ទីក្រុងកឹងធើ (tp Cần Thơ) ។
ទីតាំងភូមិសាស្ត្រ៖
ព្រែកឫស្សី
ជាទីក្រុងមួយ នៅដែនដីកម្ពុជាក្រោម ឋិតនៅ
ក្នុងតំបន់វាលទំនាបនៃដងទន្លេមេគង្គ មានទីតាំងលាតសន្ធឹង ខាងស្តាំ
មាត់ទនេ្លបាសាក់ (យួន:Sông Hậu) ចម្ងាយ ពីទីក្រុងព្រៃនគរ ប្រមាណ ១៦៩
គីឡូម៉ែត្រ ឆ្ពោះទៅទិស និរតី ។ ទីក្រុងព្រែកឫស្សី មានផ្ទៃដី ១.៣៨៩,៥៩ គីឡូ ម៉ែត្រការ៉េ ។
ធាតុអាកាស៖
ទីក្រុងព្រែកឫស្សី គឺជាតំបន់ ដែលមានធាតុអាកាសក្តៅ៖
- រដូវភ្លៀង (ពីខែឧសភា ដល់ ខែ វិច្ឆិកា) ។
- រដូវប្រាំង(ពីខែធ្នូដល់ ខែ មេសា ) ។
- កម្រិតសំណើមធ្យមភាគ ៨៣% ។
- កម្រិតភ្លៀងមធ្យមៈ ១.៦៣៥ mm, អង្សាមធ្យម ២៧o C ។
ប្រជាជន៖
ទីក្រុងព្រែកឫស្សីមានប្រជាជនចំនួន១.១២១.១៤១ នាក់ ក្នុងនោះ ប្រុសមាន ៥៥០.៣៣៤ ស្រី មាន ៥៧០.៨០៧ នាក់ ។
ប្រវត្តិសាស្ត្រ៖
ព្រែកឫស្សី
មុនសម័យបារាំងចូលធ្វើអាណា និគមលើទឹកដីកម្ពុជាក្រោម
គឺជាដីមួយភាគនៃទឹក ដីខេត្តមាត់ជ្រូក (An Giang)
ដែលជាខេត្តមួយក្នុងចំ ណោមខេត្តទាំង ៦ នៅកម្ពុជាក្រោម ។ ពេលបារាំង
ចូលធ្វើអាណានិគមនៅកម្ពុជាក្រោមនាឆ្នាំ ១៨៦៧ ខេត្តមាត់ជ្រូក (An
Giang) ត្រូវចែកចេញញជា ៦ ខេត្តតូចៗ គឺ៖
- ខេត្តមាត់ជ្រូក (Châu Đốc)
- ខេត្តបារាជ (Long Xuyên)
- ខេត្តផ្សាដែក (Sa Đéc)
- ខេត្តព្រែកឫស្សី(Cần Thơ)
- ខេត្តឃ្លាំង (Sóc Trăng)
- ខេត្តពលលាវ (Bạc Liêu)
ឆ្នាំ ១៩៥៧ ក្រោមរបបសាធារណរដ្ឋវៀតណាម ទីក្រុងព្រែកឫស្សីត្រូវបានប្តូរឈ្មោះទៅជាភាសាយួនថាផុងយិន(Phong Dinh)។
ក្រោយពីទីក្រុងព្រៃនគរត្រួវបានដួលរលំ
នាថ្ងៃ ៣០ ខែមេសា ឆ្នាំ ១៩៧៥ ពួកយួនកុម្មុយនិស្ត
បានចូលកាន់កាប់ទឹកដីកម្ពុជាក្រោម ជំនួសយួនសេរី។ឆ្នាំ១៩៧៦
រដ្ឋាភិបាលសាធារណរដ្ឋសង្គមនិយម វៀតណាមបាន បូករួមខេត្តទាំងបីគឺ ខេត្តព្រែកឫស្សី
(Phong Dinh) ខេត្តជឿងទៀង (Chương Thiện) និង ខេត្តឃ្លាំង (Ba Xuyên)
នៃសាធារណរដ្ឋវៀតណាម ទៅជាខេត្តបាសាក់ ដែលភាសា យួនហៅថា ហូវ យ៉ាង (Hậu
Giang) ។
ចុងឆ្នាំ ១៩៩១ ខេត្តបាសាក់ (Hậu Giang) ត្រូវបានចែកចេញជា ២ ខេត្ត គឺ ខេត្តព្រែកឫស្សី (Cần Thơ) និង ឃ្លាំង (Sóc Trăng) ។
ថ្ងៃទី ០១ ខែមករា ឆ្នាំ ២០០៤ ខេត្តព្រែកឫស្សី បានចែកចេញជាពីរគឺ ទីក្រុងព្រែកឫស្សី ដែលមានផ្ទៃដីធម្មជាតិចំនួន ១៣៨.៩៥៩,៩៩ha និងប្រជាជន ១.១១២. ១២១ នាក់ និង ខេត្តបាសាក់ (Hậu Giang) ។
រដ្ឋបាលភូមិសាស្ត្រ៖
ទីក្រុងព្រែកឫស្សី
(Cần Thơ) ចែកចេញជា ៩ ទីចាត់ការរដ្ឋបាលគឺ ៥ សង្កាត់ និង ៤ ខ័ណ្ឌ ។
សារុបទីរួមស្រុក ឃុំ ខ័ណ្ឌ ទាំងអស់មាន ៦៨ ក្នុង នោះមាន ៤ ទីរួមស្រុក ៣០
ខ័ណ្ឌ និង ៣៤ ឃុំ ៕
No comments:
Post a Comment