Friday, October 30, 2015

វិធីសាស្រ្ត​បង្កើន​ប្រសិទ្ធ​ភាព​ពេលវេលា​



  1. សរសេរ​គោលបំណង​របស់​អ្នក​ទុក​កន្លែង​ណាមួយ​ដែល​អ្នក​អាច​មើល​ឃើញ​រាល់​ថ្ងៃ​ដើម្បី​រំលឹក​ដាស់​តឿន​នូវ​អ្វី​ដែល​អ្នក​ចង់​បាន​។
  2. រាល់​យប់​ធ្វើ​ផែនការ​សម្រាប់​ថ្ងៃ​ស្អែក​ រាល់​ថ្ងៃ​ត្រង់​ចំណាយ​ពេល​២ឬ៣​នាទី​ ពិនិត្យ​មើល​ការអនុវត្ត​របស់​ខ្លួន​ ហើយ​រៀប​ផែនការ​សម្រាប់​ពេល​រសៀល​បន្ទាប់​ទៀត​។ពេលព្រលឹម​ ក្រោក​ឡើង​លឿន​ជាង​ធម្មតា​កន្លះ​ម៉ោង​ ដើម្បី​ហាត់​ប្រាណ​ និង​សញ្ជឹង​គិត​។​
  3. អាន​សៀវភៅ​ល្អ​ៗ​ ជំនួស​ការមើល​ទូរទស្សន៍
  4. បន្ថយ​ការនិយាយ​ទូរស័ព្ទ​ដែល​មិន​ចាំបាច់​ ៥០%​ ខ្លី​ជាង​មុន​។
  5. ដើរ​លឿន​ជាង​មុន​ ៥០%
  6. រាល់​ម៉ោង​សួរ​ខ្លួន​ឯង​ថា​ "​តើ​ពេលវេលា​ដែល​អ្នក​បាន​ចំណាយ​មាន​ប្រយោជន៍​បំផុត​សម្រាប់​ទទួល​ជោគជ័យ​ សម្រេច​នូវ​គោលបំណង​ជីវិត​ដែរ​ឬ​ទេ​?​"​។

No comments:

Post a Comment