សិស្សដែលកំពុងសិក្សានៅថ្នាក់ទី១១និងទី១២ គួរគប្បីស្វែងយល់ឲច្បាស់ពីចំណូលចិត្តរបស់ខ្លួន ដើម្បីងាយស្រួលតម្រង់ទិសរកអាជីពមួយពិតប្រាកដនាពេលអនាគត។ ខាងក្រោមនេះគឺជាគន្លឹះល្អៗជួយសម្រួលដល់ការជ្រើសរើសមុខជំនាញ សិក្សានៅមហាវិទ្យាល័យៈ
- ប្រសិនបើអ្នកពូកែខាងគណិតវិទ្យា អ្នកអាចចាប់យកអាជីពជាវិស្វករអគ្គិសនី វិស្វករសំណង់ស៊ីវិល វិស្វករឧស្សាហកម្ម វិស្វករមេកានិច វិស្វករកុំព្យូទ័រ
- ប្រសិនបើអ្នកចូលចិត្តអានៈ អ្នកអាចចាប់យកអាជីពជាអ្នកនិពន្ធ អ្នកបកប្រែ អ្នកទំនាក់ទំនងសាធារណៈ គ្រូបង្រៀន អ្នកច្នៃម៉ូដ សិល្បករ លេខាធិការ អ្នកទទួលនិងផ្តល់ព័ត៌មានទៅភ្ញៀវ បណ្ណារក្ស អ្នកត្រួតពិនិត្យការបោះពុម្ពផ្សាយ
- ប្រសិនបើអ្នកចូលចិត្តវិទ្យាសាស្ត្រ អ្នកអាចក្លាយជាវិស្វករគីមី ឳសថការី អ្នកបើកយន្តហោះ អ្នកឯកទេសបរិស្ថាន
- ប្រសិនបើអ្នកពូកែខាងសិក្សាសង្គម អ្នកអាចក្លាយជាអ្នកសេដ្ឋកិច្ច ជំនួយការធនធានមនុស្ស អ្នកនយោបាយ អ្នកចិត្តសាស្រ្ត អ្នកធ្វើផែនការអភិវឌ្ឍន៍ក្រុង
- ប្រសិនបើអ្នកចូលចិត្តឬពូកែខាងតន្ត្រីនិងសិល្បៈ អ្នកអាចចាប់យកអាជីពជាតារាភាពយន្ត អ្នកថតរូប សិល្បករ ឌីជេ អ្នកច្នៃម៉ូដ តន្ត្រីករ
- ប្រសិនបើអ្នកចូលចិត្តសាងសង់និងជួសជុលអ្នកអាចក្លាយជាជាងឈើ ជាងមេកានិចរថយន្ត ស្ថាបត្យករ វិស្វករសំណង់ស៊ីវិល ជាងអគ្គិសនី
- ប្រសិនបើអ្នកចូលចិត្តជួយមនុស្សអ្នកគួរជ្រើរើសយយកអាជីពជា គ្រូបង្រៀន អ្នកថែរក្សាក្មេង ពេទ្យ បុគ្គលិកអង្គការមនុស្សធម៌
- ប្រសិនបើអ្នកចូលចិត្តឬពូកែខាងកុំព្យូទ័រអ្នកអាចក្លាយជាអ្នកគ្រប់គ្រងទិន្នន័យគោល វិស្វករកុំព្យូទ័រ អ្នកគ្រប់គ្រងបណ្តាញវិបសាយ អ្នកវិភាគប្រព័ន្ធ
- ប្រសិនបើអ្នកចូលចិត្តច្បាប់ អ្នកអាចចាប់អាជីពជានគរបាល មេធាវី ចៅក្រម
- ប្រសិនបើអ្នកចូលចិត្តរឿងលុយកាក់ អ្នកអាចរើសយកអាជីពជាគណនេយ្យករ អ្នកវិភាគហិរញ្ញវត្ថុ មន្រ្តីឥណទាន ភ្នាក់ងារអលនាទ្រព្យ
- ប្រសិនបើអ្នកពូកែខាងកីឡា អ្នកអាចក្លាយជា អត្តពលលិក គ្រូបង្វឹកកីឡា អ្នករបាំ
- ប្រសិនបើអ្នកចូលចិត្តធម្មជាតិ អ្នកអាចចាប់អាជីពជា ពេទ្យសត្វ អ្នកឯកទេសចំណីអាហារនិងកសិកម្ម អ្នកគ្រប់គ្រងសួនសត្វ
No comments:
Post a Comment