កុំព្យូទ័រ
មានមេរោគពេលដែលយក External Hard Disk ឫ Flash USB
ទៅដោតបញ្ចូលក្នុងកុំព្យូទ័រនោះវានឹងឆ្លងមេរោគហើយអាចបណ្ដាលឲ្យ
External Hard Disk ឫ Flash USB
បើកមិនចេញនិងបណ្ដាលឲ្យឯកសារត្រូវបាត់បង់
ដោយមានបញ្ជាពីកុំព្យូទ័រតម្រូវឲ្យ Format នូវ External Hard Disk ឫ
Flash USB នោះ ។
សូមកុំមានការព្រួយបារម្ភឲ្យសោះ ឥឡូវបញ្ហាទាំងនេះត្រូវដោះស្រាយតាមជំហានដូចខាងក្រោម ៖- ដំបូងពេលដែលដោតបញ្ចូល External Hard Disk ឫ Flash USB វាបោះសារដូចរូប
- ដំឡើងកម្មវិធីមួយឈ្មោះថា Find and Mount មានដំណាក់កាលដូចខាងក្រោម ៖
១. ទាញយក Find and Mount នៅត្រង់នេះ រូច double click ដំឡើងកម្មវិធីមួយនេះ
៣. ចូលទៅកាន់ Desktop ដើម្បីទៅបើកកម្មវិធី Find and Mount
៤. រកមើល External Hard Disk ឫ Flash USB ណាដែលទាមទារឲ្យ Format នោះរួច Right Click ដើម្បីជ្រើសរើសយកពាក្យថា Scan
៥. ចូលដល់ផ្ទាំង Select and Scan method ត្រូវជ្រើសរើស Thorough Scan រួចជ្រើសរើសយក Scan
៦. ដំណើរការ Scan យកឯកសារនៅក្នុង External Hard Disk ឫ Flash USB ត្រូវបានបញ្ចប់
៧. ពេលចេញ Partition 1 ហើយ Right Click រួចរើសយក Mount As ដើម្បីទាញយកឯកសារពី Drive ដែលមេរោគបានបិទយកទៅដាក់ក្នុង Drive ផ្សេងមួយទៀតទើបអាចមើលឃើញឯកសារទាំងអស់
No comments:
Post a Comment