Monday, November 9, 2015

វិនិយោគពេលវេលា

ពេលវេលា​ជា​វត្ថុ​ដ៏​មាន​តម្លៃ​បំផុត​ក្នុង​ ជិវិត​មនុស្ស​។ គេ​តែង​ប្រៀបធៀប​ពេលវេលា​ទៅនឹង​មាស​ប្រាក់​។ តាមពិត​ពេលវេលា​មាន​តម្លៃ​ខ្លាំង​ជាង​មាស​ប្រាក់​ទៅ​ទៀត​។ ពេលវេលា​គឺ​ជា​ជីវិត។ មនុស្ស​ម្នាក់​ៗ​ មានពេល​​ត្រឹម​តែ​ ២៤ ម៉ោង​ប៉ុណ្ណោះ​ក្នុង​មួយ​ថ្ងៃ​ ហេតុ​ដូច្នេះ​ គេ​ពុំ​គួរ​យក​ពេល​វេលា​ទៅ​ខ្ជះ​ខ្ជាយ​ចោល​ដោយ​ឥត​ប្រយោជន៍​ឡើយ​។ គេ​គួរ​ប្រើ​ពេលវេលា​ឲ្យ​ចំគោលដៅ​ ពោលគឺ​ប្រើ​ពេលវេលា​ភាគ​ច្រើន​បំផុត​ទៅ​លើ​កិច្ច​ការ​ទាំង​ឡាយ​ណា​ដែល​ផ្តល់ ​ផ្លែ​ផ្កា​នា​ថ្ងៃ​អនាគត​។ ការ​ចេះ​ប្រើ​ពេល​វេលា​ឲ្យ​ត្រូវ​តាម​វត្ថុ​បំណង​បែប​នេះ គេហៅ​ថា​ ការវិនិយោគ​លើ​ពេលវេលា មានន័យ​ថា​ពេល​វេលា​ដែល​ចំណាយទៅ​ហើយមិន​បាត់​បង់​អសារឥត​ការ​ឡើយ គឺ​នឹង​ហុច​ផល​អ្វី​ម្យ៉ាង​នាពេល​អនាគត។​ តើ​សកម្មភាព​ណា​ខ្លះ​ដែល​គេ​អាច​ចាត់​ទុក​បាន​ថា​ជា​ការ​វិនិយោគពេលវេលា?​


សកម្មភាព​ណាមួយ​ដែល​ធ្វើ​ឡើង​ដើម្បី​ឈាន​ទៅ​សម្រេច​វត្ថុបំណង​ក្នុង​ជីវិត​ សុទ្ធ​សឹង​តែ​ជា​ការ​វិនិយោគ​ពេលវេលា​ទាំង​អស់​។ សកម្មភាព​មួយ​ចំនួន​ខាង​ក្រោម​អាច​ចាត់​ទុក​ជាការ​វិនិយោគ​លើ​ពេលវេលា៖

- ថែ​ទាំ​សុខភាព​ផ្ទាល់​ខ្លួន
- ថែ​រក្សា​ និង​លើក​កំពស់​ស្មារតី​ បញ្ញា​ញាណ
- សម្រួច​វត្ថុបំណង​ក្នុង​ជីវិត​ឲ្យ​កាន់​តែ​ច្បាស់​ឡើង​
- ពង្រីក​បណ្តាញ​ទំនាក់​ទំនង​ ៖ មិត្ត​ភក្តិ​ គ្រួសារ មិត្ត​រួមការងារ​ អតិថិជន ដៃគូ​ពាណិជ្ជកម្ម​ បុគ្គល​មាន​សក្តានុពល អ្នក​ឯកទេស​វិជ្ជាជីវៈ​
- ចូល​រួម​វគ្គ​បណ្តុះ​បណ្តាល​ អភិវឌ្ឍន៍​សមត្ថភាព​
- អាន​សៀវភៅ​ ឬ​អត្ថបទ​អប់រំ​ដើម្បី​បង្កើន​ចំណេះ​ដឹង
- រៀន​សូត្រ​អំពី​បទ​ពិសោធន៍​ជីវិត​ពី​​មនុស្ស​ក្នុង​សង្គម​
- សិក្សា​ស្វែង​យល់​ពី​របៀប​រក​ប្រាក់ និង​សាង​ប្រភព​ចំណូល​ឲ្យ​បាន​ច្រើន
- រៀន​ពី​រៀប​គ្រប់​គ្រង​ពេលវេលា​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព​
- រៀន​ពី​វិធី​វិនិយោគ​ប្រាក់​ និង​ពេលវេលា​ ។ល។​



ចូរ​វិនិយោគ​ពេលវេលា​ឲ្យ​បាន​ច្រើន​បំផុត​​ កុំ​ខ្ជះ​ខ្ជាយ​ពេល​វេលា​ចោល។

"​មើល​ពេលវេលា​ដែល​កន្លង​ផុត​ទៅ   គ្មាន​ពេល​ណា​នឹង​ត្រឡប់​វិញ​បាន​....​" ចម្រៀង​កុមារភាព។​

No comments:

Post a Comment