Sunday, November 1, 2015

គតិ​បណ្ឌិត​គំនិត​សាកល​



  1. អំពើ​ល្អ​តែ​ង​ឈ្នះ​អំពើ​អាក្រក់​ដូច​ទឹក​តែង​ពន្លត់​នូវ​ភ្លើង​បាន។ ប្រសិន​បើ​ទឹក​មួយ​កែវ​មិន​អាច​ពន្លត់​អគ្គីភ័យ​បាន​ ក៏​គេ​មិន​ត្រូវ​សន្និដ្ឋាន​ថា​ទឹក​គ្មាន​ឥទ្ធិពល​លើ​ភ្លើង​ដែរ​។
  2. កុំ​ខឹង​នឹង​មនុស្ស​ដែល​ធ្វើ​តាម​សេចក្តី​ប្រថ្នា​របស់​យើង​មិន​បាន​ ព្រោះ​ខ្លួន​យើង​ផ្ទាល់​ក៏​ធ្វើ​តាម​សេចក្តី​ប្រាថ្នា​របស់​ខ្លួន​ពុំ​បាន​ ដែរ​។​
  3. ចំណេះ​ជា​កំណប់​ទ្រព្យ​ឯ​ការ​ប្រតិបត្តិ​ជា​កូន​សោ​ចាក់​យក​។
  4. លោក​យើង​នេះ​ជា​សៀវ​ភៅ​មួយ​ក្បាល​ធំ​ អ្នក​ដែល​មិន​បាន​ចេញ​ចាក​ផ្ទះ​របស់​ខ្លួន​ ជា​បុគ្គល​បាន​អាន​ត្រឹម​តែ​មួយ​ទំព័រ​ប៉ុណ្ណោះ។
  5. អ្នក​មាន​គុណ​គាប់​ ស្គាល់​ល្អ​អាក្រក់ កាល​បើ​សេព​គប់​មនុស្ស​អាក្រក់​ ក៏​ត្រឡប់​ជា​អាក្រក់​វិញ​ ដូច​ស្ទឹង​ថ្លា​មាន​រស​ជាតិ​ល្អ​ លុះ​ហូរ​ចូល​សមុទ្រ​ហើយ ក៏​ប្រែ​ក្លាយ​ទៅ​មាន​រស​ជាតិ​ប្រៃ​ផឹក​ពុំ​បាន​។
  6. គេ​អាច​ឈ្នះ​សត្រូវ​រាប់​ពាន់​អ្នក​ក្នុង​លាន​ប្រយុទ្ធ​រាប់​ពាន់​ កន្លែង​។ តែ​ជន​ណា​អាច​ឈ្នះ​ខ្លួន​ឯង​បាន​ ឈ្មោះ​ថា​​មាន​ជោគ​ជ័យ​យ៉ាង​ប្រសើរ​បំផុត​។
  7. អ្នក​ណា​ជួយ​ខ្ញុំ​អ្នក​នោះ​ជាមិត្ត​របស់​ខ្ញុំ មិន​មែន​គេ​អាណិត​ខ្ញុំ​ជាមិត្ត​របស់​ខ្ញុំ​ទេ។
  8. បើ​អ្នក​ចង់​ស្វែង​រក​មិត្ត​ម្នាក់​ដែល​គ្មាន​កំហុស​ អ្នក​នឹង​រក​មិន​បាន​ឡើយ​។
  9. សម្ភស្ស​មិន​មែន​កើត​មក​ពី​រូប​សម្បត្តិ​ល្អ​ទេ​ គឺ​កើត​មក​ពី​ចរិយា​សម្បត្តិ​ល្អ​នេះ​ឯង។
  10. ជន​កំសាក​រត់​គេច​ពី​គ្រោះ​ថ្នាក់ គ្រោះ​ថ្នាក់​រត់​គេច​ពី​ជន​ក្លាហាន​។
  11.  ឪពុក​ក្មេក​អាច​ត្រូវ​គ្នា​នឹង​កូន​ប្រសារ​ប្រុស​ឬ​កូន​ប្រសារ​ស្រី។ ម្តាយ​ក្មេក​អាច​ត្រូវ​គ្នា​នឹង​កូន​ប្រសារ​ប្រុស​តែ​មិន​ត្រូវ​គ្នា​នឹង​ កូន​ប្រសារ​ស្រី​។
  12. ញញឹម​ក្នុង​ទី​បំផុត​ប្រសើរ​ជាង​សើច​ក្នុង​គ្រា​ដំបូង​។
  13. កុលាប​ពេល​ក្រពុំ​ក្រ​អូប​ជាង​ពេល​រីក​។
  14. ទឹក​មុខ​ស្រស់​ស្អាត​ពិត​ជា​វត្ថុ​ស្អាត​ផុត​លេខ​ក្នុង​ចំណោម​ទស្សនីយ​ភាព​ទាំងឡាយ។
  15. ឲ្យ​តែ​មាន​សង្ឃឹម​គឺ​ប្រា​កដ​ជា​មាន​មូល​ហេតុ​លួង​លោម​ចិត្ត​ជានិច្ច​។
  16. រៀប​ការ​បំពេញ​ចិត្ត​ម្តាយ​ នោះ​ភាព​មេម៉ាយ​បំពេញ​ចិត្តខ្លួន​ឯង។
  17. អ្នក​និយាយជាអ្នក​សាប​ព្រួស​ អ្នកស្តាប់​ជា​អ្នក​ច្រូត​កាត់។
  18.  ស្នេហា​ចូល​ក្នុង​ខ្លួន​បុរស​តាម​កែវ​ភ្នែក​ ហើយ​លុក​លុយ​នារី​តាម​ត្រចៀក​។
  19. ស្ថិត​នៅ​ចំពោះ​មុខ​សេចក្តី​សេ្នហា​និង​សេចក្តី​ស្លាប់​ គេ​គ្មាន​សេចក្តី​ក្លាហាន​ទេ។
  20. ការ​ផ្តើម​ឡើង​នូវ​សេចក្តី​សេ្នហា គឺ​ជាការរលត់​ទៅ​នៃ​គតិបណ្ឌិត។
  21. មិន​មែន​រូប​សម្ភស្ស​របស់​ស្ត្រី​ទេ​ដែល​ធ្វើ​ឲ​គេ​លង់​ក្នុង​មន្ត​ស្នេហ៍ ប៉ុន្តែ​គឺ​ភាព​ថ្លៃ​ថ្នូរ​របស់​នាង​ទេ​តើ​។
  22.  គ្មាន​អ្វី​ដែល​ស្ងួត​រហ័ស​ជាង​ទឹក​ភ្នែក​នារី​ទេ​។
  23. វត្ថុ​បី​យ៉ាង​ដែល​ធ្វើ​ឲ​ត្រជាក់​ដល់ដួង​ចិត្ត​ ហើយ​រំដោះ​ទុក​កង្វល់​ គឺ ទឹក ផ្កា និង​សម្ភស្ស​របស់​ស្រ្តី​។
  24. "​ខ្ញុំ​នឹង​ចាប់​ផ្តើម​ជា​ថ្មី​ម្តង​ទៀត​" នេះ​ជា​រូប​មន្ត​នៃ​ភាព​មិន​អស់​សង្ឃឹម​ និង​សេចក្តី​ព្យាយាម​។
  25. ទោះ​ជា​ក្លា​ហាន​ ឬ​កំសាក​ គ្រោះ​ថ្នាក់​វា​មាន​ដូច​តែ​គ្នា ចុះ​ហេតុ​អ្វី​ក៏​គេ​មិន​ក្លាហាន​ទៅ​?
  26. អ្នក​ត្រូវ​មាន​ចំរៀង​មួយ​បទ​ក្នុង​ហោ​ប៉ៅ​របស់​អ្នក​ដើម្បី​ច្រៀង​លួង​លោម​គ្រប់សេចក្តី​ឈឺ​ចាប់​។
  27. សង្គ្រាម​គឺ​ជាសាលា​ហ្វឹកហ្វឺន​ខាង​វះ​កាត់​តែ​មួយ​គត់។
  28. ស្នេហា​ជាសត្រូវ​ម្នាក់​ដែល​គេ​មិនអាច​យក​ឈ្នះ​បាន​ដោយ​ខ្លួន​នឹង​ខ្លួន ក៏​ប៉ុន្តែ​ដោយ​ការ​រត់​គេច​។
  29. ស្រឡាញ់​អ្នក​ដែល​មិន​ស្រឡាញ់​ខ្លួន​វិញ គឺ​មាន​ន័យ​ថា​ស្រឡាញ់​ភ្លៀង​ធ្លាក់​កណ្តាល​ព្រៃ​។
  30. ហេតុ​ដែល​គូ​ស្នេហ៏​មិន​ចេះ​នឿយ​ណាយ​ក្នុង​ការជួប​គ្នា ព្រោះ​គេ​និយាយ​តែ​អំពី​រឿង​របស់​ពួកគេ​ ហើយ​ចេះ​ភាសា​ពិសេស​របស់​គេ​ពីរ​នាក់​ដែរ។
  31. មនុស្ស​ត្រឹម​ត្រូវ​អាច​មាន​សេ្នហា​ដូច​មនុស្ស​ឆ្កួត ប៉ុន្តែ​មិន​អាច​មាន​ស្នេហា​ដូច​មនុស្ស​ល្ងង់​ឡើយ​។
  32. បើ​មិត្ត​របស់​អ្នក​អញ្ជើញ​អ្នក​ទៅ​ជប់​លៀង​ ចូរ​ទៅ​តាម​ធម្មតា​។ តែ​បើ​មិត្ត​របស់​អ្នក​ជួប​គ្រោះ​ថ្នាក់ ចូរ​ទៅ​ដោយ​ប្រញាប់​ប្រញាល​។
  33. ជួយ​ទប់​មនុស្ស​មិន​ឲ​ដួល​ប្រសើរ​ជាង​ជួយ​គ្រាហ៍​លើក​ឡើង​។
  34. សេចក្តី​សង្ឃឹម​ធ្វើ​ឲ​មនុស្ស​ពេញ​ចិត្ត​រស់​នៅ​លើ​លោក​នេះ​។
  35. យើង​នៅ​បាន​ដោយមិន​មាន​មិត្ត​ តែ​គ្មាន​មិត្ត​មិន​បាន​។
  36. សេចក្តី​ស្ងៀម​ជា​កែវ​មណី​របស់​ស្ត្រី​។
  37. ជីវិត​វែង​បន្តិ​ដោយ​ការញញឹម​​ ហើយ​វែង​ច្រើន​ឡើង​ទៀត​ដោយ​ការ​សើច​។
  38. "​ពោះ​"​ ជា​អវៈយវៈ​បញ្ជារ​រូប​កាយ។
  39. ជោគ​ជ័យ​ទាំង​ឡាយ​ជា​អនុស្សាវរីយ៍​នៃ​ការ​អត់​ធន់។
  40. មហា​សមុទ្រ​ដែល​ជា​ទី​ប្រជុំ​គ្នា​នៃ​ខ្សែ​ទឹក​ដែល​ហូរ​ពី​គ្រប់​ទិស​ ទី ​បាន​ លុះ​ត្រា​តែ​មាន​កំពស់​ទឹក​ទាប​ជាង​ប្រភព​នៃ​ខ្សែ​ទឹក​ទាំង​នោះ។ យ៉ាង​ណា​ម៉ិញ អ្នក​ដែល​ត្រូវ​ការ​ទទួល​យក​នូវ​អំពើ​ល្អ ពីមនុស្ស​ទាំង​ឡាយ ក៏​ត្រូវ​ឱនលំទោន​ឲ​ទាប​ជាង​គេ​ដែរ។
  41. ឈ្មោះ​របស់​យើង​បុព្វ​បុរស​យើង​ជា​អ្នក​ដាក់​ឲ តែកេរ្តិ៍​ឈ្មោះ​របស់​យើង​ យើង​ជា​អ្នក​សាង​ឡើង។
  42. កុំ​រង់​ចាំ​ឲ​គេ​ជួយ​ ព្រោះ​មនុស្ស​ដែល​អាច​ជួយ​អ្នក​បាន​ ក៏​កំពុង​រង់​ចាំ​ឲ​គេ​ជួយ​ដែរ​។
  43. ផ្លូវ​ទៅ​រក​ជ័យ​ជំនះ គ្មាន​ដាន​ជើង​ជន​ខ្ជិល​ច្រអូស​ឡើយ​។

No comments:

Post a Comment