Wednesday, November 25, 2015

វិធីងាយៗបំបាត់មុនខ្នង ហើយមានប្រសិទ្ធភាពបំផុត
























តើអ្នកមានបញ្ហាមុនខ្នងមែនទេ? អស់បារម្ភជាមួយរូបមន្តធម្មជាតិ ខាងក្រោមនេះអាចជួយអ្នកបាន៖
១. ប្រេងអូលីវ
ប្រេងអូលីវត្រូវបានគេទទួលស្គាល់ថា ជាប្រេងធម្មជាតិដែលមាន អត្ថប្រយោជន៍ជាច្រើនចំពោះសុខភាព។ វាអាចព្យាបាលមុន ហើយក៏អាចកាត់បន្ថយស្នាមអុជខ្មៅផងដែរ។ យកក្រណាត់ស្អាត រឺសំលីជ្រលក់ចូលទៅក្នុងប្រេងអូលីវ រួចហើយយកវាទៅដុសនៅលើខ្នងរបស់អ្នក។ បន្ទាប់ពីអ្នកដុសវាសព្វកន្លែងដែលមានមុនហើយ ទុកវាចោល ៥ នាទី សឹមលាងចេញជាមួយទឹកធម្មតា ហើយជូតអោយស្ងួត។ ធ្វើវិធីនេះជារៀងរាល់យប់មុនពេលងូតទឹក រហូតទាល់តែស្នាមអុជខ្មៅ, ស្នាមមុន និង មុន លែងមានរូបរាង។

២. ក្រូចឆ្មារ
ក្រូចឆ្មារសំបូរទៅដោយ ផូស្វ័រ, វីតាមីន B និង C ដែលអាចជួយបន្ថយកាត់ស្នាមអុជខ្មៅ និង ស្នាមមុន។ វាមិនត្រឹមតែអាចបំបាត់មុននៅលើផ្ទៃមុខប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចបំបាត់មុខខ្នងផងដែរ។ ច្របាច់ក្រូចឆ្មារមួយចំហៀងយកទឹក លាយជាមួយទឹកធម្មតាបន្តិច។ បន្ទាប់មកលាបវាអោយសព្វទៅលើមុនខ្នង ទុកចោល ១៥-២០ នាទីរហូតទាល់តែស្ងួត។ បន្ទាប់មកលាងខ្នងរបស់អ្នកជាមួយទឹកក្តៅឧណ្ហៗ។ ធ្វើវិធីនេះយ៉ាងហោចណាស់ ៣ ដងក្នុងមួយសប្តាហ៍ រហូតទាល់តែអ្នកឃើញពីលទ្ធផល។

៣. អង្ករ
អង្ករមានប្រសិទ្ធខ្ពស់ណាស់ក្នុងការព្យាបាលមុនខ្នង។ ដើម្បីធ្វើ scrub អង្ករ អ្នកត្រូវយកអង្ករកិនទាល់តែម៉ដ្ឋទៅជាម្សៅ។ បន្ទាប់មក, លាយម្សៅអង្ករជាមួយទឹកក្រូចឆ្មារ ហើយដុសទៅលើខ្នងរបស់អ្នក។ អនុវត្តន៍វិធីនេះយ៉ាងហោចណាស់ ២ សប្តាហ៍ម្តង រហូតទាល់តែអ្នកទទួលលទ្ធផល។

បញ្ជាក់៖ វិធីធម្មជាតិទាំងនេះ ត្រូវអនុវត្តន៍យូរបន្តិចទើបឃើញពីលទ្ធផល ប៉ុន្តែវាមិនហុចផលអាក្រក់នៅពេលក្រោយ ដូចផលិតផលដែលផ្សំពីគីមីច្រើននោះទេ។ អ្នកអាចជ្រើសរើសវិធីមួយណាដែលអ្នកគិតថាងាយស្រួល៕

No comments:

Post a Comment