គេហទំព័រ KCD Khmerkrom សូមស្វាគមន៍ គេហទំព័រនេះត្រូវបានបដិសន្ធិឡើងក្នុងគោលបំណង ជាឃ្លាំងផ្ទុុកនូវឯកសារជាច្រើន ដើម្បីងាយស្រូលក្នុងការសិក្សាស្រាវជ្រាវនូវប្រធានបទដែលពាក់ព័ន្ធ ជាពិសេសសម្រាប់ សិស្សិ-និស្សិត ស្រាវជ្រាវទៅតាមជំនាញរបស់ខ្លួន។ គេហទំព័រ សូមធ្វើការអធ្យាស្រ័យទុកជាមុន រាល់កំហុសឆ្គងដែលកើតឡើងដោយឥតចេតនា ។ យើងខ្ញុំសូមទទួលការរិះគន់ ដើម្បីស្ថាបនា ! សូមអគុណ !
Wednesday, November 25, 2015
វិធីលាងបន្លែ ដើម្បីអោយអស់សារធាតុគីមី
នៅពេលអ្នកទិញបន្លែមកធ្វើជាអាហារទទួលទាន ស្ដ្រីមេផ្ទះគួរលាងសម្អាតអោយស្អាត ដើម្បីកម្ចាត់សារធាតុគីមីតាមវិធីងាយៗដូចខាងក្រោម។
- បេះបន្លែរួចយកទៅត្រាំក្នុងទឹកលាយទឹកខ្មេះ ០.៥% ក្នុងសមាមាត្របន្លែ ១/២គីឡូក្រាម ក្នុងទឹក ១លីត្រ និងទឹកខ្មេះ ១ស្លាបព្រាបាយ ត្រាំទុកចោលប្រមាណ ១៥នាទី នឹងជួយលាងជម្រះសារធាតុគីមីបានពី ៦០-៨៥% រួចលាងជម្រះដោយទឹកស្អាត ដោយបើកទឹកអោយហូរកាត់បន្លែ។ វិធីនេះក៏អាចជួយសម្លាប់មេរោគ និងពងសត្វល្អិតបាន។
- យកបន្លែមកត្រាំក្នុងទឹកមួយចានដែក លាយម្សៅស្រួយ ឬសូដ្យូមប៊ីការបូណាត ១ស្លាបព្រាបាយ ត្រាំទុក ១៥នាទី សឹមលាងជម្រះចេញវិញដោយទឹកស្អាត ដោយបើកទឹកអោយហូរកាត់ នឹងជួយជម្រះសារធាតុពុលបានពី ៩០-៩៥%៕
ចំណាត់ថ្នាក់អត្ថបទ
ចំណេះដឹង
Subscribe to:
Post Comments (Atom)
No comments:
Post a Comment