កំពង់គោ
គឺជាខេត្តខ្មែរមួយនៅដែនដីកម្ពុជាក្រោម។ បច្ចុប្បន្ន ខេត្តនេះ
ត្រូវរដ្ឋាភិបាលបក្សកុម្មុយនិស្តវៀតណាម ប្តូរឈ្មោះ ទៅជាភាសាយួនថា
ឡុងអាង (Long An) ។
ទីតាំងភូមិសាស្រ្ត៖(១)
ខាងជើង ជាប់នឹងខេត្តរោងដំរី (Tây
Ninh) និងព្រះរាជា ណាចក្រកម្ពុជា ដែលមានប្រវែងព្រំដែនប្រមាណ ១៣៧, ៥
Km2 ខាងត្បូងជានឹងខេត្តមេ-ស (Tiền Giang) ខាងលិច ជាប់
នឹងផ្សារដែក (Đồng Tháp) និងខាងត្បូងជាប់ នឹងទីក្រុងព្រៃនគរ (Thành
Phố Hồ Chí Minh) ។
លក្ខណៈភូមិសាស្ត្រ៖
ទោះបីខេត្តកំពង់គោ ឋិតនៅក្នុងតំ
បន់វាលទំនាប នៃដែនដី សណ្តទន្លេមេគង្គក៏ដោយ ប៉ុន្តែខេត្តមួយ នេះ
ត្រូវបានផ្សាភ្ជាប់ ដោយតំបន់ទាំងពីរគឺ ដូន ណៃ និងវាលទំនាបនៃដែនដី
កម្ពុជាក្រោម ។ ដូច្នេះ បានជាផ្ទៃដី មានលក្ខណៈសំយុង
ទាបចុះបន្តិចម្តងៗ ពីទិសឦសាន ឆ្ពោះទៅទិស នីរតី ។ នៅភាគខាងជើង
និងភាគឦសាននៃខេត្ត មានដំបូក និងភ្នំ ទាបៗ មួយចំនួនភាគកណ្តាល
ជាតំបន់ខ្ពង់រាប និង នៅខាងនីរតី ជាតំបន់ខ្ពង់រាប ប្រសាទ មណ្ឌប
(Đồng Tháp Mười)។
លក្ខណៈភូមិសាស្ត្រនៃខេត្តកំពង់គោ
ត្រូវបានកាត់ផ្តាច់ចេញជាច្រើនចំណែក
ពីគ្នាដោយព្រែកនិងស្ទឹងជាក្រឡាចក្រខ្វាត់ខ្វែង ដែល
មានប្រវែងបណ្តោយ ប្រមាណ ៨.៩១២ Km ។ ព្រែកដែលមាន ទំហំធំជាងគេគឺ
ទន្លេពាមស្មៅខាងកើត (Sông Vàm Cỏ
Đông)គឺជាចំណែកមួយនៃទន្លេពាមស្មៅ (Sông Vàm Cỏ )
ដែលមានប្រភពចេញមកពីទន្លេពាមស្មៅចែក(SôngĐông Nai) ។
សូមបញ្ជាក់ថា ទន្លេពាមស្មៅចែក យួនហៅថា សុងដុងណាយ (Sông Đông Nai)(២) ជាទន្លេមួយ ដែលមានទំហំធំទីពីរ បន្ទាប់ ពីទន្លេមេគង្គនៅដែនដីកម្ពុជាក្រោម ។
ចំណែកទន្លេពាមស្មៅខាងកើត (Sông Vàm
Cỏ Đông) ជាទន្លេមួយដែលហូរពីប្រទេសកម្ពុជាចុះ
មកកម្ពុជាក្រោមឆ្លងកាត់ទឹកដី ខេត្តកំពង់គោ។
ព្រែកនេះមានប្រវែងបណ្តោយ ២២០ គីឡូម៉ែត្រ
ក្នុងនោះចំណែកនៅលើទឹកដីកម្ពុជាក្រោមប្រវែងប្រមាណ ១៥០ គី ឡូម៉ែត្រ
និងមានទំហំ ៨.៥០០ គីឡូ ម៉ែត្រ ការ៉េ (៣ ) ។
រដ្ឋបាលភូមិសាស្ត្រ និង ផ្ទៃដី៖
បច្ចុប្បន្ន
ខេត្តកំពង់គោរដ្ឋាភិបាលបក្សកុម្មុយ និស្តយួនចែកចេញជា ១៣ ស្រុក
និងទីរួមខេត្តមួយ ហើយមានផ្ទៃដីចំនួន ៤.៤៩១,១៨៧ km² ។
ប្រវត្តិ៖
ខេត្តកំពង់គោគឺជាភូមិសាស្ត្រផ្នែកមួយ
នៅដែនដីកម្ពុជាក្រោមដែលមានជនជាតិដើមខ្មែរក្រោម រស់នៅជាយូរលង់មកហើយ
។ នៅភាគឦសាននៃ ខេត្តនេះ ក្រុមអ្នកបុរាណវិទ្យាបានរកឃើញនូវរបស់
ធ្វើពីថ្មដែលមានអាយុកាលប្រហែល ៣០០០ ឆ្នាំ និងនៅ ភាគអាគ្នេយ៍
នៃខេត្តពួកគេបានរកឃើញនូវរបស់ធ្វើពីដែក ដែលមានអាយុកាលជាង ២.៧០០
ឆ្នាំ ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ ទៀតនោះ គឺនៅខេត្តកំពង់គោ
មានស្ថានីយ៍វប្បធម៌អូរកែវ (Oc Eo) ដល់ទៅ ១០០ កន្លែង
ក្នុងនោះមានទាំងកំណាយវត្ថុចំនួន ១២.០០០
ដែលបានរកឃើញសុទ្ធតែជាកេរដំណែលវប្បធម៌បុរាណ នៃអាណាចក្រនគរភ្នំដែល
មានអាយុកាលចាប់ពីសតវត្សរ៍ទី ១ ដល់ ទី ៧ នៃគ្រឹស្តសករាជ ។
កំណាយវត្ថុទាំងអស់នេះ បាន បង្ហាញឲ្យឃើញនូវអាយុកាលដ៏បុរាណ
នៃទឹកដីខេត្តកំពង់គោ សព្វថ្ងៃនិយាយ ដោយឡែក
និងទូទាំងដែនកម្ពុជាក្រោមនិយាយរួម
គឺជាអតីតទីតាំងនៃមជ្ឈមណ្ឌលនយោបាយវប្បធម៌ និងសាសនា
របស់អាណាចក្រនគរភ្នំ និង អាណាចក្រចេនឡា ។
សម័យស្តេចយួន ឈ្មោះយ៉ាឡុង (Gia
Long) សោយរាជ្យពីឆ្នាំ ១៨០២ ដល់ ១៨២០ និង ម៉ិញ ម៉ាង (Minh Mang)
សោយរាជ្យ នៅទីក្រុងហ្វេពីឆ្នាំ ១៨២០ ដល់ ១៨៤០
បានចូលវាតទីទឹកដីកម្ពុជា
ក្រោមបានប្តូរឈ្មោះស្រុកនៅកម្ពុជាក្រោមឲ្យទៅជាខេត្តទាំង ៦
ជាភាសាយួនគឺ៖
- មេ-ស Định Tường
- ចង្វាត្រពាំង Biên Hòa
- ព្រៃនគរ Gia Định
- លង់ហោរ Vĩnh Long
- មាត់ជ្រូក An Giang
- ពាម Hà Tiên
ពេលបារាំងចូលត្រួតត្រាដែនដី កម្ពុជាក្រោមខេត្តទាំង ៦ ខាងលើត្រួវបានបែងចែកចេញជា ២១ ខេត្ត ។
ខែធ្នូ ឆ្នាំ ១៨៨៩ ព្រៃនគរ (Gia Định) ត្រួវ បានបែងចែកចេញជា ៣ ខេត្តគឺ៖
- កំពង់គោ Tân An
- ផ្សារធំ Chợ Lớn
- រោងដំរី Tây Ninh
ចំណែកខេត្តមេ-ស (Định Tường) ត្រូវបានបែងចែកចេញជា ៣ ខេត្តគឺ៖
មេ-ស Mỹ Tho
ដំបូកកោង Gò Công
ផ្សារដែក Sa Đéc
ដំបូកកោង Gò Công
ផ្សារដែក Sa Đéc
ខែតុលា ឆ្នាំ ១៩៥៦ ខេត្តកំពង់គោ
បានត្រូវរដ្ឋាភិបាលសារធារណរដ្ឋយួនបូកបញ្ជូលដីមួយភាគធំនៃ
និគមផ្សារធំ (Chợ Lớn) ហើយប្តូរឈ្មោះពីខេត្តតឹងអាង(Tân An)
ទៅជាខេត្តឡុងអាង (Long An) វិញ(៤)។
បច្ចុប្បន្ន ខេត្តកំពង់គោត្រូវបានរដ្ឋាភិបាលនិងជនជាតិយួនហៅថា ខេត្តឡុងអាង (Long An)។
ចំនួនប្រជាជន៖
ឆ្នាំ ២០០៤ ខេត្តកំពង់គោ មានប្រ
ជាជន សរុបជិត ១.៣៧៦.៦០២ នាក់ ។ នេះបើយោងតាមស្ថិតិជំរឿន
ដោយរដ្ឋាភិបាល បក្សកុម្មុយនិស្តយួន។
ជនជាតិ និង សាសនា៖
ខេត្តកំពង់គោ
បច្ចុប្បន្នមានប្រជាជនតែពីរជនជាតិរស់នៅប៉ុណ្ណោះ
គឺជនជាតិដើមខ្មែរក្រោម និងជនជាតិយួន ។ ជនជាតិដើមខ្មែរ ក្រោម
ទូទៅជាអ្នកកាន់ព្រះពុទ្ធសាសនា។ចំណែកជនជាតិយួនជាអ្នកខ្លះ
កាន់សាសនាគ្រឹស្ត ខ្លះព្រះពុទ្ធសាសនា ខ្លះដំណឹងល្អ (Tin Lành)
និងខ្លះទៀតកាន់សាសនាកាវ ដាយ (Cao Đài) ៕
ឯកសារយោង៖
- (១) http://vi.wikipedia.org/wiki/Long_An
- (២) http://vi.wikipedia.org/wiki/S%C3%B4 ng_ %C4%90%E1%BB%93ng_Nai
- ទន្លេ ពាមស្មៅចែក ត្រូវបានជនជាតិហៅថាSông Đồng Nai ព្រោះទន្លេនេះជាទន្លេមួយធំ ឋិតក្នុង តំបន់ដូនណៃ ដែលភាសាយួនហៅថា ដុងណាយ(Đồng Nai) មិនមែន វាលប្រើស ទេ ។
- (៣) http://www.vnn.vn/province/tayninh/view5.htm
- (៤)http://vi.wikipedia.org/wiki/T%C3%A2n_An
No comments:
Post a Comment