Friday, November 20, 2015


ក្រុងប្រាស៊ីឡា : ពូជ​សត្វស្វា​ដ៏​តូច​បំផុត​ក្នុង​លោក​ដែល​មាន​ឈ្មោះ​ថា Pygmy Marmoset មាន​ទម្ងន់​តែ​១​ខាំ និង​សម្បូរ​រស់នៅ​តែ​តំបន់​ព្រៃស្ដុក​អាម៉ាហ្សូន នៅ​ទ្វីប​អាមេរិក​ខាង​ត្បូង​ប៉ុណ្ណោះ។ វា​មាន​កម្ពស់​ជា​មធ្យម​ត្រឹម​តែ​១៥​សង់ទីម៉ែត្រ ពោល​គឺ​ប្រវែង​ខ្លី​ស្មើ​នឹង​ម្រាមដៃ​របស់​មនុស្ស។

ជាមួយ​នឹង​កន្ទុយវែង និង​ក្រញាំ​ក្រចក​មុតស្រួច ពពួក​ស្វា​តូច​បំផុត​ក្នុង​លោក​នេះ​ជំនាញ​ខាង​ឡើង​ដើមឈើ លោត​ពី​មែក​មួយ​ទៅ​មែក​មួយ។ រីឯ​ទម្ងន់​ដ៏​ស្រាល​របស់​វា អនុគ្រោះ​ដល់​ការ​ឡើង​ដល់​ចុងឈើ ដែល​គ្មាន​សត្វស្វា​ណា​អាច​ឡើង​ទៅ​ដល់​ទៀត​ផង។ កាន់តែ​ពិសេស​ទៅ​ទៀត ក្បាល​របស់​វា​បង្វិល​បាន​១៨០​ដឺក្រេ​ដែល​អំណោយផល​ដល់​ការ​មើល​បរិស្ថាន​ ជុំវិញ។
វា​ស៊ី​ជ័រ​សម្បកឈើ​ជា​អាហារ។ ជួនកាល​វា​ខាំ​ស៊ី​មេអំបៅ សត្វល្អិត​ក៏​ដូចជា​ផ្លែឈើ និង​លម្អងផ្កា​នានា​ដែរ។
ពូជ​ស្វា​ដ៏​តូច​នេះ​ត្រូវ​បាន​មនុស្ស​ជាច្រើន​និយម​ចិញ្ចឹម ប៉ុន្តែ​ពួកគេ​ត្រូវ​ប្រឈម​នឹង​បញ្ហា​ច្រើន ព្រោះ​កូនស្វា​ពូជ​នេះ​ងាយ​នឹង​ស្លាប់​ណាស់​ពេល​វា​ត្រូវ​បាន​គេ​ពង្រាត់​ពី ​ម្ដាយ។ ម៉្យាង​កូនស្វា​នេះ​ត្រូវ​ការ​បំបៅ​ជា​រៀងរាល់​១​ទៅ​២​ម៉ោង​ម្ដង។ ប្រសិន​បើ​វា​មិន​សប្បាយ​ចិត្ត​វា​អាច​ក្រចៅ​មុខ​ម្ចាស់​វា ឬ​ក៏​បាញ់​អាចម៍​ដាក់​ទៀត​ផង៕

No comments:

Post a Comment