Tuesday, November 10, 2015

អនិច្ចា តោថ្ម!!

បទពាក្យ៨

១.អនិច្ចាតោថ្មលោកកសាង
មើលថាថាង[1] យ៉ាងរស់ស្ទុះប្រែប្រាយ
ឥឡូវមកធ្លាយធ្លាក់បាក់ខ្ចាត់ខ្ចាយ
ស្តាយអើយស្ដាយមិនគួរមកពិការ។
២.មានអ្នកព្រៃចង្រៃឥតគំនិត
ទៅសំលៀងកាំបិតគ្រឿងប្រហារ
ឱ្យខូងខូចខាតសាច់បង់អាសារ
មិនស្ដាយការស្នាដៃបុរាណសោះ។
៣.ឱ! តោអើយតោឈរមិនមើលមៀង
មកឱ្យ​គេសំលៀងខ្នងតោចុះ
ម្ដេចមិនខឹងខាំវាសំលៀងនោះ
ឱ្យវាលុះក្ដីមរណ៍យក៍វាទៅ។
៤.​អាណា​អើយ​បំផ្លាញ​រូប​តោ​លោក
គ្មាន​ប្រយោគ​ឱ្យ​យល់​ការ​រាក់​ជ្រៅ
គួរឬ​លោក​ខំ​សាង​តាំង​ទុក​នៅ​
មក​សត្រូវ​បំផ្លាញ​របស់​លោក[2]។
៥.គន់​ៗ​ស្ថាន​ស្ពាន​ថ្ម​ត​ប្រជិត
ជា​ក្តារ​ថ្ម​ដា​ស​ដិត​ប្រ​កិត​គោក
ទោះ​ដំរី​ថ្ម​បរ​ជាន់​​ក៏​គ្មាន​យោក
ឥឡូវ​ជ្រោក​ស្រុត​ខ្លះ​តែ​ដើរ​បាន។
៦.​បង្កាន់​ដៃ​ច្នៃ​រូបវាសុក្រី[3]
ដប់​សិរ​សី​ដូច​ស្និត​ជិត​ជុំ​ប្រាណ
លើក​ពពារ​ឡើង​ពភ្លាក់​ហាក់​ហៅ​ហាន
សម្តែង​ប្រាណ​ប្រូញ​រូប​ជា​មួយ​គ្នា។
៧.​មើល​នាគ​រាជ​អង់​អាច​អំណាច​ស្ញែង
ខ្លួន​ក៏​វែង​ក្បាល​ក៏​វក់​តាម​ទ្វារា
លូន​លើក​ស្ពាន​មាន​ជើង​កល់​គង្គា
កន្ទុយ​បែក​ញែក​គ្នា​តាម​ធ្លាផ្លូវ[4]។
៨.​ឱ! រូប​វា​សុក្រី​ឥត​ក្រែង​គ្រុឌ
តាំង​សម្តែង​ឬទ្ធិ​រុទ្ធ​ត​សត្រូវ
ប្រសិន​គ្រុឌ​មក​យល់​យ៉ាង​ពុំ​នៅ
គង់​ស្ទុះ​ទៅ​ជ្រក​ក្នុង​កសិណ​នេះ។
៩.នាគ​អើយ​នាគ​បាសាណ​បូរាណ​សាង
ពី​ដើម​យ៉ាង​ល្អ​ឯង​ម្តេច​អេះ
ឥឡូវ​នាគ​ងាក​ធ្លាក់​របេះ
ឃើញ​តែ​រាង​យ៉ាងនេះ​អស់​លម្អ។
១០.ខ្លួន​ក៏​ឃ្លាត​ក្បាល​ក៏​ឃ្លៀង​ទៅ​ដោយ​ខ្លួន​
ឃើញ​តែ​ក្បួន​ជើង​ទៀន​ប្រចាំ​ទ្រ
ស្តាយ​អើយ​ស្តាយ​ស្នាដៃ​លោក​តែង​មក៍
មិន​តាំង​ថា​វរៈ[5] ឱ្យ​វែង​ទៅ​។
១១.ឱ! អនិច្ចា​សង្ខារ​នាគ​ថ្ម
ហ្មាយ​[6] ត​ស្ថិត​ស្ថេរ​ចីរកាល​នៅ
នេះ​ពុំ​ទាន់​ប៉ុន្មាន​មក​ម៉ង​សៅ ម
ក​រុះ​រាយ​ធ្លាយ​ទៅ​ទី​ទៃ​ផ្តាស។

សម្រង់​ចាក​និរាស​នគរ​វត្ត របស់ ឧកញ្ញ៉ា​សុត្តន្ត​ប្រី​យ​ជា​ឥន្ទ
ឯកសារយោង៖
- សៀវ​ភៅ​ក្រសួង​អប់រំ យុវជន​ និង​ កីឡា ថ្នាក់​ទី៨ បោះពុម្ភឆ្នាំ​២០០៦។
-​ កម្រង​អត្ថបទ​អក្សរ​សិល្ប៍​ថ្នាក់​ទី​៦ សៀវ​ភៅ​ក្រសួង​អប់រំឆ្នាំ១៩៩៤-៩៥។
- សំនៀង​ស្មូត្រ​របស់​លោកសាស្រ្តាចារ្យ យ៉ាន​-បូរិន ក្នុង​កម្រង​បទ​ស្មូត​កំណាព្យ ក្រោម​ចំណង​ជើង​ថា អនិច្ចា​តោថ្ម​។
[1] ថាថាង កាយ​វិការ ឬ ឫកពា។
[2] ចប់សំនៀង​ស្មូត្រ​របស់​លោកសាស្រ្តាចារ្យ យ៉ាន​-បូរិន ក្នុងឌីស ​កម្រង​បទ​ស្មូត​កំណាព្យ ក្រោម​ចំណង​ជើង​ថា អនិច្ចា​តោថ្ម ។
[3] ស្តេច​នាគ ។
[4] សៀវ​ភៅ​ក្រសួង​អប់រំ យុវជន​ និង​ កីឡា ថ្នាក់​ទី៨ បោះពុម្ភឆ្នាំ​២០០៦ ដាក់ថា ទ្វារផ្លូវ ។
[5] មាំមួន មាំទាំ ស្ថិតស្ថេរ ។
[6] សម្គាល់​ ចំណាំ កំណត់ជឹង ប៉ង។
១.​ ​អនិច្ចា​តោ​ថ្ម​លោក​កសាង​     ​    ​    ​​​​     ​មើល​ថាថាង​(១)​ យ៉ាង​រស់​ស្ទុះ​ប្រែ​ប្រាយ​
​    ​​​ឥឡូវ​មក​ធ្លាយ​ធ្លាក់​បាក់​ខ្ចាត់ខ្ចាយ​     ​    ​ស្ដាយ​អើយ​ស្ដាយ​មិន​គួរ​មក​ពិការ​។​
២.​ មាន​អ្នកព្រៃ​ចង្រៃ​ឥត​គំនិត​     ​    ​        ​ទៅ​សំលៀងកាំបិត​គ្រឿង​ប្រហារ​ ​ 
   ​​​ ឱ្យ​ខូង​ខូចខាត​សាច់​បង់​អសារ​     ​        ​មិន​ស្ដាយ​ការ​ស្នាដៃ​បុរាណ​សោះ​។​
៣.​ ឱ​!​ តោ​អើយ​តោ​ឈរ​មិន​មើល​មៀង​       ​មក​ឱ្យ​គេ​សំលៀង​ខ្នង​តោ​ចុះ​ ​    ​
    ម្ដេច​មិន​ខឹង​ខាំ​វា​សំលៀង​នោះ​     ​    ​    ឱ្យ​វា​លុះ​ក្ដី​មរណ៍​យក៍​វា​ទៅ​។​
៤.​ ​អាណា​អើយ​បំផ្លាញ​រូប​តោ​លោក​     ​     ​គ្មាន​ប្រយោគ​ឱ្យ​យល់​ការ​រាក់​ជ្រៅ​ ​  
    ​គួរ​ឬ​លោក​ខំ​សាង​តាំង​ទុក​នៅ​     ​        ​មក​សត្រូវ​បំផ្លាញ​របស់​លោក​(២)​។​
៥.​ គន់ៗ​ស្ថាន​ស្ពានថ្ម​ត​ប្រ​ជិត​     ​    ​        ​ជា​ក្ដារ​ថ្ម​ដាស​ដិត​ប្រកិត​គោក​ ​   
    ​ទោះ​ដំរី​ថ្ម​បរជាន់​ក៏​គ្មាន​យោក​     ​         ​ឥឡូវ​ជ្រោក​ស្រុត​ខ្លះ​តែ​ដើរ​បាន​។​
៦.​ ​បង្កាន់ដៃ​ច្នៃ​រូប​វាសុក្រី​(៣)​     ​    ​    ​    ដប់​សិរ​សី​ដូច​ស្និត​ជិតជុំ​ប្រាណ​ ​ 
    ​លើក​ពពារ​ឡើង​ពភ្លាក់​ហាក់​ហៅហាន​    ​សម្ដែង​ប្រាណ​ប្រូ​ញ​រូប​ជាមួយ​គ្នា​។​
៧. ​​មើល​នាគរាជ​អង់អាច​អំណាច​ស្ញែង​       ​ខ្លួន​ក៏​វែង​ក្បាល​ក៏​វក់​តាម​ទ្វា​រា​ ​    ​
    លូន​លើក​ស្ពាន​មាន​ជើង​កល់​គង្គា​     ​    ​កន្ទុយ​បែក​ញែក​គ្នា​តាម​ធ្លា​ផ្លូវ​(៤)​។​
៨.​ ឱ​!​ រូប​វាសុក្រី​ឥត​ក្រែង​គ្រុឌ​     ​    ​       តាំង​សម្ដែង​ឬ​ទ្ធិ​រុ​ទ្ធ​ត​សត្រូវ​ ​  
    ​ប្រ​សិន​គ្រុឌ​មក​យល់​យ៉ាង​ពុំ​នៅ​     ​      គង់​ស្ទុះ​ទៅ​ជ្រក​ក្នុង​កសិណ​នេះ​។​
៩.​ នាគ​អើយ​នាគ​បា​សាណ​បូរាណ​សាង​     ​ពី​ដើម​យ៉ាង​ល្អ​ឯង​ម្ដ៉េ​ច​អេះ​ ​   
    ​ឥឡូវ​នាគ​ងាក​ធ្លាក់​របេះ​     ​    ​           ​ឃើញ​តែ​រាង​យ៉ាងនេះ​អស់​លម្អ​។​
១០.​ខ្លួន​ក៏​ឃ្លាត​ក្បាល​ក៏​ឃ្លៀង​ទៅ​ដោយ​ខ្លួន​   ​ឃើញ​តែ​ក្បួន​ជើងទៀន​ប្រចាំ​ទ្រ​ ​   
​    ស្ដាយ​អើយ​ស្ដាយ​ស្នាដៃ​លោក​តែង​មក៍​    ​មិន​តាំង​ថាវរៈ​(៥)​ ឱ្យ​វែង​ទៅ​។​
១១.​ឱ​!​ អនិច្ចា​សង្ខារ​នាគ​ថ្ម​     ​            ​    ​ហ្មាយ​(៦)​ ត​ស្ថិតស្ថេរ​ចីរកាល​នៅ​ ​  
​     នេះ​ពុំ​ទាន់​ប៉ុន្មាន​មក​ម៉​ង​សៅ​         ​     ​ ករុះ​រាយ​ធ្លាយ​ទៅ​ទីទៃ​ផ្ដាស​។​
​សម្រង់​ចាក​និរាស​នគរវត្ដ​របស់​ ឧក​ញ្ញ៉ា​សុត្ដ​ន្ដ​ប្រី​យ​ជា​ឥន្ទ​
(១)​ ថាថាង​ កាយវិការ​ ឬ​ ឫកពា​។​
(២) ​ ចប់​សំនៀង​ស្មូត្រ​របស់​លោក​សាស្ដ្រ​ចា​រ្យ​ យ៉ា​ន​ បូ​រិ​ន​ ក្នុង​ឌី​ស​ កម្រង​បទ​ស្មូត្រ​កំណាព្យ​  ក្រោម​ចំណងជើង​ថា​ អនិច្ចា​តោ​ថ្ម​។​
(៣)​ ស្ដេច​នាគ​ ។​
(៤)​ សៀវភៅ​ក្រសួង​អប់រំ​ យុវជន​ និង​ កីឡា​ ថ្នាក់​ទី​៨​ បោះ​ពុ​ម្ភ​ឆ្នាំ​២០០៦​ ដាក់​ថា​ ទ្វារ​ផ្លូវ​ ។​
(៥)​ មាំមួន​ មាំទាំ​ ស្ថិតស្ថេរ​ ។​
(៦)​ សម្គាល់​ ចំណាំ​ កំណត់​ជឹ​ង​ ប៉ង​។​
- See more at: http://nokorwatnews.com/detailnews.php?newsid=15019&mnu=3#sthash.ojyJZWBn.dpuf

No comments:

Post a Comment