អ្នកដោះលែងចាប ប្រាថ្នាគេចបាប ចង់បានសេរី
ដូចរងទុក្ខយូរ ថ្ងៃណាផុតភ័យ បើតាមសម្ដី
គ្មានសោះសុខសាន្ដ។
ដូចរងទុក្ខយូរ ថ្ងៃណាផុតភ័យ បើតាមសម្ដី
គ្មានសោះសុខសាន្ដ។
ចាបអើយហើរទៅ ទៅរកលំនៅ ទីសុខក្សេមក្សាន្ដ
សូមជួបមង្គល ចាកផុតពីឋាន ទុក្ខទោសដល់ប្រាណ
ខ្ញុំបានសង្រ្គោះ។
សូមជួបមង្គល ចាកផុតពីឋាន ទុក្ខទោសដល់ប្រាណ
ខ្ញុំបានសង្រ្គោះ។
ឯទុក្ខទោសខ្ញុំ ប្រាកដពឹងសុំ ចាបជួយលាងលោះ
នាំទៅជាមួយ ទម្លាក់ចូលជ្រោះ កុំឲ្យមានគ្រោះ
គ្រាំគ្រាថ្ងៃក្រោយ។
នាំទៅជាមួយ ទម្លាក់ចូលជ្រោះ កុំឲ្យមានគ្រោះ
គ្រាំគ្រាថ្ងៃក្រោយ។
ធ្លាប់ពុករលួយ ស៊ីសព្វជំនួយ ដែលគេផ្ដល់ឲ្យ
អង្គុយលើច្បាប់ បណ្ដែតបណ្ដោយ ខុសត្រូវក៏ដោយ
ខ្ញុំជាអ្នកឈ្នះ។
អង្គុយលើច្បាប់ បណ្ដែតបណ្ដោយ ខុសត្រូវក៏ដោយ
ខ្ញុំជាអ្នកឈ្នះ។
ដណ្ដើមដីធ្លី ប្រវ័ញ្ចវក់វី រឹបយកទាំងផ្ទះ
អំណាចដែលមាន កុំថាឡើយព្រះ កំទេចវិនាស
បើរំខានចិត្ត។
អំណាចដែលមាន កុំថាឡើយព្រះ កំទេចវិនាស
បើរំខានចិត្ត។
ខ្ញុំទើបដឹងខុស ចាបជួយសណ្ដោស ឲ្យផុតងងឹត
សម្បត្តិដែលមាន ទន្រ្ទានឲ្យគិត ស្តាយក្រោយពេកពិត
ជីវិតមុននេះ។
សម្បត្តិដែលមាន ទន្រ្ទានឲ្យគិត ស្តាយក្រោយពេកពិត
ជីវិតមុននេះ។
មិនគួរនឹងធ្វើ ប្រព្រឹត្តអំពើ ដើរលើជាន់ជិះ
ស៊ីញើសឈាមគេ ខ្ញុំភ្ញាក់ពេលនេះ យកមកត្រិះរិះ
សុំលែងតាមចាប។
ស៊ីញើសឈាមគេ ខ្ញុំភ្ញាក់ពេលនេះ យកមកត្រិះរិះ
សុំលែងតាមចាប។
ខ្ញុំបន់អស់ហើយ ចាបកុំព្រងើយ ជួយសង្រ្គោះបាប
ធនធានដែលមាន លែងចាបដរាប កុំឲ្យដុនដាប
ដូចបណ្ដាសារ៕
ធនធានដែលមាន លែងចាបដរាប កុំឲ្យដុនដាប
ដូចបណ្ដាសារ៕
No comments:
Post a Comment