១.ប្រាសាទព្រះវិហារ ឈររងារកណ្តាលព្រៃ
បានឃើញហើយអាល័យ អាណិតដីជាតិខេមរា។
២.នៅលើភ្នំដងរែក សែនសង្វេគឥតឧបមា
បានឃើញប្រាង្គសិលា ទ្រូងខ្លោចផ្សានឹកអាណិត។
៣.ផ្ទាំងថ្មនៅរាយប៉ាយ ស្តាយអើយស្តាយៗក្នុងចិត្ត
មិនគួរមានគំនិត តែមិនគិតថែរក្សា។
៤.ប្រសិនបើអ្នកសាង ឃើញអង្គប្រាង្គដូច្នេះណា
បែកបាក់នឹងខ្លោចផ្សា ក្នុងឱរាពិតស្រពោន៕
ដោយ៖ លោក ខូ តារាឬទ្ធិ
ប្រភព៖ អក្សរសិល្ប៍ខ្មែរ
No comments:
Post a Comment