Sunday, November 8, 2015

ខេត្តក្រមួនស


ក្រមួនស គឺជា​ខេត្ត​មួយ នៅ​ដែនដី​កម្ពុជា​ក្រោម ត្រូវបាន រដ្ឋាភិបាល​យួន​ប្តូរ ឈ្មោះ​ទៅជា​ភាសា​យួន​ថា ខេត្ត កៀង យ៉ាង ( Kiên Giang  ) ។ មជ្ឈមណ្ឌល​របស់​ខេត្ត​គឺ​ទីក្រុង ក្រមួនស (Thanh Pho Rach Gia) ឆ្ងាយ​ពី​ទីក្រុង​ព្រៃនគរ ប្រមាណ ២៥០ គីឡូម៉ែត្រ​ឆ្ពោះទៅ​ទិស​ខាងជើង​។ ទិស​ឦ​- សាន នៃ​ខេត្ត​ក្រមួនស ជាប់​នឹង​ខេត្ត​មាត់ជ្រូក​, ទិស​ខា កើត ជាប់ នឹង​ទីក្រុង​ព្រែក​ឫស្សី​, ទិសអាគ្នេយ៍​ជាប់​នឹង​ខេត្ត​ពលាវ​, ទិស​ខាងត្បូង​ជាប់​នឹង​ខេត្ត​ទឹកខ្មៅ​, ទិស​ខាងជើង​ជាប់​ព្រំដែន ប្រទេស​កម្ពុជា ដែលមាន​បន្ទាត់​ព្រំដែន​ប្រវែង ៥៤​គីឡូម៉ែត្រ ទិស​ខាងលិច​ជាប់​នឹង​ឈូង​សមុទ្រ​ថៃ ដែលមាន​បន្ទាត់ ព្រំដែន ប្រវែង ២០០ គីឡូម៉ែត្រ ។ ខេត្ត​ក្រមួន​សមាន​កោះ​តូចធំ​ជាង ១០០ នៅក្នុង​សមុទ្រ ។ ខេត្ត​ក្រមួន​សមាន​ផ្ទៃដី ៦.២៩៩ គីឡូម៉ែត្រ ក្រឡា ។​
ទិដ្ឋភាពខេត្តក្រមួនស ។
ទិដ្ឋភាពខេត្តក្រមួនស ។
អំពី​ពាក្យ ក្រមួនស​៖
​ពាក្យ​ថា ក្រមួនស មកពី ក្រមួន និង ស​។​
​ក្រមួន (​នាម​) វត្ថុ​មាន​ព៌​ណ​លឿង​, ​លឿងចាស់​, លឿងខ្ចី​ឬ​ព៌​ណស​ក៏មាន ជា​វត្ថុ​មាន​អាកា​រៈទ​ន់​ល្អិត ធ្វើជា​ទៀន​អុជ​បាន​, កើត​ពី​ទឹក ឃ្មុំ ។ ក្រមួនមាត់ គឺ​ក្រមួន​ស្ល​លាយ​នឹង​ប្រេង និង​គ្រឿង​ក្រ អូ​ប​ឯទៀត​សម្រាប់​លាប​បបូរមាត់ ។​សាច់​ខ្យង ដែលមាន​ពណ៌​លឿង​ដូច​ក្រ មួន​ក៏​ហៅថា ក្រមួន ដែរ ។​
​៖ ( គុណនាម ) ដែលមាន​ពណ៌​សម្បុរ​ដូច​សំឡីកប្បាស​, ពណ៌​ស​,​សំពត់​ស​, សក្បុស​, ស​ណាស់ ។ សរុបមក ខេត្ត​ក្រមួនស មានន័យថា ខេត្ត​ដែលមាន ក្រមួន ពណ៌ ។​
​ប្រវត្តិ​៖
​ឆ្នាំ ១៨៣២ ក្រមួនស​ឋិត​នៅក្នុង​ខេត្ត​ពាម ( Hà Tiên ) ដែលជា​អតីត​ខេត្ត​ខ្មែរ​មួយ ក្នុងចំណោម​ខេត្ត​ទាំង ៦ នៅ​កម្ពុជា​ក្រោម នា​សម័យ​នោះ ។​
​ឆ្នាំ ១៨៧៦ បារាំង​បាន​ចែក​ភូមិ សាស្ត្រ​នៅ​កម្ពុជា​ក្រោម ជា ៥ តំបន់​រដ្ឋបាល​ធំៗ ហើយ​នៅក្នុង​តំបន់​នីមួយ គេ​ចែកចេញជា និគម​តូចៗ មួយទៀត បានជា​ខេត្ត​ពាម (Hà Tiên ) ពី​ដើម​ត្រូវបាន​ចែកជា ២ គឺ ៖
១.​ពាម ( Hà Tiên  )
២.​ក្រមួនស ( Rach Gia )
នៅ​ថ្ងៃទី ០១ ខែមករា ឆ្នាំ ១៩០០ និគម​ទាំងពីរ​គឺ ពាម និង ក្រមួនស ត្រូវបាន​ក្លាយជា​ខេត្ត​ទាំង ២ គឺ ខេត្ត​ពាម និង​ខេត្ត​ក្រមួនស ។​
​ពេលដែល​កម្ពុជា​ក្រោម នៅក្រោម​ការកាន់កាប់ នៃ​របប​សាធារណរដ្ឋ​វៀតណាម (Việt Nam Cộng Hoà) ខេត្ត​ពាម និង ខេត្ត​ក្រមួនស រដ្ឋាភិបាល​វៀតណាម​មួយ​នេះ បាន​ច្របាច់​បញ្ចូល ខេត្ត​ទាំងពីរ​នេះ​ឲ្យ​ចូលគ្នា​ទៅជា​ខេត្ត​មួយ ហើយ​ផ្លាស់​ឈ្មោះ​ថ្មី ទៅជា​ភាសា​យួន​មួយ​ទៀតថា ខេត្ត​កៀង​យ៉ាង (Kiên Giang ) ចំណែក​ខ្មែរក្រោម​វិញ នៅតែ​ហៅថា​ខេត្ត​ក្រមួនស តាម​ភាសាជាតិ របស់ខ្លួន ។​
ផែនទីខេត្តក្រមួស
​រដ្ឋបាល​ភូមិសាស្ត្រ​៖
​បច្ចុប្បន្ន   រដ្ឋាភិបាល​វៀតណាម បាន​កែប្រែ​ឈ្មោះ​ភូមិ ឃុំ ស្រុក នៃ​ខេត្ត​ក្រមួនស​ទៅ​ភាសា​យួន និង​បាន​បែងចែក​រដ្ឋ​ភូមិសាស្ត្រ ចេញ​ជាច្រើន​ភូមិ ឃុំ​និង​ស្រុក ។​
​ភូមិសាស្ត្រ​ខេត្ត​ក្រមួនស ពេលនេះ  ត្រូវបាន​បែង​ចែកចេញជា ១២ ស្រុក (Huyện) និង​មាន​ទីក្រុង ១  គឺ​ទីក្រុង ក្រមួនស (Rạch Giá) និង​ទី​រួម​ខេត្ត ១ គឺ​ទី​រួម​ខេត្ត​ពាម (Hà Tiên) ។ ខេត្ត​ក្រមួន​សមាន ១០ ទីរួមស្រុក​, ៩៧ ឃុំ និង ១៣ សង្កាត់ ។​
​ឈ្មោះ​ស្រុក​ទាំង ១២ និង​ទី​រួម​ខេត្ត​ទាំង ២ ដែល​រដ្ឋាភិបាល​វៀតណាម បាន​ប្តូរ​ឈ្មោះ​ទៅជា​ភាសា​យួន​៖
  • ១.​ទី​រួម​ខេត្ត​ពាម (Hà Tiên)
  • ២.​ទីក្រុង ក្រមួនស (RạchGiá)
  • ៣.​ស្រុក ភ្នំ​ម្លូ (Kiên Lương)
  • ៤.​ស្រុក ភ្នំ​ដី (Hòn Đất)
  • ៥.​ស្រុក ឃ្លាំងមឿង (Châu Thành)
  • ៦.​ស្រុក ក្រសាំង (Tân Hiệp)
  • ៧.​ស្រុក ព្រៃ​រំដេង (Giồng Riềng)
  • ៨.​ស្រុក អំពាច​វែង (Gò Quao)
  • ៩.​ស្រុក ព្រែក​បី (An Biên)
  • ១០.​ស្រុក អូរ​មិញ (An Minh)
  • ១១.​ស្រុក កោះត្រល់ (Phú Quốc)
  • ១២.​ស្រុក ប្រជុំ​កោះ (Kiên Hải)
  • ១៣.​ស្រុក ខ្វែង​ទទឹង (Vĩnh Thuận)
  • ១៤.​ស្រុក ទួល​អូរ​មិញ (U MinhThượng)
​ទីតាំង​ប្រវត្តិសាស្ត្រ​៖
​ក្រមួនស ជា​ខេត្ត​មួយ​សម្បូរ​ទៅដោយ​ទីតាំង​ប្រវត្តិសាស្ត្រ ដែល​ទាក់ទិន​នឹង​រឿងរ៉ាវ​ខ្មែរក្រោម ដូចជា ជំនីក​ព្រែក​តែង (Kênh Đào Vĩnh Tế)  កំពង់ផែ​អន្តរជាតិ​អូរ​កែវ (Oc Eo) នៃ​មហា​ណា​ចក្រ​នគរ​ភ្នំ ( ភាសា​យួនៈ Phù Nam) និង​វត្ត​អារាម​ព្រះពុទ្ធសាសនា ថេរវាទ​ខ្មែរ​មាន​ចំនួន ៧៦ វត្ត ក្នុងនោះ​មាន វត្តរតនរង្សី ហៅ វត្ត​ចំការ​ត្រើយ​ត្បូង បានកកើតឡើង​ក្នុង គ​. ស​. ១៤១២ ៕
​ឯកសារយោង​៖
​វចនានុក្រម​ខ្មែរ រៀង​រៀង​ដោយ សម្តេច ព្រះសង្ឃរាជ គណៈមហានិកាយ ជួន ណាត ជោ​ត​ញ្ញា​ណោ បោះពុម្ព​ដោយ​ពុទ្ធ​សាសន បណ្ឌិត្យ ឆ្នាំ ១៩៦៨ ។​
http://www.wikipedia.org​

No comments:

Post a Comment