Sunday, November 8, 2015

អា​ជីព​ចម្លែក​ៗ​ក្នុង​លោក​

ខាង​ក្រោម​នេះ​គឺ​ជា​អាជីព​ចម្លែក​ៗ​ក្នុង​លោក​ដែល​យើង​នឹក​មិន​ដល់​៖


អាជី​ព​ធ្វើ​ជា​​ម្ចាស់​ផ្ទះ​រស់​នៅ​ក្នុង​ផ្ទះ​ទំនើប​ៗ ៖ ក្រុម​ហ៊ុន​អចលន​វត្ថុ​ បានរក​ឃើញ​ថា​ផ្ទះ​ដែល​មាន​មនុស្ស​រស់​នៅ ​ងាយ​ស្រួល​លក់​ដាច់​ជាង​ផ្ទះ​ដែល​ទុក​ចោល​ទំនេរ ហេតុ​នេះ​ក្រុមហ៊ុន​ទាំង​នោះ​ បាន​ជួល​មនុស្ស​មួយ​ក្រុម​ឲ្យ​រស់​នៅ​ក្នុង​ផ្ទះ​ទំនើប​ៗ​ធ្វើ​ហាក់​ដូច​ជា​ ម្ចាស់​ផ្ទះ​ពិត​ៗ​។ រាល់​បុគ្គលិក​ដែល​ត្រូវ​គេ​ជួល​ត្រូវ​គោរព​តាម​លក្ខខណ្ឌ​ក្រុមហ៊ុន​ និង​ត្រូវ​ថែ​រក្សា​ផ្ទះ​ឲ្យ​ស្ថិត​ក្នុង​លក្ខណៈ​ល្អ​ប្រសើរ។



អាជីព​​ជា​អ្នក​​ដេក​ក្នុង​សណ្ឋាគារ​លំដាប់​ខ្ពស់​ ៖ មាន​សណ្ឋាគារ​មួយ​ចំនួន​តែង​ជួល​មនុស្ស​ឲ្យ​ទៅ​ដេក​ក្នុង​សណ្ឋាគារ​ខ្លួន ដើម្បី​តេស្ត​មើល​កម្រិត​ផាសុក​ភាព​របស់​សណ្ឋាគារ​ និង​អារម្មណ៍​ដែល​មនុស្ស​ទទួល​បាន​ពេល​ស្នាក់​នៅ​សណ្ឋាគារ​។



អាជីព​ជា​អ្នក​ពិនិត្យ​​ថ្នាំ​ពណ៌​ស្ងួត ៖ ក្រុម​ហ៊ុន​ឌូ​ឡិច-Dulex បាន​ជួល​មនុស្ស​ឲ្យ​អង្គុយ​ចាំ​សង្កេត​មើល​សភាព​ស្ងួត​របស់​ថ្នាំ​លាប និង​ការ​ប្រែប្រួល​ពណ៌។ បុគ្គលិក​ដែល​គេ​ជួល​មក​ក៏​ត្រូវ​ប្រើ​កែវ​ពង្រីក​ពិនិត្យ​មើល​ជញ្ជាំង​ផង​ ដែរ។



អាជីព​​ជា​អ្នក​ជួយ​ជិះ​ក្នុង​​រថយន្ត​ ៖ នៅ​ប្រទេស​ឥណ្ឌូ​នេស៊ី​ ដោយសារ​តែ​ជួប​បញ្ហា​ស្ទះ​ចរាចរណ៍​ខ្លាំង​ពេក​ រដ្ឋាភិបាល​បាន​ដាក់​កំហិត​តំបន់​មួយ​ចំនួន​ ដោយ​អនុញ្ញាត​ឲ្យ​តែ​រថយន្ត​ដែល​ដឹក​មនុស្ស​ចាប់​ពី​បី​នាក់​ឡើង​ទៅ​ធ្វើ​ ចរាចរណ៍​តែ​ប៉ុណ្ណោះ​។ បម្រាម​នេះ​ បាន​ធ្វើ​ឲ្យ​លេច​ចេញ​ជា​​មុខ​របរ​ថ្មី​មួយ​ គឺ​មុខ​​របរ​ទទួល​ជួយ​ជិះ​ក្នុង​រថ​យន្ត​ដើម្បី​ឲ្យ​គ្រប់​ចំនួន​មនុស្ស​ ដើម្បី​ឲ្យ​រថយន្ត​អាច​ជិះ​ក្នុង​តំបន់​ទាំង​នោះ​បាន។​



អាជីព​ជា​អ្នក​​យំ​សោក​ក្នុង​បុណ្យ​សព ៖ នៅ​តៃ​វ៉ាន់​គេ​និយម​ជួល​មនុស្ស​ឲ្យ​មក​យំ​សោក​ សម្តែង​​ការ​សោក​ស្តាយ​ ចំពោះ​មនុស្ស​ដែល​បាន​ស្លាប់​បាត់​បង់​ជីវិត​ទៅ។



អាជីព​ធ្វើ​ជា​ទីង​មោង​ដេញ​ចាប​ ៖ នៅ​អង់​គ្លេស​ដោយ​សារ​តែ​ការ​ប្រើ​ទីង​មោង​ដេញ​បក្សី​មិន​សូវ​មាន​ ប្រសិទ្ធភាព​ កសិករ​អង់​គ្លេស​បាន​សម្រេច​ចិត្ត​ជួល​មនុស្ស​ឲ្យ​អង្គុយ​ធ្វើ​ជា​ទីង​ មោងចាំ​ដេញ​បក្សី​។

No comments:

Post a Comment