Monday, December 14, 2015

វីធី 8 យ៉ាង​កាត់​បន្ថយ​ការ​ប្រឈម​មុខ​នឹង​ជំងឺ​មហារីក


images (1)
ជំងឺ​មហារីក ​គឺ​​ជា​ជំងឺ​​មួយ​ប្រភេទ​ដែល​នណាៗ ក៏​បាន​ឮ បាន​ដឹង ក៏​ប៉ុន្តែ​ វា​មិន​បាន​ធ្វើ​​អោយ​ចំនួន ​​អ្នក​កើត​ជំងឺ​នេះ ថយ​ចុះ​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ​​​វា​បាន​បង្កើន​ឥទ្ធិពល​របស់​វាកាន់​តែ​ខ្លាំង​​ឡើង​ៗ ក្នុងស្រទប់​ប្រជាជន​កម្ពុជា។ ជំងឺ​នេះ​ច្រើន​វាយ​ប្រហា​រដោយ​ស្ងាត់​​រហូត​ដល់​នាទីចុង​ក្រោយ​​ទើប​វា​បង្ហាញ​ជា​រោគសញ្ញា​ឡើង ដែល​​ធ្វើ​អោយ​​គ្រូពេទ្យ​ពិបាក​ក្នុង​​ការព្យាបាល នឹង​ជួយ​សង្គ្រោះ ហើយ​ថែម​ទាំង​ត្រូវ​​ឲ្យ​​អ្នក​​ចំណាយប្រាក់​យ៉ាងច្រើន​ក្នុង​ការ​ព្យាបាល​ផង​ដែរ។

ការផ្លាស់ប្តូរទំលាប់រស់នៅក្នុងជីវិតប្រចាំថ្ងៃ​របស់​អ្នក​​បន្តិច​បន្តួច​ គឺ​អាចជួយអ្នក​ឲ្យ​ជៀស​ផុត​ពី​ឱកាសប្រឈម​មុខ​នឹង​ជំងឺមហារីកបានផងដែរ ។ សូមអនុវត្តតាមគន្លឹះ​ខាងក្រោម៖


* គ្រប់គ្រងទម្ងន់​របស់អ្នក៖ 
ការរក្សាទម្ងន់អោយនៅសម​សួន ដោយធ្វើការ​ហាត់​ប្រាណ​ជា​ប្រចាំ យ៉ាងហោចណាស់​ ឲ្យ​បាន៣០នាទីក្នុង១ថ្ងៃ ឬ​ច្រើន​ជាង​នេះ អាចកាត់បន្ថយ ការប្រឈម​នៃ​ជំងឺ​មហារីក​បានច្រើនប្រភេទ ដូចជា៖ មហារីកដោះ មហារីកប្រូស្តាត មហារីកសួត មហារីក​ពោះវៀន​ធំជាដើម។ 
* តមអាហារផ្អាប់៖
រោគមហារីក ​នឹង​វិវត្តរីកធំធាត់យ៉ាងឆាប់រហ័ស បើអ្នកទទួលទានអាហារ អាហាដែលជា​ប្រភេទអាហារផ្អាប់ ឆ្អើរ អាំង និងត្រាំទុកជាដើម។ ដែលជាស្ពានចម្លងសំរាប់មហារីកបំពង់អាហារ មហារីកក្រពេះ អាហារ មហារីកពោះវៀនធំ និង​មហារីកថ្លើម​ជាដើម។ សូមទទួលទាន​បន្លែ និងផ្លែឈើ និងគ្រាប់ធុញជាតិ 
* បន្ថយសុរា៖
ភេសជ្ជៈ ​ដែលមានជាតិអាល់កុល​គ្រប់​ប្រភេទ មិនថាស្រាក្រហម ឬស្រាបៀរ ស្រាសំប៉ាញ សុទ្ធតែជាភ្នាក់ងាយបង្ករោគ មហារីកបំពង់ករ មហារីកបំពង់អាហារ​ មហារីកផ្លើម មហារីកពោះវៀន និង មហារីកសុដន់ជាដើម។
* ឈប់ជក់បារី៖
បារីផ្ទុកទៅដោយធាតុពលដែល ប្រហែលជា៤០០០ប្រភេទ​ អាចផ្តល់ទុកទោសដល់អ្នកដែល​បាន​ពិសារវា វាអាចធ្វើឲ្យ​កើតជំងឺមហារីក​សួត
* ការពារកំដៅថ្ងៃ៖
ពីម៉ោង ១០:០០ ដល់ ម៉ោង ៤ល្ងាច ជាពេល​ដែលព្រះអាទិត្យបញ្ចេញកាំរស្មីខ្លាំងបំផុត។ ដូចនេះគួរជៀសវាងដើរក្រោមកំដៅថ្ងៃដោយខ្លួនទទេរ ត្រូវនៅក្រោមម្លប់ជានិច្ច ឬពាក់សំលៀកបំពាក់អោយជិតៗក៏បាន ដើម្បីការពារពីរោគមហារីកស្បែក។
* ចាក់វ៉ាកសំាងការពារមហារីក៖
ចាក់ថ្នាំការពារ រោគមហារីកមួយចំនួនដូចជា៖ មេរោគថ្លើមប្រភេទB(Hepatitis B) និងមេរោគមហារីកស្បូនជាដើម(Human papillomavirus HPV).
* គ្រប់គ្រងលើសកម្មភាពប្រឈមមុខផ្សេងៗ៖
ជៀសវាងមានដៃគួររួមភេទច្រើន ហើយការរួមភេទត្រូវប្រើប្រាស់ស្រោមអនាម័យ។ តែមានដៃគួររួមភេទច្រើន អ្នកកាន់តែប្រឈមមុខនឹងរោគ ដែលឆ្លងតាមការរួមភេទច្រើន ដូចជាអេដស៏ កាមរោគ ជាដើម។ ហើយ​អ្នកដែលរស់នៅជាមួយមេរោគអេដស៍​អាច​ប្រឈមមុខទៅនឹង មហារីក រុន្ធគូទ កស្បូន មាត់ស្បូន នង​សួត ជាដើម។
* ទៅពិនិត្យសុខភាព៖
ការពិនិត្យសុខភាព​គឺជា​ប្រការចំាបាច់ដើម្បី អោយខ្លួន​អ្នកជៀសផុតពីជំងឺនេះ។ ប្រសិនបើ​គ្រូពេទ្យ​ពិនិត្យឃើញការករកើតដំបូង ​គាត់អាច​នឹងចាត់វិធានការ ព្យាបាលភា្លម និងមានឧកាសជាស្បះស្បើយច្រើន ៕

No comments:

Post a Comment