Monday, December 14, 2015

អាហារ​ដើម្បី​សម្រស់​សក់​របស់​អ្នក



ការ​ជ្រុះ​សក់​ក៏​អាច​ធ្វើ​ឲ្យ​អ្នកមាន​គ្រោះថ្នាក់​បាន​ដែរ​។​ ចំពោះ​ស្ត្រី​មួយ​ចំនួន​ សក់​គឺជា​ផ្នែក​មួយ​ដែល​ធ្វើ​ឲ្យ​​គេ​មាន​អារម្មណ៍​ថា​ គេ​ជា​ស្ត្រី​ ឆើតឆាយ​ និង​ មាន​សុខភាព​ល្អ​។​ តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ​ទំលាប់​អាក្រក់​ក្នុង​ការ​ទទួលទាន​អាហារ​ ស្ត្រេ​ស​ ឬ​ក៏​ការ​លេង​ម៉ូ​ដ​ជ្រុល​ក៏​អាច​ធ្វើ​ឲ្យ​សក់​អ្នក​ជ្រុះ​ បាន​ដែរ​ ទោះបីជា​មាន​ព​ត៌​មាន​ថា​ ការ​ជ្រុះ​សក់​គឺ​គ្រាន់តែ​ជា​ការ​បាត់បង់​សក់​ក្នុង​តែ​ពេល​មួយ​រយៈ​ក៏​ដោយ ​ ហើយ​សក់​នោះ​នឹង​ដុះ​ត្រឡប់​មក​វិញ​។​ ប្រសិនបើ​អ្នកមាន​បញ្ហា​ជ្រុះ​សក់​ អ្វី​ដែល​ត្រូវធ្វើ​មុន​ដំបូង​នោះ​គឺ​ចាប់ផ្ដើម​រាប់​សរសៃ​សក់​ដែល​ជាប់​នៅ​ នឹង​ធ្មេញ​ក្រាស់​សិតសក់​ដែល​អ្នក​សិត​ជា​រៀងរាល់ថ្ងៃ​។មួ​យស​ប្ដា​ហ៍​ក្រោយមក​ ប្រសិនបើ​បើ​សរសៃសក់​ដែល​ជ្រុះ​នោះ​មាន​លើស​ពី​៧០០​ អ្នក​ត្រូវ​ជួប​ជាមួយ​គ្រូពេទ្យ​។


បញ្ហា​ដែល​ធ្វើ​ឲ្យ​សក់​អ្នក​ជ្រុះ
ជា​ការ​ចាប់ផ្ដើម​ អ្នកគ្រូ​ពេទ្យ​ ឬ​ លោកគ្រូ​ពេទ្យ​ នឹង​សួរ​អ្នក​នូវ​សំនួរ​មួយ​ចំនួន​ដើម្បី​ស្វែង​យល់​ថា​សក់​​អ្នក​ជ្រុះ​ ដោយសារ​តែ​ការ​ប្រើ​ថ្នាំ​ ឬ​ដោយសារ​តែ​ការ​ជួប​នូវ​ព្រឹត្តិការណ៍​នៅ​ក្នុង​ជីវិត​ដូច​ជា​ការ​ឈឺ​ដែល​ទាមទារ​ឲ្យ​អ្នក​ត្រូវ​តែ​ធ្វើការ​វះកាត់​ ឬ​ក៏​ការ​ចុះ​ទំងន់​ជាដើម​។​ បន្ថែម​ពី​នេះ​ទៅ​ទៀត​គ្រូពេទ្យ​នឹង​ឲ្យ​អ្នក​ធ្វើតេស្ត​ពិនិត្យ​មើល​ឈាម​ សំរាប់​លក្ខ​ខ័​ណ្ឌ​ផ្សេងៗ​ដែល​អាច​បង្ក​ឲ្យ​សក់​អ្នក​ជ្រុះ​ ដែល​រួម​ទាំង​ដំណើរការ​នៃ​ក្រ​ពេញទី​រ៉ូ​អ៊ី​ត​ រោគ​សើរ​ស្បែក​ ខ្វះ​ជាតិ​ដែក​ ឈាម​មិន​គ្រប់គ្រាន់​ជាដើម​។​
ការ​ធ្វើ​ឲ្យ​សក់​អ្នក​រឹង​មាំ
ការ​ព្យាបាល​សក់​អាស្រ័យ​លើ​ ប្រភេទ​សក់​ជ្រុះ​។​ សក់​ជា​រឿយៗ​អាច​ដុះ​សារ​ជា​ថ្មី​ ប៉ុន្តែ​ត្រូវការ​ពេល​វា​លា​។​ មន​ន័យ​ថា​ ការ​ធ្វើ​ឲ្យ​សក់​អ្នក​ដុះ​មក​រឹង​មាំ​ដោយ​ការ​អាហារ​សំខាន់ៗ​មួយ​ចំនួន​ដែល ​ទាញ​ឬ​ស​សក់​កាលពី​ពេល​កន្លង​មក​ ជាយថាហេតុ​បណ្ដាល​ឲ្យ​សក់​អ្នក​ជ្រុះ​។​ បញ្ហា​នេះ​បណ្ដាល​មក​ពី​ការ​លេង​ម៉ូ​ដ​សក់​តឹងៗ​ពេក​ ដូច​ជា​ ការ​បួងសក់​តឹង​ពេក​ ការ​ក្រង​សក់​ណែន​ពេក​ ដែល​បណ្ដាល​ឲ្យ​ទាញ​ឬ​ស​សក់​ខ្លាំង​ពេក​។​ ការ​ទាញ​សក់​ខ្លាំង​
បែប​នេះ​ សុទ្ធតែ​បង្ក​របួស​ដល់​ស្បែក​ក្បាល​ដែល​អាច​បំផ្លាញ​ឬ​ស​សក់​ មាន​ន័យ​ថា​ សក់​នឹង​មិន​ដុះ​សារ​ជា​ថ្មី​នោះ​ទេ​។​
តើ​សក់​អ្នក​ដុះ​ដោយ​របៀប​ណា ​
សរសៃសក់​នីមួយៗ​ដុះ​ពី​ឬ​ស​សក់​នៅ​ក្នុង​សាច់​។​ នៅ​ក្នុង​ឬ​ស​សក់​ កោសិកា​ចែក​ខ្លួន​ដើម្បី​ក្លាយ​ជា​សរសៃសក់​។​ ឬ​ស​សក់​នីមួយៗ​ ធ្វើ​ទៅ​តាម​វដ្ដ​សក់​ដែល​ដុះ​ និង​ សក់​ដែល​ជ្រុះ​ ប៉ុន្តែ​មិនមែន​នៅ​ក្នុង​ពេល​តែ​មួយ​នោះ​ទេ​ ដូច្នេះ​ជា​រៀងរាល់ថ្ងៃ​សក់​ខ្លះ​ដុះ​ ហើយ​សក់​ខ្លះ​ជ្រុះ​។​ ស្បែក​ក្បាល​អ្នក​ប្រហែលជា​មាន​សរសៃសក់​១០០០០០​ ហើយ​សក់​សក់​ភាគច្រើន​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​លូតលាស់​។​ សក់​ដែល​ស្ថិត​នៅ​ក្នុង​ដំណាក់កាល​នេះ​មាន​ពី​២​ ទៅ​៧​ឆ្នាំ​ ទោះបីជា​ពេលវេលា​ពិតប្រាកដ​អាស្រ័យ​ទៅ​លើ​ហ្សែ​ន​ដែល​ទទួល​បាន​មក​ពី​កំណើត​ ក៏​ដោយ​។​ឬ​ស​សក់​ដុះ​ទៅ​តាម​ដំណាក់ កាល​ intermediate​ catagen​ phase​ បន្ទាប់​មក​វា​ផ្អាក​ដុះ​ ឬក៍​telogen​ phase​ នៅ​ចុង​ដំណាក់កាល​នៃ​ ការ​ឈប់​ដុះ​សក់​ សក់​ខ្លះ​ជ្រុះ​ សក់​ខ្លះ​ទៀត​ចាប់ផ្ដើម​ដុះ​។​ ជា​ធម្ម​តាសក់​ជ្រុះ​ជា​រៀងរាល់ថ្ងៃ​ (​ជា​មធ្យម​ ១០០​សរសៃ​ជា​រៀងរាល់ថ្ងៃ​)​ ដោយសារ​តែ​សក់​ចាប់ផ្ដើម​ដុះ​សារ​ជា​ថ្មី​និង​ ជំនួស​សក់​ដែល​ជ្រុះ​នោះ​។
អាហារ​សំរាប់​សក់
ប្រសិនបើ​អាហារ​អ្នក​គ្មាន​តុល្យភាព​ទេ​នោះ​ អាច​និយាយ​ថា​អ្នក​ចុះ​ទម្ងន់​ពីរ​បី​គីឡូ​ ហើយ​ធ្វើ​តាម​ទំលាប់​ល្អៗ​ទាំងនេះ​ នោះ​សក់​អ្នក​គឺជា​ផ្នែក​មួយ​នៃ​សម្រស់​។​ ដើម្បី​ធ្វើ​ឲ្យ​សក់​អ្នក​មើលទៅ​មាន​សោ​ភណ្ឌ​ភាព​សូម​ទទួលទាន​អាហារ​ដែល​ មាននូវ​សារជាតិ​ទាំងនេះ​៖
ស័​ង្គ​សី
គ្រាប់​ល្ពៅ​ សាច់​គោ​ គឺ​អាហារ​ដែល​សំបូរ​ទៅ​ដោយ​ជាតិ​ស័​ង្គ​សី​ដែល​មាន​ប្រយោជន៍​សំរាប់​សក់​លូត​លាស់​។​ វា​ជួយ​ឲ្យ​សក់​អ្នកមាន​ជាតិ​ប្រេង​ និង​ ស្បែក​ក្បាល​គ្មាន​អង្គែ​ល​។​ បើសិនជា​អ្នក​តម​អាហារ​ អ្នក​មិន​ត្រូវ​ញ៉ាំ​ឲ្យ​លើស​ពី​ ៤០​ក្រាម​ក្នុង​មួយ​ថ្ងៃ​ទេ​។
វីតាមីន​B​ 
ផ្លែ​ចេក​ សំបូរ​ទៅ​ដោយ​វីតាមីន​B​សារៈ​ប្រយោជន៍​ជួយ​ធ្វើ​ឲ្យ​សក់​មើលទៅ​មាន​សុខភាព​ល្អ​ ហើយ​ផ្លែ​ចេក​ក៍​ផ្ទុក​ទៅ​ដោយ​វីតាមីន​B3​ ,​ B5​ and​ folic​ acid.​ គ្រប់​វីតាមីន​B​ទាំងអស់​ នឹង​ផ្ដល់​ឲ្យ​អ្នក​នូវ​ស្បែក​ និង​សក់​ស្អាត​។​
ជាតិ​ដែក
apricots​ សួត​ ស៊ុត​ នំ​បុ័ង​ ជា​អាហារ​សំបូរ​ទៅ​ដោយ​ជាតិ​ដែក​ ដែល​ផ្ដល់​ឲ្យ​អ្នក​នូវ​សក់​លូតលាស់​​ប្រកបដោយ​សុខភាព​ល្អ​ ។​ ការ​ជ្រុះ​សក់​អាច​ជា​សញ្ញា​ដែល​បណ្ដាល​មក​ពី​ខ្វះ​ជាតិ​ និង​ មាន​ឈាម​មិន​គ្រប់គ្រាន់​។
ប្រូតេអ៊ីន
ត្រី​ សាច់​ ស៊ុត​ តៅហ៊ូ​ ជា​ប្រភព​ប្រូតេអ៊ីន​ ។​ ការ​ទទួលទាន​អាហារ​ដែល​សំបូរ​ទៅ​ដោយ​ជាតិ​ប្រ​តេ​អ៊ី​ន​ជា​រៀងរាល់ថ្ងៃ​ ធ្វើ​ឲ្យ​សក់​លូតលាស់​បាន​ល្អ​។​ប៊ី​យ៉​ទី​ន​(BIOTIN)អាល់​មុន​ និង​ សណ្ដែក​ផ្សេងៗ​ទៀត​ ផ្ទុក​ទៅ​ដោយ​ biotin​ ជួយ​រក្សា​សក់​និង​ក្រចកដៃ​អ្នក​ឲ្យ​បាន​ក្រាស់​ 
និង​មាន​សុខភាព​ល្អ​ ៕

No comments:

Post a Comment