តើលោកអ្នកដែលខឹងនឹងនណាម្នាក់រហូតចង់ទប់លែងបានទេ? ខាងក្រោមនេះជាវិធីងាយៗ ដើម្បីជួយទប់អារម្មណ៍លោកអ្នកបាន៖
១. ព្យាយាមគេង: ការគេងលក់ធ្វើអោយភ្លេចនូវភាពតានតឹងទាំងឡាយបាន។នៅពេលភ្ញាក់ពីដំណេក លោកអ្នកអាចនឹងភ្លេចនូវកំហឹង ដែលលោកអ្នកមានពីពេលមុន។
២. ធ្វើការតាំងសម្មាតិ: លោកអ្នកគួរតែរៀនធ្វើការតាំងសម្មាតិ ព្រោះវាធ្វើលោកអ្នកស្ងប់អារម្មណ៍ បាត់ភាពតានតឹងក្នុង ហើយ មើលឃើញអ្វីជុំវិញអ្នកប្រសើរជាងមុន។
៣. កុំតបតសំដីនិងអ្នកដែលធ្វើអោយអ្នកខឹង។ ការតបតដោយតំឡើងសសៃកដាក់គ្នា កាន់តែនាំអោយអ្នកកាន់តែមានកំហឹងលើសដើម។
៤. កុំក្តាប់ដៃ: លោកអ្នកព្យាយាមលាដៃ ឬ បត់ម្រាមដៃទៅក្រោយ។ ការដែលលោកអ្នកក្ដាប់ដៃ នោះវានឹងអាចឈានទៅរកការវាយតប់។
៥. ធ្វើខ្លូនអោយសកម្ម: ជំនួសការរករឿងគេ ដោយធ្វើខ្លូនអ្នកសកម្ម តាមរយៈធ្វើខ្លូនអ្នករវល់ ដូចជាការជិះកង់លេងជាដើម ដែលនេះផ្ដល់ ផលប្រយោជន៍ដល់រាងកាយលោកអ្នកទៀតផង។
៦. ដនដង្ហើមវែងៗ: វិធីនេះជាផ្នែកយកមួយនៃការតាំងសម្មាធិ ដែល ធ្វើអោយភាពតានតឹងនៃសសៃប្រសាទថយចុះ។
៧. រាប់ពីលេខ ១០ មក លេខ ០ យឺតៗ
៨. រកអ្វីដែលអ្នកចូលចិត្ត ឬ បង្កើតអោយមានភាពសប្បាយរីករាយ។ការសើចសប្បយជាអ្វីដែលមិនកើតមានដូច្នេះ ការសើចសប្បាយនាំអោយ
លោកអ្នករំសាយ ឬ បំភ្លេចកំហឹងបាន។ឧទាហរណ៍: មើលវីដេអូ youtube ណាដែលមានលក្ខណ:កំប្លែង ឬ ក៍លេង facebook ជាដើម។
៩. ស្ដាប់ចំរៀង ឬ ទៅលេងផ្ទះមិត្ត និង និយាយប្រាប់រឿងដែលបានកើតឡើង។
No comments:
Post a Comment