Thursday, December 10, 2015

ឈ្មោះឆ្កែ ប្រាប់និស្ស័យម្ចាស់


ឆ្កែ ឬសុនខ ជាសត្វចិញ្ចឹមជាទីស្រលាញ់ ដែលមនុស្សជាច្រើនចូលចិត្តចិញ្ចឹម ហើយរាល់ការដាក់ឈោ្មះអោយឆ្កែ អាចឆ្លុះបញ្ចាំងពីនិស្ស័យ ចិត្តគំនិតរបស់មនុស្សដែលជាម្ចាស់ឆ្កែនោះបាន ។

ឈោ្មះលំនាំគំនូរជីវចល
ដូចជាឈោ្មះថមមី មិគគី ខូរ៉ូបញ្ជាក់ថា អ្នកជាមនុស្សពូកែគិត ប៉ុន្តែចិត្តនៅមានភាពជាក្មេង ។

ឈោ្មះលំនាំបុរាណ
ដូចជាឈ្មោះ ចំបុី ចំប៉ា កែណាម៉ា បញ្ជាក់ថា អ្នកជាមនុស្សដែលមានខួរក្បាលឆ្លាតវៃ ចូលចិត្តអាន ស្រាវជ្រាវ មានចំណេះដឹងទូទៅច្រើន តែងតែធ្វើខ្លួនអោយប្លែកពីគេ ។

ឈ្មោះដូចមនុស្ស
សុខ សៅ បញ្ជាក់ថា ជាមនុស្សសប្បាយរីករាយជានិច្ច ចូលចិត្តរាប់អានមិត្តភក្តិ មានទឹកចិត្តអាណិតអាសូរ ជ្រោមជ្រែងគ្នា ។
ឈ្មោះប្លែកៗ

ដូចជាឈ្មោះកាំភ្លើងយន្ថ ដំបងភ្លើង ខ្លាធំ
បញ្ជាក់ថា អ្នកជាមនុស្ស ដែលចូលចិត្តធ្វើកិច្ចការផ្សេងៗ  ដូចជាលេងកីឡា ចូលចិត្តសប្បាយ មិននៅស្ងៀម ហា៊ននិយាយ ប៉ុន្តែគា្មនទំនុកចិត្តខ្លួនឯង ។

ឈ្មោះដូចមនុស្សល្បី
ដូចជាឈ្មោះ ដេវិដ ជែកសាន់ ជេមស៍ បញ្ជាក់ថាអ្នកជាមនុស្សចូលចិត្តភាពហឺុហា ។

ឈ្មោះបែបអឺរ៉ុប
ដូចជានិកគី ម៉ៃ ជឹមបី បញ្ជាក់ថា អ្នកជាមនុស្សស្រលាញ់សេរីភាព ចូលចិត្តភាពសប្បាយ បណ្តោយទៅតាមចិត្តចង់ ចាប់អារម្មណ៍ការសប្បាយ ច្រើនជាងរឿងលុយកាក់ ។

ឈ្មោះផ្ទុយពីលក្ខណះសុនខ
ជាសុនខ មានសម្បុរស ប៉ុន្តែដាក់ឈ្មោះខ្មៅ បញ្ជាក់ថា ជាមនុស្សអារម្មណ៍មិនធម្មតា មានសំដីវេាហារពីរោះក្បោះក្បាយ ប៉ុន្តែគ្មានគំនិតអាក្រក់ជាមួយនរណាទេ ។

ឈ្មោះអាហារ ឬនំ
ដូចជាឈ្មោះតុំយាុំ បាក់យ៉ុង ខេក បញ្ជាក់ថា អ្នកជាមនុស្សចិត្តល្អ ចិត្តមានមេត្តា ប៉ុន្តែក៏រឹងរូសមួយពេលៗដែរ ។

No comments:

Post a Comment