Thursday, December 10, 2015

វិធីរៀនភាសាថ្មីមួយ តាមបុរសម្នាក់ដែលមានភាពស្ទាត់ជំនាញរៀនភាសា៤ផ្សេងគ្នាដោយប្រពេលតែ២ទៅបីឆ្នាំតែប៉ុណ្ណោះ


បើយោងតាមសៀវភៅរបស់របស់លោក Gabriel Wyner ដែលមានចំណងជើងថា "Fluent Forever" យើងបានពិនិត្យនិងគូសបញ្ជាក់អំពីយុទ្ធសាស្រ្តដែលយើងត្រូវដឹងចំនួនបីដូចខាងក្រោម ។

១. និយាយពាក្យដែលយើងបានអានរួចឡើងវិញ មិនមែនអានពាក្យនោះឡើងវិញទេ
លោក Wyner បានលើកឡើងថា វិធីចងចាំអ្វីមួយបានយូរឬចាំវារហូតគឺត្រូវអនុវត្តវារហូតដល់ចាំ ។
ប្រសិនបើអ្នកចង់ពង្រឹងការចងចាំពាក្យជាភាសាបរទេសតាមលំដាប់លំដោយនោះ អ្នកគួរតែអានពាក្យទាំងអស់នោះតែម្តងបានហើយ បន្ទាប់មកអ្នកត្រូវធ្វើតែស្តខ្លួនអ្នកឲ្យបានច្រើនដងក្នុងការចងចាំពាក្យទាំងនោះ ជាជាងអានវាម្តងហើយម្តងទៀតៗ (អានសារចុះសារឡើង) ។

២. សម្រាកបន្តិចមុននឹងនិយាយពាក្យនោះឡើងវិញ (Use spaced repetition)
នៅកម្រិតបាតគ្រឹះនៃការចង់ចាំរបស់យើង ប្រព័ន្ធរបស់វាត្រូវការពេលវេលាក្នុងការរៀបចំពាក្យដែលយើងបានរៀននោះទៅតាមការដែលយើង
បានបញ្ជួនវាទៅ  ហេតុនេះហើយបានជាយើងមិនអាចចាំពាក្យបានភ្លាមៗទាំងអស់បានឡើយ ។ ជារួមយើងគួរតែព្យាយាមនិយាយពាក្យដែលអានរួចឡើងវិញ ប្រសើរជាងការអានពាក្យឡើងវិញច្រើនដងដដែលៗ តែការនិយាយពាក្យឡើងវិញត្រូវទុកឲ្យមានចន្លោះពេលវេលារវាងការអានិងការនិយាយឡើងវិញ ។

៣. ហ្វឹកហាត់ខ្លួនរបស់អ្នកក្នុងការស្តាប់អ្វីដែលពិបាកស្តាប់
ក្នុងការស្តាប់ពាក្យដែលជាភាសាបរទេស យើងប្រាដកជានិងពិបាកស្តាប់ពាក្យដែលមានសម្លេងស្រដៀងគ្នាណាស់ ពិបាកបែងចែកសូរសម្លេង ដែលជាហេតុនាំឲ្យយើងមិនអាច យល់ន័យបាន ។ ដូច្នោះត្រូវរៀនស្តាប់ពាក្យដែលពិបាកស្តាប់សូរសំឡេង នេះហើយយើងព្យាយាមកត់ចំណាំវាឲ្យបានល្អ ហើយជាទូទៅត្រូវកត់ចំណាំពាក្យមានសម្លេងស្រដៀងគ្នា ដាក់ដោយឡែកៗពីគ្នា ។ 

No comments:

Post a Comment