Thursday, December 10, 2015

ខែដែលអ្នកកើតអាចប្រាប់ថា អ្នកជាមនុស្សបែបណា


ក្នុងចំណោមខែទាំង ១២ ខាងក្រោមនេះតើខែមួយណាដែលអ្នកកើត? ខែដែលអ្នកកើតអាចប្រាប់អំពីអារម្មណ៍​, ការគិត, អត្តចរឹតរបស់អ្នក និងអ្វីដែលមនុស្សជុំវិញខ្លួនអ្នកគិតអំពីអ្នក។ ខាងក្រោមនេះជាការបកស្រាយអំពីខែដែលអ្នកកើត។ តើត្រូវដែររឺទេ? ១. ខែមករា
មនុស្សទាំងឡាយណាដែលកើតខែមករានេះ ភាគច្រើនតែងជាមនុស្សដែលមានចិត្តរឹងរូសខ្លាំង ហើយពួកគេមិនចង់អោយនរណាម្នាក់ប្រាប់ពួកគេអំពីរបៀបនៃការរស់នៅរបស់ពួកគេទេ។ ព្រោះពួកគេមានភាពរឹងមាំ និង ការប្តេជ្ញាចិត្តរបស់ខ្លួនដើម្បីសំរេចជោគជ័យ ពួកគេជាមេដឹកនាំដ៏ល្អ។ ពួកគេបង្រៀនមនុស្សអោយល្អ ហើយអោយមានទំនួលខុសត្រូវក្នុងការងារផងដែរ។ ពួកគេតែងតែនិយាយនូវអ្វីដែលពួកគេបានគិត។

២. ខែកុម្ភៈ
មនុស្សទាំងឡាយណាដែលកើតខែនេះ ភាគច្រើនជាមនុស្សដែលរីករាយក្នុងការរាប់អានដៃគូដែលឆ្លាត ហើយរីករាយក្នុងការពិភាស្សាអំពីអ្វីដែលខុសគ្នា។ ពួកគេមានគំនិតច្នៃប្រឌិតខ្លាំងណាស់ និង ស្រលាញ់ការធ្វើការងារទៅលើគំរោងនានា និង ថ្មីៗ។ ពួកគេរីករាយនឹងការធ្វើដំណើរ ដូច្នេះពួកគេប្រើឳកាសក្នុងការធ្វើដំណើរតាមរថភ្លើង រឺយន្តហោះ ទៅទស្សនាកន្លែងដែលគួរអោយចាប់អារម្មណ៍ផ្សេងគ្នាៗជាច្រើន។ ពួកគេមានសេចក្តីរំភើប និង ការផ្សងព្រេងគ្រប់ពេលដែលពួកគេមានឳកាសដើម្បីស្វែងយល់ពិភពលោក ហើយនេះជាវិធីដែលពួកគេរស់នៅ។ ដូច្នេះហើយទើបពួកគេត្រូវការមនុស្សដែលនៅជុំវិញខ្លួន មានចិត្តទូលាយ និង មានក្តីស្រមៃ។ ពួកគេជាមនុស្សស្មោះត្រង់, ជាមិត្ត និង ដៃគូដែលមានភក្តីភាព។

៣. ខែមិនា
មនុស្សដែលកើតខែមិនានេះគឺជាមនុស្សដែលមានកង្វល់តែនឹងខ្លួនឯង ហើយជាមនុស្សដែលស្ងាត់ស្ងៀម ប៉ុន្តែពួកគេក៏ជាមនុស្សដែលមានគំនិតស្រមើស្រមៃ និងជាមនុស្សច្នៃប្រឌិត។ ពួកគេរីករាយពេលដែលពួកគេនៅតែឯង ហើយពួកគេស្រលាញ់សិល្បៈ ដោយសារតែពួកគេអាចបង្ហាញខ្លួនគេតាមរយៈសិល្បៈ។ ពួកគេគឺជាមនុស្សដែលទន់ភ្លន់ និង មានចិត្តសប្បុរសចំពោះមនុស្សដែលនៅជុំវិញខ្លួនពួកគេ ប៉ុន្តែពួកគេចូលចិត្តលាក់បាំងបុគ្គលិកលក្ខណៈរបស់ពួកគេ ហើយនិងជីវិតឯកជនរបស់គេខ្លាំងណាស់។ ពួកគេមិនចូលចិត្តកន្លែងដែរថ្លង់ និង មានមនុស្សច្រើនរញ៉េរញ៉ៃទេ​​ តែពួកគេចូលចិត្តកន្លែងដែលស្ងៀមស្ងាត់ និង ស្ងប់សុខ។

៤. ខែមេសា
មនុស្សទាំងឡាយណាដែលកើតចំខែនេះភាគច្រើនជាមនុស្សដែលស្អប់ការបញ្ជារ។ ពួកគេចង់ធ្វើអ្វីដែលជាវិធីរបស់ពួកគេ ហើយជាអ្នកដឹងនាំ។ ពេលខ្លះពួកគេជាមនុស្សដែលឡូឡា និង ទាស់ចិត្តនឹងមនុស្ស ហើយពួកគេតែងតែប្រាប់នូវអ្វីដែលបានគិត។ ពួកគេមិនមានគំរោងទេ ពួកគេធ្វើអ្វីមួយជាមុនសិន បានគិតតាមក្រោយ។

៥. ឧសភា
មនុស្សទាំងឡាយណាដែលកើតខែនេះ ភាគច្រើនជាមនុស្សដែលតែងតែមានអារម្មណ៍ផ្លាស់ប្តូរជាញឹកញាប់។ ថ្ងែនេះពួកគេចង់ធ្វើរឿងនេះ ថ្ងៃបន្ទាប់ពួកគេប្រែចិត្តគិតចង់ធ្វើរឿងផ្ទុយពីនឹង។ មនុស្សដែលកើតខែឧសភានេះស្អប់ការនៅតែឯង ហេតុនេះហើយពួកគេចូលចិត្តធ្វើរឿងសកម្មក្នុងសង្គម។ ពួកគេរីករាយការនិយាយទៅកាន់មនុស្ស ហើយពួកគេមិនដែលមានបញ្ហាក្នុងការបញ្ជេញអារម្មណ៍របស់ពួកគេទេ។ ដូចដែលពួកគេជាមនុស្សដែលឆាប់ធុញ ពួកគេតែងតែព្យាយាមរកអ្វីដែលថ្មីដើម្បីភាពរីករាយរបស់ពួកគេ។​
៦. មិថុនា
មនុស្សដែលកើតចំខែមិថុនានេះ គឺជាមនុស្សដែលខ្មាស់អៀន និង ទន់ភ្លន់។ ពួកគេឆាប់មានប្រតិកម្ម និង ចូលចិត្តយកចិត្តទុកដាក់អារម្មណ៍អ្នកដទៃណាស់។ មនុស្សដែលកើតខែនេះក៏ជាមនុស្សដែលមានគំនិតច្នៃប្រឌិត ហើយរៀបផែនការអំពីថ្ងៃអនាគត ហើយវិធីយ៉ាងណាដើម្បីទទួលជោគជ័យ ក្នុងការសំរេចគោលដៅរបស់ពួកគេ។ ប៉ុន្តែជាញឹកញាប់ពួកគេតែងតែលាក់អារម្មណ៍របស់ពួកគេដូចដែលពួកគេមានពិភពផ្ទាល់ខ្លួន ហើយពួកគេកំពុងតែព្យាយាមក្នុងការធ្វើអោយក្លាយជាការពិត។

៧. កក្តដា
មនុស្សទាំងនេះមានបុគ្គលិកលក្ខណៈស្រដៀងគ្នាទៅនឹងមនុស្សដែលកើតខែមិថុនាដែរ គ្រាន់តែថាពួកគេជាមនុស្សដែលចាប់អារម្មណ៍ចំពោះអ្វីដែលកើតជុំវិញខ្លួនជាងគំនិតផ្ទាល់ខ្លួន និង ជាមនុស្សដែលធ្វើទៅដោយឯកឯង។ បើទោះបីជាពួកគេហាក់ដូចជាមានការសប្បាយរីករាយ និង មានជំនឿចិត្តក៏ដោយ តែពួកគេចូលចិត្តលាក់អារម្មណ៍ឈឺចាប់របស់ពួកគេ មិនអោយអ្នកដទៃដឹង និង រក្សាវានៅក្នុងយ៉ាងជ្រៅ។ ពួកគេជាមនុស្សដែលចូលចិត្តផ្សងព្រេង និង ចង់ធ្វើអ្វីដែលមានភាពរីករាយ ហើយនេះជាមូលហេតុដែលមនុស្សជាច្រើនចង់នៅជុំវិញខ្លួនគេ។

៨. សីហា
មនុស្សទាំងណាដែលកើតចំខែសីហា ភាគច្រើនគឺជាមនុស្សដែលមានអាជីពល្អ ដូចដែលពួកគេមានគំនិតល្អក្នុងការត្រិះរិះពិចារណា និងការវិភាគ។ ពួកគេធ្វើអ្វីសមហេតុសមផល និង មានផែនការរបស់ពួកគេតាមដំណាក់កាល។ ពេលខ្លះវាពិបាកក្នុងការកំណត់សំគាល់ពួកគេណាស់ ព្រោះពួកគេមិនចូលចិត្តបញ្ជេញអារម្មណ៍ និង មនោសញ្ចេតនារបស់ពួកគេដោយងាយៗទេ។ ពួកគេគិតច្រើន ហើយជាអ្នកដឹកនាំដ៏ល្អ។ ពួកគេមានចិត្តទូលាយ តែពេលខ្លះក៏ត្រួតត្រាដែរ។ ពួកគេមិនចូលចិត្តធ្វើអ្វីដោយឯកឯងនោះទេ ហើយពេលខ្លះពួកគេធ្វើជាមនុស្សដែលអត់ចិត្តតែម្តង។

៩. កញ្ញា
មនុស្សដែលកើតខែកញ្ញាភាគច្រើនតែងតែទទួលការខកចិត្តបានយ៉ាងងាយ និង មានការរំពឹងទុកខ្ពស់។ ពួកគេមានឧត្តមគតិខ្ពស់ និង ជាមនុស្សសុក្រិត។ ពួកគេជាមនុស្សត្រេកត្រអាល, ជាមនុស្សដែលដាក់ខ្លួន និង មានគំនិតច្នៃប្រឌិត ហើយក៏ជាមនុស្សដែលចូលចិត្តជួយគេដែរ។ ប៉ុន្តែពេលខ្លះពួកគេក៏ជាមនុស្សដែលរឹងរូសដែរ។

១០. ខែតុលា
មនុស្សដែលកើតតុលាភាគច្រើនជាមនុស្សដែលចូលចិត្តជៀសវាងការប្រឈមមុខដាក់គ្នា ប៉ុន្តែពួកគេមានទំនាក់ទំនងល្អក្នុងសង្គម ហើយពួកគេជាមិត្តភក្តិដែលស្មោះត្រង់។ ពួកគេចង់បានជីវិតដែលមានតុល្យភាព និង ឥរិយាបថវិជ្ជមានចំពោះអ្វីដែលពួកគេបានធ្វើ។ ពួកគេជាមនុស្សនិយាយលែងច្រើន, មានមន្តស្នេហា និង មានក្តីស្រលាញ់ចំពោះមនុស្សដែលនៅជុំវិញខ្លួន។

១១. ខែវិច្ឆិកា
មនុស្សដែលកើតក្នុងខែនេះភាគច្រើនជាមនុស្សដែលចូលចិត្តលាក់គំនិត និង លាក់អារម្មណ៍របស់ពួកគេ។ ពួកគេជាមនុស្សក្លាហាន ហើយពួកគេមិនខ្លាចក្នុងការដោះស្រាយជាមួយនឹងស្ថានភាពលំបាកនិងផលវិបាក។ ពួកគេស្អប់ពេលដែលនរណាម្នាក់ប្រាប់ពួកគេអោយធ្វើបែបនេះបែបនោះ ដូចដែលពួកគេជាមនុស្សដែលមានចិត្តរឹងរូស និងមានចិត្តតស៊ូដើម្បីសំរេចបានគោលដៅរបស់ពួកគេ។

១២. ខែធ្នូ
មនុស្សដែលកើតខែនេះ ភាគច្រើនជាមនុស្សដែលសកម្ម និង ស្អប់ការនៅកន្លែងដដែលៗរយៈពេលយូរ។ ពេលខ្លះមោទនភាពរបស់ពួកគេអាចជាបញ្ហាមួយ។ នោះជាមូលហេតុដែលពេលខ្លះពួកគេខឹងនឹងមនុស្ស។ អ្នកដែលកើតខែធ្នូជាមនុស្សដែលចេះដាក់ខ្លួន ហើយមានសេចក្តីក្លាហាន។ ពួកគេក៏ជាមនុស្សស្វាហាប់ ហើយចង់បានអ្វីដែលមានភាពសប្បាយរីករាយ៕

No comments:

Post a Comment