គេហទំព័រ KCD Khmerkrom សូមស្វាគមន៍ គេហទំព័រនេះត្រូវបានបដិសន្ធិឡើងក្នុងគោលបំណង ជាឃ្លាំងផ្ទុុកនូវឯកសារជាច្រើន ដើម្បីងាយស្រូលក្នុងការសិក្សាស្រាវជ្រាវនូវប្រធានបទដែលពាក់ព័ន្ធ ជាពិសេសសម្រាប់ សិស្សិ-និស្សិត ស្រាវជ្រាវទៅតាមជំនាញរបស់ខ្លួន។ គេហទំព័រ សូមធ្វើការអធ្យាស្រ័យទុកជាមុន រាល់កំហុសឆ្គងដែលកើតឡើងដោយឥតចេតនា ។ យើងខ្ញុំសូមទទួលការរិះគន់ ដើម្បីស្ថាបនា ! សូមអគុណ !
Thursday, December 10, 2015
កំហុសប្រចាំថ្ងៃទាំង ១០ ដែលបំផ្លាញសក់របស់អ្នក
សួស្តីមិត្តៗស្ត្រីទាំងឡាយ! តើអ្នកដឹងទេថាទំលាប់ប្រចាំថ្ងៃរបស់អ្នក ជះឥទ្ធិពលអាក្រក់ដល់សក់របស់អ្នក។ តើទំលាប់អ្វីខ្លះដែលអ្នកគួរតែបញ្ឈប់វាពីថ្ងៃនេះតទៅ?
១. ឈប់ប្រើប្រាស់ឧបករណ៍គៀប រឺផ្លុំ ជាដើម។
២. ជ្រើសរើសសាប៊ូដែលត្រូវនឹងស្បែកក្បាល និង សក់របស់អ្នក។
៣. ជៀសវាងការគេងទាំងសក់នៅសើម និង សិតសក់នៅពេលដែលកំពុងសើម
៤. ជៀសវាងការកក់សក់រាល់ថ្ងៃ
៥. ប្រើ condition មិនបានត្រឹមត្រូវ (ប្រើច្រើនហួសកំរិត និង តិចជ្រុល)។
៦. ឧស្សាហ៍ផ្លាស់ប្តូរពណ៌សក់ និង ប្រើប្រាស់ hairspray។
៧. កក់សក់មិនបានញឹកញាប់។
៨. ចងសក់តឹងពេក រឺគេងទាំងចងសក់
៩. ប្រើប្រាស់ក្រាសសក់សក់ខុស (គ្មានគុណភាព)
១០. ប្រើប្រាស់កន្សែងដែលគ្រើមដើម្បីជូតសម្ងួតសក់ ។
ដើម្បីព្យាបាលសក់ដែលខូចអ្នកគួរតែអនុវត្តន៍វិធីដូចខាងក្រោម៖
- ទឹកខ្ទឹមបារាំង
វិធីបុរាណដែលប្រជាជនឥណ្ឌានិយមចូលចិត្តប្រើដើម្បី ជួយអោយសក់ដុះបានលឿន និង ការពារអង្គែនោះគឺខ្ទឹមបារាំង។ ដោយសារតែខ្ទឹមបារាំងមានផ្ទុក sulfur ដែលពន្លឿនដល់ការផលិតជាតិខូឡាជែន ក្នុងជាលិកា ហើយនេះជាមូលហេតុដែលវាអាចជួយប្រឆាំងនឹងសក់ជ្រុះ។ វិធីប្រើប្រាស់៖
- យកខ្ទឹមបារាំងពណ៌ក្រហម រឺខ្ទឹមក្រហមក៏បាន មកចិតតូចៗ រួចហើយច្របាច់យកទឹកវា។ លាបទៅលើស្បែកក្បាល ដោយទុកចោលរយៈពេល ១៥ នាទី។ បន្ទាប់មកធ្វើការលាងសំអាតចេញដោយប្រើសាប៊ូប្រភេទ mild shampoo។
- Apple cider vinegar
សក់ដុះលឿនដោយសារតែ Apple cider vinegar (រកទិញនៅផ្សារទំនើប) បានលាងសំអាតស្បែកក្បាល និង រក្សាតុល្យភាព pH។ វិធីក្នុងការប្រើប្រាស់៖
- កក់សក់របស់អ្នកអោយបានស្អាតជាមុនសិន។
- យក Apple cider vinegar លាងសំអាតសក់របស់អ្នកតាមក្រោយ។ Apple cider vinegar នឹងធ្វើអោយសក់របស់អ្នកមានសុខភាពល្អ និង មានពន្លឺ។
- ត្រូវលាយ Apple cider vinegar ក្នុងបរិមាណ ៧៥មីលីត្រ ជាមួយទឹកធម្មតា ១ លីត្រជាមុនសិន។

៣. ស៊ុត
ជាយូរណាស់មកហើយដែលគេប្រើប្រាស់ ស៊ុតដើម្បីថែរក្សាសម្រស់ រាប់បញ្ជូលទាំងសក់ផងដែរ។ ដោយសារតែវាមានផ្ទុកជាតិប្រូតេអ៊ីនច្រើន ដែលជួយក្នុងការបណ្តុះសក់។ មិនត្រឹមតែប៉ុណ្ណោះ, វាក៏សំបូរទៅដោយ sulfur, selenium, iodine, zinc, phosphorous និង ដែក។ វិធីប្រើប្រាស់៖
- យកស៊ុតមួយគ្រាប់ គោះយកតែចំណែកពណ៌ស
- បន្ទាប់មកបន្ថែមប្រេងអូលីវ និង ទឹកឃ្មុំ ១ ស្លាបព្រា (មួយមុខមួយស្លាបព្រាកាហ្វេ)។
- កូរបញ្ជូលគ្នាទាល់តែសព្វល្អ។
- លាបវាទៅលើសក់អោយសព្វ ដោយទុកចោល ២០នាទី។
- លាងសំអាតចេញជាមួយទឹកត្រជាក់ សឹមប្រើសាប៊ូកក់សក់តាមក្រោយ។
៤. ខ្ទិះដូង
ដោយសារតែវាសំបូរទៅដោយជាតិប៉ូតាស្យូម, ដែក និង ប្រេងដែលចាំបាច់ជាច្រើន។ វាបញ្ឈប់សក់ជ្រុះ និង សក់ខូច។ វិធីប្រើប្រាស់៖
- យកខ្ទិះដូងលាបអោយសព្វសក់។
- ទុកចោល ១ យប់
- លាងចេញជាមួយទឹកត្រជាក់នៅថ្ងៃបន្ទាប់
- ធ្វើវាម្តងក្នុងមួយសប្តាហ៍។
៥. តែបៃតង
តៃបៃតងទប់ស្កាត់សក់ជ្រុះ និង ជំរុញការបណ្តុះសក់ ដោយសារតែវាសំបូរទៅដោយសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម។ វិធីប្រើប្រាស់៖
- ឆុងតែបៃតងមួយកែវធំ រឺលៃអោយល្មមសក់របស់អ្នក
- លាបវាទៅសក់ទាន់តែបៃតងនៅក្តៅឧណ្ហៗ។
- ទុកចោល ១ ម៉ោង
- លាងសំអាតចេញដោយប្រើទឹកត្រជាក់។
- វានឹងធ្វើអោយសក់មានសុខភាពល្អ និង ធ្វើអោយសក់រឹងមាំ។
ចំណាត់ថ្នាក់អត្ថបទ
ចំណេះដឹង
Subscribe to:
Post Comments (Atom)
No comments:
Post a Comment