គេហទំព័រ KCD Khmerkrom សូមស្វាគមន៍ គេហទំព័រនេះត្រូវបានបដិសន្ធិឡើងក្នុងគោលបំណង ជាឃ្លាំងផ្ទុុកនូវឯកសារជាច្រើន ដើម្បីងាយស្រូលក្នុងការសិក្សាស្រាវជ្រាវនូវប្រធានបទដែលពាក់ព័ន្ធ ជាពិសេសសម្រាប់ សិស្សិ-និស្សិត ស្រាវជ្រាវទៅតាមជំនាញរបស់ខ្លួន។ គេហទំព័រ សូមធ្វើការអធ្យាស្រ័យទុកជាមុន រាល់កំហុសឆ្គងដែលកើតឡើងដោយឥតចេតនា ។ យើងខ្ញុំសូមទទួលការរិះគន់ ដើម្បីស្ថាបនា ! សូមអគុណ !
Sunday, December 13, 2015
ធ្វើយ៉ាងណាដើម្បីការពារសម្ផស្សដៃរបស់អ្នកពីពន្លឺព្រះអាទិត្យ?
អ្នកឯកទេសថែរក្សាស្បែក ឈ្មោះ Kiran Lohia ចែករំលែកនូវគន្លឹះល្អៗ ដើម្បីថែរក្សាដៃរបស់អ្នកឱ្យស្អាតល្វត់ល្វន់ដូចខាងក្រោមនេះ៖
១. ផ្ដល់ការការពារដោយផលិតផល Sunblock៖ ចំពោះស្បែក ដែលស្រពាប់ស្រពោន និងបាត់បង់សភាពភ្លឺថ្លាភាគច្រើន តែងកើតឡើងដោយសារការបំផ្លិចបំផ្លាញ នៃកាំរស្មី UVA និង UVB។ កាំរស្មីព្រះអាទិត្យប្រភេទ UVA នេះបណ្ដាលឱ្យស្បែកជ្រីវជ្រួញ មានអាចម៍រុយ និងស្រអាប់ក្នុងរយៈពេលយូរ ស្របពេលកាំរស្មី UVB បណ្ដាលឱ្យខូចកោសិកាស្បែក។ ដូច្នេះហើយ វាជាការចាំបាច់ក្នុងការការពារដៃរបស់អ្នកប្រឆាំងនឹងកាំរស្មី UV ទាំងពីរប្រភេទនេះ។ ការលាបក្រែម ឬឡេដែលផ្ដល់ការបិតបាំងបានល្អនឹងជួយអ្នកក្នុងការដោះស្រាយបញ្ហា ខាងលើ។ សូមមិត្ដនារីគ្រប់គ្នាស្វែងរកជាវ ឡេ ឬក្រែមការពារកាំរស្មី UV ដែលមានផ្ទុកកម្រិត SPF 30 ព្រមជាមួយនឹង PA++ ឬខ្ពស់ជាងនេះ ដើម្បីផ្ដល់ការគ្របដណ្ដប់ និងការពារស្បែកដៃបានល្អ។ SPS គឺសំដៅទៅលើ ប្រសិទ្ធភាពការពារនៃកាំរស្មី UVB ហើយ AP++ គឺសំដៅទៅលើការការពារកាំរស្មី UVA។ សូមលាបក្រែមប្រភេទ Sunscreen នេះឱ្យបានច្រើន និងលាបជារៀងរាល់ ៤ម៉ោងម្ដងដើម្បីទទួលបានលទ្ធផលគាប់ប្រសើរ។
២. គ្របដៃរបស់អ្នកឱ្យជិត៖ ចំពោះភាពជាក់ស្ដែងនោះគឺថា ការប៉ះដោយផ្ទាល់ទៅនឹងពន្លឺព្រះអាទិត្យគឺជាមូលហេតុលេខមួយ ដែលបណ្ដាលឱ្យសម្ផស្សដៃកើតអាចម៍រុយ និងខ្មៅស្រអាប់។ ដូច្នេះប្រសិនបើអ្នកមិនពាក់ស្រោមដៃ ហើយផ្ដូរមកពាក់ស្រោមដៃវិញនៅពេលធ្វើដំណើរចេញទៅក្រៅ អ្នកនឹងសង្កេតឃើញថាដៃរបស់អ្នកប្រែទៅជាមានសភាពទន់រលោងវិញ។ បញ្ហា ដែលប្រឈមនោះគឺថា វាជាការពិបាកក្នុងការពាក់ស្រោមដៃវែងៗ នៅក្នុងអាកាសធាតុ ដែលមានកម្រិតកម្ដៅ ៤០ដឺក្រេ។ ដូច្នេះនៅពេលអាកាសធាតុក្ដៅខ្លាំង អ្នកអាចពាក់ស្រោមដៃផលិតពីកប្បាសពណ៌ស្រាល ហើយស្ដើងជំនួសវិញ ដើម្បីជួយផ្ដល់ការការពារដល់សម្ផស្សដៃរបស់អ្នក។
៣. ដំណោះស្រាយធម្មជាតិ៖ សម្រាប់លោកអ្នកដែលមានស្បែកស្រអាប់ធន់ល្មម និងលោកអ្នកដែលមានចិត្ដអំណត់ចំពោះក្លិន យើងនៅមានជម្រើសធម្មជាតិមួយទៀតដើម្បីជម្រាបជូន។ ល្បាយខាប់ Ubtans អាចជួយឱ្យលោកអ្នកបាត់នូវភាពស្រអាប់ ពីព្រោះល្បាយនេះមានប្រសិទ្ធភាពកម្ចាត់ចោលកោសិកាស្បែកចាស់ កោសិកាស្បែកស្លាប់ និងស្រអាប់ ដោយការញ៉ាំងឱ្យស្បែកលេចចេញនូវកោសិកាថ្មី និងមានសភាពភ្លឺថ្លាឡើងវិញ។ ដើម្បីបង្កើនប្រសិទ្ធភាពនៃល្បាយ Ubtans ឱ្យកាន់តែប្រសើរ សូមធ្វើការលាយវាជាមួយនឹង ទឹកដោះគោជូរ(buttermilk) និងម្សៅសណ្ដែក Chickpea។ លាបវាទៅលើស្បែកដៃរបស់អ្នក និងទុកវាឱ្យស្ងួត បន្ទាប់មកបកវាចេញ និងលាងជម្រះដោយទឹកធម្មតា។ សូមអនុវត្ដដូច្នេះឱ្យបានម្ដង ឬពីរដងក្នុងមួយសប្ដាហ៍៕
ចំណាត់ថ្នាក់អត្ថបទ
សុខភាព
Subscribe to:
Post Comments (Atom)
No comments:
Post a Comment