គេហទំព័រ KCD Khmerkrom សូមស្វាគមន៍ គេហទំព័រនេះត្រូវបានបដិសន្ធិឡើងក្នុងគោលបំណង ជាឃ្លាំងផ្ទុុកនូវឯកសារជាច្រើន ដើម្បីងាយស្រូលក្នុងការសិក្សាស្រាវជ្រាវនូវប្រធានបទដែលពាក់ព័ន្ធ ជាពិសេសសម្រាប់ សិស្សិ-និស្សិត ស្រាវជ្រាវទៅតាមជំនាញរបស់ខ្លួន។ គេហទំព័រ សូមធ្វើការអធ្យាស្រ័យទុកជាមុន រាល់កំហុសឆ្គងដែលកើតឡើងដោយឥតចេតនា ។ យើងខ្ញុំសូមទទួលការរិះគន់ ដើម្បីស្ថាបនា ! សូមអគុណ !
Sunday, December 13, 2015
របៀបធ្វើឆាខ្ញីឆ្អឹងជំនីរជ្រូកខ្ចី
គ្រឿងផ្សំ៖
ឆ្អឹង ជំនីរជ្រូក (ជាប់ឆ្អឹងខ្ចី) ខ្ញីចាស់ ស្លឹកក្រូចសើច ស្លឹកខ្ទឹម ខ្ទឹមស ម្ទេស ទឹកត្រីកោះកុង ប្រេងឆា ម្សៅស៊ុប ស្ករស និងអំបិល។
វិធីធ្វើ៖
ចំពោះ វិធីចម្អិនវិញគឺដំបូងខ្ញីត្រូវហាន់ជាសរសៃស្ដើងវែងៗ រួចយកទៅបំពងជាមួយប្រេងឆា រួចសឹមស្រង់វាទុកមួយអន្លើ។
ឆ្អឹង ជំនីរជ្រូកត្រូវកាត់ជាកង់ៗ ហើយប្រឡាក់ជាមួយខ្ទឹមសចិញ្ច្រាំ ព្រមទាំងគ្រឿងផ្សំរសជាតិមាន ម្សៅស៊ុប ស្ករស និងអំបិល តែបន្តិចបន្តួចប៉ុណ្ណោះ ហើយផ្អាប់ទុកមួយសន្ទុះ។
បន្ទាប់មកដាក់ខ្ទះឲ្យក្ដៅ រួចចាក់ប្រេងឆាជាមួយខ្ទឹមសចិញ្ច្រាំ។
ឆាឆ្អឹងជំនីរជ្រូកដោយបន្ថែមទឹកបន្តិចដើម្បីកុំឲ្យវាខ្លោច។
ពេល ដែលឆ្អឹងជំនីរឆ្អិន ចាប់ផ្ដើមដាក់ខ្ញីបំពងចូល រួចបន្តរំលីងឲ្យស្ងួត សឹមដាក់ស្លឹកក្រូចសើច គល់ខ្ទឹម និងម្ទេស ហើយដួសដាក់ចាន។
ចំពោះវិធីលាយទឹកត្រីកោះកុងនោះ គឺដំបូងត្រូវបុកខ្ទឹមសឲ្យច្រើន ជាមួយនឹងម្ទេសស្រស់ ហើយច្របាច់ក្រូចឆ្មារ មុននឹងចាក់ទឹកត្រី និងស្ករសកូរឲ្យសព្វជាការស្រេច។
ឆ្អឹងជំនីរជ្រូកខ្ចីឆាខ្ញីនេះអាចទទួលទានជ្រលក់ជាមួយទឹកត្រីកោះកុង៕
ចំណាត់ថ្នាក់អត្ថបទ
វិជ្ជាធ្វើម្ហូប
Subscribe to:
Post Comments (Atom)
No comments:
Post a Comment