Tuesday, December 8, 2015

វិធីធ្វើឱ្យ​ស្បែកមុខ​ស្រស់ស្អាត​ និងក្មេង​ជាងវ័យតាម​បែបធម្មជាតិ​






មិនថាបុរស ​ ស្រ្ដី ចាស់ឬ​ក្មេងនោះទេ ​មនុស្សគ្រប់គ្នា​សុទ្ធតែ​ចង់បានស្បែក​សម៉ត់ទន់​រលើប​រលោងដូចគ្នា​ទាំងអស់។ ​ស្បែកមាន​សុខភាពល្អ​បន្ថែមភាពទាក់ទាញ​ដល់រូប​សម្រស់ទាំងស្រុង​ និងជាសញ្ញាប​ញ្ជាក់ថាបុរស​ស្រ្ដីនោះ​មានសុខភាព​ល្អ។ ​ដោយសារវ័យកាន់​តែវិវឌ្ឍន៍​ទៅរកភាពចាស់ ​ស្បែកបាត់បង់ភាព​រលាស់ដូច​ពីមុន ​និងសភាពទន់។​  ការបាត់បង់​ភាពលោមពណ៌​ កើតឡើង​នូវស្នាមជ្រូញ​ ស្បែកយារធ្លាក់​ ចាប់ផ្ដើមលេច​ចេញមកខាងក្រៅ ​ដោយធ្វើឱ្យ​ស្បែក​របស់អ្នក​បង្ហាញឱ្យ​ឃើញភាព​ស្រអាប់ ​និងខូច។ ​ក្រៅពីនេះក៏មាននូវ​មូលហេតុធ្វើ​ឱ្យស្បែកចុះអន់​ថយគុណភាព​មួយចំនួនទៀត​ដូចជា ​ការបំពុល​បរិយាកាស​ ទម្លាប់ថែរក្សា​ស្បែកមិនបានល្អ ​ការប៉ះនឹងកាំរស្មី ​UV​ នៃពន្លឺព្រះអាទិត្យ​ របបអាហារ​មិនល្អចំពោះសុខភាព​ កង្វះជាតិទឹក ​ស្រ្ដេស ​ការជក់បារី​ ការពិសាគ្រឿង​ស្រវឹងច្រើន​ និងគេងមិនបាន​គ្រប់គ្រាន់។​ លើសពីនេះទៀត ​បញ្ហាសុខភាព​មួយចំនួន​ក៏អាចធ្វើឱ្យ​ប៉ះពាល់ដល់​គុណភាព ​និងសុខភាព​ស្បែករបស់​អ្នកផងដែរ។​



១. ទឹកក្រូចឆ្មារ៖ ​ ទឹកក្រូចឆ្មារមាន​ប្រសិទ្ធភាព​ធ្វើឱ្យស្បែក​ក្មេងជាងវ័យ ​ដោយការកាត់​បន្ថយ​ស្នាម​ធ្វើឱ្យ​ស្បែកចាស់ និង​សញ្ញាដទៃ​ទៀតដែលបង្ហាញ​នូវសញ្ញា​នៃការវិវឌ្ឍន៍នៃអាយុ។​ វិតាមីនC ​នៅក្នុងទឹកក្រូចឆ្មារ​គឺជាសារធាតុ​ប្រឆាំង​នឹងអុកស៊ី​ដកម្មដ៏មាន​ ប្រសិទ្ធភាព​មួយប្រភេទ​ ដែលការពារ​ស្បែកពីការបំផ្លាញ​ដោយរ៉ាឌីកាល់​សេរី។ ​លើសពីនេះទៀត ​គុណសម្បត្ដិ​ខាត់ស្បែក​របស់វាអាច​ជួយលើក​កម្ពស់​សុខភាពស្បែក​ ទាំងស្រុងរបស់អ្នក។​​
•ចាក់ទឹកឃ្មុំពីរ ​ទៅបីដំណក់ទៅ​ក្នុងទឹកក្រូចឆ្មារ ​១/២។ លុញវាថ្មមៗ​ទៅលើផ្ទៃមុខ​របស់អ្នកដោយ​ការធ្វើចលនាពី​ក្រោមទៅលើ។ ​ទុកវាឱ្យបានរយៈពេល ​១០នាទី ​បន្ទាប់មកលាង​ជម្រះមុខ​របស់អ្នកដោយ​ទឹកក្ដៅឧណ្ហៗ។ ​អនុវត្ដដូច្នេះឱ្យ​បាន ១ ឬ២​ ដងក្នុងមួយសប្ដាហ៍។​
•ចំពោះជម្រើស​មួយទៀត ​អ្នកគ្រាន់តែ​ច្របាច់ទឹកក្រូច​មួយផ្លែ ​ហើយលាប​វាទៅលើ​ស្បែករបស់អ្នក។ ​ទុកវានៅលើ​មុខរបស់អ្នក​ឱ្យបានរយៈ​ពេលប្រហែល​ ១៥នាទី ​បន្ទាប់មកលាង​ជម្រះវា​ដោយទឹកក្ដៅឧណ្ហៗ។ ​សូមអនុវត្ដ​វិធីធម្មជាតិ​ដូច្នេះឱ្យបាន​មួយដងរាល់ថ្ងៃ។​
•ជម្រើសមួយទៀត ​គឺត្រូវលាយបញ្ចូល​គ្នានូវទឹកក្រូចឆ្មារ​មួយស្លាបព្រាកាហ្វេ​ និងស៊ុតចំណែកស​មួយស្លាប​ព្រាកាហ្វេ​ដោយដាក់​បន្ថែមក្រែម​ទឹកដោះគោ​ កន្លះស្លាប​ព្រាកាហ្វេ។ ​លាបល្បាយដោយ​លាយបញ្ចូល​គ្នានេះទៅលើ​ផ្ទៃមុខរបស់អ្នក។​ រង់ចាំឱ្យបាន ​១៥នាទី ​បន្ទាប់មកលាង​ជម្រះវាដោយ​ទឹកត្រជាក់។ ​អនុវត្ដដូច្នេះឱ្យ​បានម្ដង ឬ​ពីរដងក្នុងមួយ​សប្ដាហ៍។​
២. ត្រសក់៖​ បរិមាណជាតិទឹកខ្ពស់​នៅក្នុងផ្លែ​ត្រសក់ជួយបំប៉ន ​និងបន្ថែមសំណើម​ដល់ស្បែក​របស់អ្នក។ គុណ​សម្បត្ដិឱស​ថទប់ស្កាត់ ​និងព្យាបាល​របស់វាអាច​ជួយព្យាបាល​ស្នាមមុន ​និងស្បែក​រលាកដោយសារ​ពន្លឺព្រះអាទិត្យ​ និងជួយ​ឱ្យស្បែក​ក្មេងជាងវ័យ។​ លើសពីនេះ​​គុណសម្បត្ដិ​សារធាតុប្រឆាំងនឹង​អុកស៊ីដកម្មនៅក្នុង​ផ្លែត្រសក់​ ជួយរក្សា​ឱ្យស្បែកថ្លារ​លោង​ស្អាត ​និងស្បែកមើល​ទៅក្មេងជាងវ័យ។​
•លាយបញ្ចូល ​គ្នានូវសាច់ត្រសក់​កោសរួចពីរ​ស្លាបព្រាកាហ្វេ​ និងទឹកដោះគោ​ជូរកន្លះពែងដើម្បី​បង្កើតបាន​ជាម៉ាស់បិត​មុខ។ ​លាបល្បាយ​បញ្ចូលគ្នានេះ​ទៅលើផ្ទៃមុខ​ និងករបស់អ្នក។ ​ក្រោយរយៈពេល ​២០នាទី លាងជម្រះ​វាដោយ​ទឹកក្ដៅឧណ្ហៗ។​ សូមប្រើម៉ាស់បិត​មុខនេះឱ្យបាន​ពីរដងក្នុងមួយ​សប្ដាហ៍។​
•ជម្រើសមួយទៀត ​គឺត្រូវលាយសាច់​ត្រសក់កោសរួច ​និងសាច់ឪឡឹកក្នុង​បរិមាណស្មើគ្នា។ ​បន្ថែមទឹកក្រូចឆ្មារពីរ ​ឬបីដំណក់ទៅក្នុងនោះ ​បន្ទាប់មកលាប​វាទៅលើផ្ទៃមុខ​របស់អ្នក។ ​ទុកវាឱ្យស្ងួត ​និងលាងជម្រះវា​ដោយទឹកក្ដៅ​ឧណ្ហៗ។ ​ប្រើល្បាយ​លាបមុខនេះ​ឱ្យបានពីរ ​ទៅបីដងក្នុង​មួយសប្ដាហ៍។​
ទឹកដោះគោជូរ៖ ​ទឹកដោះគោជូរ​មានគុណប្រយោជន៍​ដ៏ក្រៃលែងសម្រាប់ស្បែក​របស់អ្នក។ អាស៊ីដឡាទីក​នៅក្នុងទឹកដោះគោ​ជូរមានប្រសិទ្ធភាព​ខ្ពស់ដូចភ្នាក់ងារ​ សម្អាតធម្មជាតិ ​ធ្វើឱ្យស្បែក​ក្មេងជាងវ័យ​ និងមាន​សំណើម។ ​វាអាចជួយ​បំពេញឡើងវិញ​នូវភាពរលោង​របស់ស្បែក​ដែលបាត់បង់។​
•រៀបចំបង្កើតនូវ ​ល្បាយលាយបញ្ចូល​គ្នាដោយមាន​ទឹកដោះគោ​ជូរសុទ្ធពីរស្លាប​ព្រាកាហ្វេ ​ជាមួយនិងម្សៅរមៀត ​និងម្សៅក្រាម​កន្លះស្លាបព្រាកាហ្វេស្មើៗគ្នា។ ​លាបល្បាយនេះ​ទៅលើផ្ទៃមុខ​ និងករបស់អ្នក។ ​ទុកវាឱ្យស្ងួត ​បន្ទាប់មកលាង​ជម្រះវាដោយទឹក​ត្រជាក់។​ ប្រើល្បាយលាប​មុខនេះ​ឱ្យបាន ​មួយ ឬពីរដង​ក្នុងមួយសប្ដាហ៍។​
•ជម្រើសមួយទៀត​គឺត្រូវលាយទឹកឃ្មុំ​ ធម្មជាតិពីរស្លាប​ព្រាកាហ្វេ ​ទៅក្នុងទឹកដោះគោជូរសុទ្ធ​ពីរស្លាបព្រាបាយ។ ​លាបល្បាយនេះ​ទៅលើផ្ទៃមុខ​របស់អ្នក ​រង់ចាំឱ្យបាន ​១៥នាទីបន្ទាប់​មកលាងជម្រះវា​ដោយទឹកត្រជាក់។ ​សូមប្រើវិធី​នេះឱ្យបានពីរ​ ឬបីដង​ក្នុងមួយសប្ដាហ៍៕ ​

No comments:

Post a Comment