Tuesday, December 8, 2015

វីធីបង្រៀនកូន​ឱ្យមានទម្លាប់​រស់នៅល្អ​






អ្នកប្រហែល ​ជាគិតថា ​កូនអាយុ២ ឬ៣​ខួបរបស់​អ្នកនៅតូច​ពេក ​មិនអាចជួយ​ធ្វើការផ្ទះ​បានទេ ​សូមគិតម្ដង​ទៀតចា៎ស។​ កូនចាបតូច​របស់អ្នក​តែងតែចង់​ធ្វើអ្វីតាម​អ្នកធ្វើ ​មិនថាអ្នកជូតផ្ទះ​ បោសផ្ទះ​ បោកខោអាវ​ ឬសូម្បីតែ​ធ្វើម្ហូប។វា​ពិតជាពិបាក​បន្តិចហើយ​នៅគ្រាដំបូង​នោះ ​ព្រោះពេល​ចាបតូចជួយ​ការងារ ​វាហាក់ដូចជា​ធ្វើអោយយើងកាន់​តែរវល់​ទៅវិញទេ​ ប៉ុន្តែការ​ដែលធ្វើបែបនេះ​គឺអ្នកបានបណ្ដុះ​គំនិតស្រឡាញ់​ការងារ​ដល់ពួកគេ។​ ការដែល​អោយកូន​អ្នកជួយ​ការងារ​របស់អ្នក​ គឺអ្នកបាន​បង្រៀនអោយ​គេយល់​ពីសារៈ​សំខាន់នៃការងារ​ផ្ទះនិងសាង​ភាពជឿជាក់​ លើខ្លួនពួកគេ ​គេនឹងយល់​ថាគេជាសមាជិក​ដ៏មានតំលៃ​ម្នាក់ក្នុង​គ្រួសារតូច​នេះ។​ ពេល​ដែលគេបាន​បញ្ចប់ការ​ងារតូចៗ​ដែលអ្នក​បានប្រាប់គេ​អោយធ្វើ​ ទឹកមុខ​គេនឹង​បង្ហាញ​ប្រាប់អ្នកថា​ «មើលចុះ ​នេះជាអ្វីដែល​ចាបតូចដូចខ្ញុំ​បានជួយម៉ាក់​(ឬប៉ា)»។​ខាងក្រោមនេះ​ គឺសុទ្ធតែជាការងារ​ដែល​អាចអោយកូន​តូចៗ​ជួយអ្នកបាន​ ហើយគេ​អាចជួយដោយ​រីករាយទៀតផង៖​



1.រៀបចំទុកដាក់ ​របស់លេង៖ ​បើអ្នកប្រាប់​គេថារៀបចំ​របស់លេង​កូនអោយមាន​របៀប​ គេប្រហែល​ជាមិនយល់​ថាមាន​របៀបនោះយ៉ាង​ម៉េចទេ ​តែបើប្រាប់​គេងាយ​ៗថា«យកតុក្កតា​កូនទៅដាក់​លើធ្នើរ​/យកឡាន​តូចទៅដាក់​ ក្នុងកន្ត្រក​/ យក​សៀវភៅកូន​ទៅដាក់លើតុ​។ល។ គេប្រហែល​ជាឆាប់យល់ ​ហើយពេញ​ចិត្តនឹងធ្វើជាង។​
2.ជួយរៀប​ខោអាវ៖​ ប្រាប់គេអោយ​ជួយរៀប​ ស្រោមជើង​ដាក់មួយឡែក ​ខោដាក់មួយឡែក ​អាវដាក់​មួយឡែក ​ស្រប​ពេលដែល​អ្នកកំពុងបត់ទុកនូវ​អ្វីដែលគេបានរៀប​នោះ។ ​ឆ្លៀតពេលនោះ​ ម៉ាក់និងកូន​ក៏អាច​ Spend quality time ​ ជាមួយ​គ្នាដែរ ​អ្នកនិងពួកគេអាច​សួរនាំគ្នាពីនេះ​ពីនោះឬ​ច្រៀងលេង​ជាមួយគ្នាក៏បាន។​
3.បោសជូតធូលី៖ ​បោសជូតលើតុ ​លើកៅអី​  បោសបណ្ដើរនាំគេ​លេងបណ្ដើរ ​ប្រាប់គេថា ​ប្រណាំងគ្នា​ជាមួយ​អ្នកម៉ាក់ល៎​មើល ​ថាតើនរណា​បោសលឿ​នជាងនិង​ស្អាតជាង។ ​ឃើញទេ?​ ក្មេងៗពិតជាចូល​ចិត្តមិនខានទេ។​
4.ស្រោចផ្កា ​ដើមឈើ៖​ រកធុងតូច​ល្មមសំរាប់​គេ​ ស្រោចផង ​ប្រាប់គេអោយ​មើលថា ​មួយណាស្លឹក ​មួយណា​ទង មួយណា​ដើម។​ ចំនុចនេះ​ ក៏អ្នកអាច​ បង្រៀន ​គេអោយ​ ស្គាល់ ​ពីរុក្ខជាតិផងដែរ។​
5.ជួយការងារ​ផ្ទះបាយ៖​ ប្រាប់គេដោយ​របៀបកំប្លែងៗថា​ «កូនជួយដាក់ទឹក​នៅចានដែក​អោយត្រសក់​/ត្រឡាច/​ការ៉ុត/​ឆៃថាវ​ (ងូតទឹកលាងខ្លួន)​បន្តិចបានទេ?» ​គេពិតជារីករាយនឹងជួយ​ដោយសារ​តែពាក្យនេះ ​ហើយសួរមកវិញថា ​បន្លែក៏ចេះងូត​ទឹកដូចកូន​ដែរហ្ន៎?!​
នៅមានការងារ​ ផ្ទះដទៃទៀត​ជាច្រើនដែល​កូនចាបតូចរ​បស់អ្នកអាច​ជួយអ្នកបាន។​ សូមកុំមានគំនិតថា ​គេនៅតូចពេក ​ចាំដល់ធំចាំ​បង្រៀន​គេក៏មិនទាន់​ហួសពេលដែរ ​សូមចង​ចាំថា ​ទំលាប់ល្អ​ត្រូវការពេល​បណ្ដុះយូរ​ ឯទំលាប់​អាក្រក់វិញ​ងាយនឹង​ទទួលយក​ណាស់។ ​សូមជូនពរ​អោយចាបតូចៗ​ជាទីស្រឡាញ់​របស់អ្នកក្លាយ​ជាកូនដែល​មានទំលាប់​ រស់នៅល្អ៕ ​

No comments:

Post a Comment