វិធីទី១៖ សូមយកស្លឹកដើមដង្កៀបក្តាម ៦ទៅ ៧ស្លឹក កិនឱ្យម៉ដ្ឋ លាយជាមួយនឹងម្ស៉ៅសំបកផ្លែក្រូច ២ស្លាបព្រាកាហ្វេ កូរចូលគ្នាឱ្យសព្វ លាបនៅលើធ្មេញ ទុករយៈពេល ១៥នាទី លាងសម្អាតទឹកចេញជាការស្រេច។
វិធីទី២៖ សូមម្ស៉ៅ baking soda លាយជាមួយនឹងទឹកបន្តិច រួចលាបនៅលើធ្មេញ ទុករយៈពេល៣នាទី បន្ទាប់មកខ្ពុរមាត់ជាមួយនឹងទឹកចេញជាការស្រេច។ សូមធ្វើតាមការណែនាំនេះរៀងរាល់យប់ មុនចូលគេង។
វិធីទី៣៖ សូមយកផ្លែស្ទូប័ររី ២ ទៅ៣ផ្លែ កិនឱ្យម៉ដ្ឋ លាបនៅលើធ្មេញ របស់លោកអ្នក ឬវិធីមួយទៀត សូមយកទឹកក្រូចឆ្មារ លាបនៅលើធ្មេញ របស់លោកអ្នក ជាការស្រេច។ វិធីនេះនឹងជួយឱ្យធ្មេញមានសុខភាពល្អ សភ្លឺរលោង។ម្យ៉ាងវិញទៀត នៅពេល ដែលលោកអ្នកផឹកទឹកតែ ឬ ផឹកកាហ្វេ រួច ត្រូវដុសលាងសម្អាតធ្មេញគ្រប់ពេលវេលា៕
No comments:
Post a Comment