គេហទំព័រ KCD Khmerkrom សូមស្វាគមន៍ គេហទំព័រនេះត្រូវបានបដិសន្ធិឡើងក្នុងគោលបំណង ជាឃ្លាំងផ្ទុុកនូវឯកសារជាច្រើន ដើម្បីងាយស្រូលក្នុងការសិក្សាស្រាវជ្រាវនូវប្រធានបទដែលពាក់ព័ន្ធ ជាពិសេសសម្រាប់ សិស្សិ-និស្សិត ស្រាវជ្រាវទៅតាមជំនាញរបស់ខ្លួន។ គេហទំព័រ សូមធ្វើការអធ្យាស្រ័យទុកជាមុន រាល់កំហុសឆ្គងដែលកើតឡើងដោយឥតចេតនា ។ យើងខ្ញុំសូមទទួលការរិះគន់ ដើម្បីស្ថាបនា ! សូមអគុណ !
Monday, December 7, 2015
មនុស្ស ៤ប្រភេទ មិនគួរទទួលទានខ្ញីដាច់ខាត
ខ្ញីតែងតែមាននៅតាមគ្រប់ផ្ទះទាំងអស់ និងល្បីថា វាបានផ្តល់អត្ថប្រយោជន៍ច្រើនដល់សុខភាព។ យើងអាចប្រើខ្ញីដើម្បីព្យាបាលជំងឺក្អក, ផ្តាសាយ និងឈឺបំពង់ក។ ខ្ញីត្រូវបានដាក់បន្ថែមទៅក្នុងតែ និងអាហារដើម្បីឲ្យកាន់តែឈ្ងុយ និងមានរសជាតិឆ្ងាញ់។ ខ្ញីក៏អាចព្យាបាលអាការៈចង់ក្អួត(មិនស្រួលខ្លួន), ក្អួតចង្អោរ, ឈឺក្បាល, បញ្ហាផ្លូវដង្ហើម…។
ខ្ញីត្រូវបានគេទទួលស្គាល់ថាជាឱសថសក្តិសិទ្ធិជួយសម្រកទម្ងន់។ វាជួយដល់ចំហេះកាឡូរីកាន់តែច្រើនឡើងនៅក្នុងរាងកាយ ដូច្នេះវាមិនធ្វើឲ្យអ្នកលែងមានអារម្មណ៍ឃ្លានទៀត។ វាជួយសម្រួលដល់ការរំលាយអាហារ, បញ្ហាក្រពះ និងឆ្អល់ចុងដង្ហើម។
វាក៏អាចជួយកម្ចាត់ឧស្ម័នចេញពីពោះវៀន និងក្រពះរបស់អ្នកផងដែរ។ ខ្ញីជួយព្យាបាលបញ្ហារលាក និងជួយបង្កើនចរាចរណ៍ឈាម។ វាក៏អាចជួយព្យាបាលបញ្ហាឈឺសាច់ដុំ និងសន្លាក់ដៃជើង។ ខ្ញីជំនួយដល់ថ្លើម និងជួយព្យាបាលរបួសបានឆាប់រហ័ស។
ផ្ទុយទៅវិញ រាល់អត្ថប្រយោជន៍របស់ខ្ញីទាំងអស់ វាមិនអាចផ្តល់ឲ្យមនុស្សគ្រប់គ្នាបានឡើយ។ ខ្ញីអាចបង្កភាពគ្រោះថ្នាក់ដល់មនុស្សមួយចំនួន។
គ្មានអ្នកណាម្នាក់ធ្លាប់គិតពីផលប៉ះពាល់អវិជ្ជមានរបស់ខ្ញីឡើយ។ ជាធម្មតា មនុស្សជឿថាខ្ញីជារុក្ខជាតិហិរ ហើយមិនអាចផ្តល់ផលអាក្រក់ទេ។ តែទោះបីជាយ៉ាងណាក៏ដោយ វាអាចបង្កគ្រោះថ្នាក់ដល់មនុស្សពិតប្រាកដមែន។ ខាងក្រោមនេះយើងនឹងបង្ហាញពីផលប៉ះពាល់អាក្រក់របស់ខ្ញី និងមនុស្សដែលត្រូវចៀសវាងការទទួលទានខ្ញីឥលូវនេះ៖
ស្ត្រីមានផ្ទៃពោះ
ខ្ញីអាចបង្កភាពគ្រោះថ្នាក់ ប្រសិនបើអ្នកទទួលទានវាក្នុងកំឡុងពេលមានផ្ទៃពោះ។ សមាសធាតុពីធម្មជាតិរបស់ខ្ញីអាចបណ្តាលឲ្យសាច់ដុំកន្ត្រាក់មុនខែ។ នេះអាចធ្វើឲ្យរលូតកូន ឬកើតកូនមិនគ្រប់ខែ។
អ្នកដែលស្គមខ្លាំង
ខ្ញីជាឱសថដ៏ពូកែសក្តិសិទ្ធិជួយសម្រកទម្ងន់។ វាបង្កើនអត្រានៃការរំលាយអាហារ និងរារាំងមិនឲ្យស្រេកឃ្លានអាហារ។ ដូច្នេះ ក្នុងករណីនេះកាឡូរីចំហេះមានអត្រាខ្ពស់ជាងមុន ហើយអាចធ្វើឲ្យអ្នកញ៉ាំតិច។ ហេតុនេះហើយ គួរតែចៀសវាងចំពោះអ្នកដែលចង់ឡើងទម្ងន់ និងអ្នកដែលស្គមស្រាប់។
អ្នកដែលមានបញ្ហាឈាមខុសពីធម្មតា
ខ្ញីជួយបង្កើនចរាចរណ៍ឈាម ធ្វើឲ្យលំហូរឈាមទៅកាន់សរីរាង្គទាំងឡាយ។ នេះជាអត្ថប្រយោជន៍ដ៏អស្ចារ្យរបស់ខ្ញី។ តែទោះបីជាយ៉ាងណា អ្នកដែលមានឈាមរាក់ ឬឈាមកក ឬអ្នកដែលហូរឈាមមិនឈប់ គួរតែចៀសវាងការទទួលទានខ្ញី។
អ្នកដែលទទួលទានថ្នាំ
ជាទូទៅ អ្នកដែលទទួលទានថ្នាំដើម្បីព្យាបាលជំងឺគួរតែចៀសវាងការទទួលទានខ្ញី។ ខ្ញីអាចជួយបង្កើន ឬបន្ថយប្រសិទ្ធិភាពរបស់ថ្នាំ។ វាជួយបង្កើនប្រសិទ្ធិភាពរបស់ថ្នាំអាស្ពីរីន និងប្រភេទថ្នាំដែលទាក់ទងនឹងជំងឺឈាមរាក់។ ស្របពេលជាមួយគ្នានេះដែរ វាជួយកាត់បន្ថយប្រសិទ្ធិភាពរបស់ថ្នំារំលាយឈាម។
ប្រភេទថ្នាំផ្សេងទៀតដែលមិនគួរទទួលទានជាមួយខ្ញីគឺ ថ្នាំលើសឈាម, អាំងស៊ុយលីន និងថ្នាំទឹកនោមផ្អែម៕
ប្រភព៖ khmer-press.com
ចំណាត់ថ្នាក់អត្ថបទ
សុខភាព
Subscribe to:
Post Comments (Atom)
No comments:
Post a Comment