Monday, December 7, 2015

រោគសញ្ញាដំបូងនៃជំងឺមហារីកស្បែក ​តែអ្នក​មិន​សូវ​ចាប់​អារម្មណ៍

រោគសញ្ញាដំបូង​នៃជំងឺ​មហា​រីក​អាចនឹង​មិន​គួរ​ឲ្យ​ចាប់​ អារម្មណ៍ ​ជាធម្មតា​មនុស្ស​ភាគ​ច្រើន​មិន​អើពើ​នឹង​ភាព​ឈឺចាប់​ទាំងនេះ​ឡើយ។ ​យោងតាម​ការ​សិក្សា​ស្រាវជ្រាវ​របស់​អង់គ្លេស​ដែល​បានចេញ​ផ្សាយ​បានឲ្យ​ ដឹងថា ​សូម្បី​តែបញ្ហា​សុខភាព​តូចមួយ​សោះ ​ពេលខ្លះ​អាច​បង្ហាញ​ពី​បញ្ហា​ជំងឺធ្ងន់ធ្ងរ​របស់អ្នក។
1449280136.051220152
បើទោះបីជារោគសញ្ញាទាំងនេះមិនចង្អុលបង្ហាញពីជំងឺមហារីកទាំងអស់មែន ​តែវា​អាច​នៅមាន​ខ្លះ ​ដូច្នេះ​អ្នកគួរ​ទៅជួប​នឹង​វេជ្ជបណ្ឌិត​ដែល​អាចជួយ​សង្គ្រោះ​ជីវិត​ អ្នកបាន។
រោគសញ្ញាដំបូងនៃជំងឺមហារីកស្បែក
១. ដុំពក
បំរែបំរួលប្រព័ន្ធទឹករងៃ, រួមបញ្ចូលទាំងការកើតឡើងនៃជំងឺមហារីក ​ជាធម្មតា​ចាប់ផ្តើម​ចេញ​ដុំពកលើ​ស្បែក។ ​រាល់ដុំពក​ដែល​កើតមាន​នៅ​លើ​រាងកាយ​អ្នក ​ទាមទារ​ឲ្យទទួល​បានការ​ព្យាបាល​ភ្លាមៗ។
២. ស្នាមជាំច្រើន ឬលំហូរឈាមឥតឈប់ឈរ
ជាធម្មតា មុខងារកោសិកាឈាមក្រហម និងកោសិកាតូចខុសប្រក្រតីជាសញ្ញា​នៃ​ជំងឺ​ឈាមស​ស៊ីឈាម​ក្រហម។ ​ជាការ​ពិតណាស់ ​កោសិកា​ឈាមក្រហម​មាន​សមត្ថភាព​ផ្ទុក​អុកស៊ីសែន​ ដែល​បណ្តាល​ឲ្យ​ឈាមកក។
៣. ក្រចកដៃខុសប្រក្រតី
រាល់បំរែបំរួលក្រចកដៃខុសពីធម្មតាដែលមិនបណ្តាលមកពីបញ្ហារាងកាយធ្ងន់ធ្ងរ ​អាច​បញ្ជាក់ពី​ប្រភេទ​ជំងឺ​មហារីក។ ​ជាធម្មតា ​ជំងឺ​មហារីក​ស្បែក​បង្ហាញ​នូវ​ស្នាមឆ្នូតៗ ​ឬអុចៗ​ពណ៌ត្នោត ​ឬខ្មៅនៅ​ក្រោម​ក្រចក, ​ចំណែក​ឯជំងឺ​មហារីក​សួតវិញ ​ក្រចក​ឡើងកោង, ​ចុងក្រចក​រីកធំកោង។​ ជួនកាល​ ជំងឺ​មហារីក​សួត​អាច​បង្ហាញ​ឲ្យឃើញថា ​ក្រចកស្លេក ​ឬឡើងស។
៤. សុដន់ក្រហម, ឈឺចាប់ ឬហើម

ជាធម្មតា ជំងឺមហារីករលាកសុដន់បង្ហាញអាការៈក្រហម,ឈឺចាប់ ឬហើមសុដន់។ ប្រសិនបើសុដន់របស់អ្នកមានបញ្ហាខុសប្រក្រតីគួរតែទៅពិនិត្យមើលភ្លាមៗ។
៥. បំរែបំរួលចុងសុដន់

តាមសេចក្តីរាយការណ៏របស់អ្នកកើតជំងឺមហារីកសុដន់ភាគច្រើនបានឲ្យដឹងថា ​រោគ​សញ្ញា​ដំបូងនៃ​ជំងឺ​មហារីក​សុដន់ ​មុនពេល​ធ្វើរោគ​វិនិច្ឆ័យ​ពួកគេ​សង្កេត​ឃើញថា ​ចុងសុដន់​ចាប់ផ្តើម​រាបស្មើ, ​ធ្លាក់ចុះ​ ឬវៀច​ទៅម្ខាង។
៦. ហើមមុខ

អាការៈហើមមុខអាចបង្ហាញពីជំងឺមហារីកសួត។ ការពិតនេះដោយសារដុំកោសិកាសួតតូចៗបានរាំងស្ទះបំពង់សរសៃឈាមក្នុងដើមទ្រូង, ដូច្នេះវាបានរារាំងឈាមមិនឲ្យហូរពីក្បាលទៅកាន់ផ្ទៃមុខ។
អ្នកជំងឺមហារីកសួតជាច្រើនមានអាការៈហើម ឬឡើងក្រហមលើផ្ទៃមុខ។
៧. របួសដែលមិនងាយជាសះស្បើយ, ប្រែក្លាយជារឹង ឬងាយនឹងចេញឈាម

ប្រភេទនៃជំងឺមហារីកស្បែកមានភាពខុសប្លែកគ្នារួមទាំង៖ ដុំពកជាំខ្មៅៗ, ដំបៅធម្មតាៗដែលជា​ទូទៅ​បង្ហាញពីបំរែបំរួលស្បែកខុសប្រក្រតី។ ប្រភព៖ khmer-press.com

No comments:

Post a Comment