មនុស្សជាច្រើននៅលើពិភពលោក
កំពុងតែមានការព្រួយបារម្ភយ៉ាងខ្លាំងទាក់ទងទៅនឹងបញ្ហាសុខភាពមាត់
ធ្មេញ ធ្មេញមានពណ៌លឿង ទាំងនេះ គឺកើតឡើងដោយសារតែ
ការទទួលទានចំណីអាហារប្រចាំថ្ងៃ
រួចមិនបានសម្អាតធ្មេញឱ្យបានស្អាតល្អ។ ជាពិសេស
បញ្ហាទាំងនេះគឺកើតមានឡើងចំពោះកុមារតូចៗ តែម្តង។ ដូច្នេះ
ថ្ងៃនេះយើងសូមណែនាំជូនលោកអ្នក នូវរូបមន្តធម្មជាតិងាយៗ
មួយចំនួនដូចខាងក្រោម
ដែលអាចជួយឱ្យព្យាបាលកំចាត់ស្នាមពណ៌លឿងនៅជាប់ធ្មេញ
និងជួយឱ្យធ្មេញប្រែទៅជាស ភ្លឺរលោង បានក្នុងរយៈពេលដ៏ខ្លី។
វិធីទី១៖ សូមយកស្លឹកដើមដង្កៀបក្តាម ៦ទៅ ៧ស្លឹក កិនឱ្យម៉ដ្ឋ
លាយជាមួយនឹងម្ស៉ៅសំបកផ្លែក្រូច ២ស្លាបព្រាកាហ្វេ
កូរចូលគ្នាឱ្យសព្វ លាបនៅលើធ្មេញ ទុករយៈពេល ១៥នាទី
លាងសម្អាតទឹកចេញជាការស្រេច។
វិធីទី២៖ សូមម្ស៉ៅ
baking soda លាយជាមួយនឹងទឹកបន្តិច រួចលាបនៅលើធ្មេញ
ទុករយៈពេល៣នាទី
បន្ទាប់មកខ្ពុរមាត់ជាមួយនឹងទឹកចេញជាការស្រេច។
សូមធ្វើតាមការណែនាំនេះរៀងរាល់យប់ មុនចូលគេង។
វិធីទី៣៖ សូមយកផ្លែស្ទូប័ររី ២ ទៅ៣ផ្លែ កិនឱ្យម៉ដ្ឋ
លាបនៅលើធ្មេញ របស់លោកអ្នក ឬវិធីមួយទៀត សូមយកទឹកក្រូចឆ្មារ
លាបនៅលើធ្មេញ របស់លោកអ្នក ជាការស្រេច។
វិធីនេះនឹងជួយឱ្យធ្មេញមានសុខភាពល្អ សភ្លឺរលោង។ម្យ៉ាងវិញទៀត
នៅពេល ដែលលោកអ្នកផឹកទឹកតែ ឬ ផឹកកាហ្វេ រួច
ត្រូវដុសលាងសម្អាតធ្មេញគ្រប់ពេលវេលា៕
គេហទំព័រ KCD Khmerkrom សូមស្វាគមន៍ គេហទំព័រនេះត្រូវបានបដិសន្ធិឡើងក្នុងគោលបំណង ជាឃ្លាំងផ្ទុុកនូវឯកសារជាច្រើន ដើម្បីងាយស្រូលក្នុងការសិក្សាស្រាវជ្រាវនូវប្រធានបទដែលពាក់ព័ន្ធ ជាពិសេសសម្រាប់ សិស្សិ-និស្សិត ស្រាវជ្រាវទៅតាមជំនាញរបស់ខ្លួន។ គេហទំព័រ សូមធ្វើការអធ្យាស្រ័យទុកជាមុន រាល់កំហុសឆ្គងដែលកើតឡើងដោយឥតចេតនា ។ យើងខ្ញុំសូមទទួលការរិះគន់ ដើម្បីស្ថាបនា ! សូមអគុណ !
Sunday, December 13, 2015
Subscribe to:
Post Comments (Atom)
No comments:
Post a Comment