គេហទំព័រ KCD Khmerkrom សូមស្វាគមន៍ គេហទំព័រនេះត្រូវបានបដិសន្ធិឡើងក្នុងគោលបំណង ជាឃ្លាំងផ្ទុុកនូវឯកសារជាច្រើន ដើម្បីងាយស្រូលក្នុងការសិក្សាស្រាវជ្រាវនូវប្រធានបទដែលពាក់ព័ន្ធ ជាពិសេសសម្រាប់ សិស្សិ-និស្សិត ស្រាវជ្រាវទៅតាមជំនាញរបស់ខ្លួន។ គេហទំព័រ សូមធ្វើការអធ្យាស្រ័យទុកជាមុន រាល់កំហុសឆ្គងដែលកើតឡើងដោយឥតចេតនា ។ យើងខ្ញុំសូមទទួលការរិះគន់ ដើម្បីស្ថាបនា ! សូមអគុណ !
Thursday, December 10, 2015
តើការកាច់ម្រាមដៃម្រាមជើងល្អដែរឬទេ?
យើងតែងឃើញគេកាច់ឬទាញដកម្រាមដៃម្រាមជើង បន្លឺជាស្នូរឮប្រសៗ ជាពិសេសនៅពេលធ្វើសរសៃម្តងៗ ហើយយើងបានទាំងធ្វើតាមគេទៀតផង។ ក៏ប៉ុន្តែយើងមិនបានដឹងថា តើការធ្វើបែបនេះ វាល្អចំពោះសុខភាពដែរឬយ៉ាងណា នោះទេ។
ហេតុអ្វីបានជាគេចូលចិត្តកាច់ឬដកម្រាមដៃម្រាមជើង?
ការចូលចិត្តកាច់ឬដកម្រាមដៃម្រាមជើងបានក្លាយទៅជាទម្លាប់ មួយ ដែលអ្នកខ្លះនិយាយថាការធ្វើបែបនេះធ្វើឱ្យគេបានធូរស្បើយអារម្មណ៍ បាន។ ខ្លួនខ្ញុំផ្ទាល់ធ្លាប់បានជួបសិស្សជាច្រើន ដែលកាលណាមិនអាចឆ្លើយសំណួរបាន បានកាច់ម្រាមដៃប្រសៗ ជាវិធីដោះទាល់។
តើអ្វីដែលធ្វើឱ្យឮស្នូរប្រសៗ?
នៅក្នុងសន្លាក់ឆ្អឹងនីមួយៗមានទឹកសន្លាក់ (le fluide synovial) ដែលដើរតួជាប្រេងរំអិលសម្រាប់បង្ការការប៉ះទង្គិចខ្លាំងផ្សេងៗ។ កាលណាយើងកាច់ ឬដកម្រាមដៃម្រាមជើង យើងបានធ្វើឱ្យមានចន្លោះចំហមួយ ដែលទឹកសន្លាក់រត់ទៅរក រួចហើយក៏បន្លឺសម្លេងប្រសៗទៅ។
តើការធ្វើបែបនេះធ្វើឱ្យមានការរលាកសន្លាក់ដែរឬទេ?
បើតាមការសិក្សារបស់ American Board of Family Medicine ដែលបានធ្វើការអង្កេតលើមនុស្សចំនួន២០០នាក់ ជម្ងឺរលាកសន្លាក់គ្មានអ្វីទាក់ទងជាមួយនឹងទង្វើខាងលើនេះទេ។
បើផ្អែកទៅលើការអធិប្បាយខាងលើ វាគ្មានផលល្អអ្វីនឹងកាច់ឬដកម្រាមដៃម្រាមជើងនោះទេ ព្រោះវាអាចបង្កគ្រោះថ្នាក់ដលើម្រាមដៃម្រាមជើងបាន៕
ចំណាត់ថ្នាក់អត្ថបទ
ចំណេះដឹង
Subscribe to:
Post Comments (Atom)
No comments:
Post a Comment