Thursday, December 10, 2015

ទស្សន៍​ទាយ​ចិត្ត​មនុស្ស តាម​រយៈ​អាកប្បកិរិយា​អៀន​របស់​គេ



មនុស្ស​ម្នាក់ៗ​តែង​តែ​មាន​ការ​អៀន​តាម​បែប​ផ្សេងៗ​ពី​គ្នា។ ការ​អៀន​ទាំង​នោះ ក៏​បាន​ធ្វើ​ឲ្យ​អ្នក​អាច​ទស្សន៍​ទាយ​ពី​ចរិត​លក្ខណៈ​របស់​គេ​បាន​ផង​ដែរ។

១-អៀន តែធ្វើដូចមិនដឹងរឿង ៖
ជាមនុស្សមានភាពជឿជាក់លើខ្លួនឯងខ្ពស់ មានការសញ្ជឹងគិតស្ងប់ស្ងៀម ឆ្លាតវៃ និងយកចិត្ដទុកដាក់ធ្វើការងា ថែមទាំងជាមនុស្សស្រលាញ់ធម្មជាតិ និងមានភាពរ៉ូមែនទិក។

២-អៀន តែធ្វើធម្មតា ៖
ជាមនុស្សមានភាពជឿជាក់លើខ្លួនឯងខ្ពស់ តែឆាប់ខឹង។ ប៉ុន្ដែងាយចុះសម្រុងនឹងអ្នកដទៃ មិនក្រអឺតក្រទម តែខ្វះភាពហ្មត់ចត់បន្ដិច។

៣-អៀន រហូតដល់ខ្លួនឡើងត្រជាក់ ៖
ជាមនុស្សយកចិត្ដទុកដាក់ និងព្រួយបារម្ភចំពោះមនុស្សជុំវិញខ្លួន មានសន្ដានចិត្ដជួយជ្រោមជ្រែង ទំនុកបម្រុងដល់អ្នកទីទ័លក្រ តែមិនសូវមានភាពជិតស្និតជាមួយនរណាម្នាក់ជាពិសេសទេ។

៤-អៀន មុខឡើងក្រហម ៖
ជាមនុស្សទន់ជ្រាយចេះយល់ចិត្ដយល់ថ្លើម និងជួយដល់អ្នកដទៃ ជាមិត្ដដ៏ល្អ ព្រោះមានភាពស្មោះត្រង់។ ប៉ុន្ដែជាមនុស្សខ្វះភាពជឿជាក់លើខ្លួនឯង និងពូកែអផ្សុក។

៥-អៀន តែខំនិយាយ ឬសម្ដែងកាយវិការបន្លាប់ ៖
ជាមនុស្សមានមន្ដសម្ដី ទោះបីជានិយាយតិច តែមានឥទ្ធិពលឲ្យអ្នកដទៃតាំងចិត្ដស្ដាប់។ មនុស្សហ៊ានស៊ី ហ៊ានសង និងមិនចូលចិត្ដការបង្ខំចិត្ដ។

៦-អៀន និយាយមិនចេញ ៖
ជាមនុស្សមានមិត្ដភក្ដិច្រើន មានទឹកចិត្ដរីករាយស្រស់បស់ ពូកែញញឹមញញ៉ែម។ ជាមនុស្សមិនសូវប្រាកដប្រជាក្នុងជីវិត មានភាពស្មុគស្មាញ រុញរា បើទោះជាឆ្លាតក៏តាមមិនទាន់ល្បិចអ្នកដទៃប៉ុន្មានទេ៕

No comments:

Post a Comment