Thursday, December 10, 2015

វិធីជួយសង្គ្រោះមនុស្ស នៅពេលខ្សែភ្លើងឆក់



នៅពេលមានមនុស្សត្រូវខ្សែភ្លើងឆក់ ជំហ៊ានដំបូង គឺត្រូវបិទបារ៉ែតភ្លើង រួចយកឈើស្ងួតទៅទាត់ខ្សែភ្លើងឲ្យឃ្លាតឆ្ងាយពីជនរងគ្រោះ បន្ទាប់មកយកក្រមា ឬក្រណាត់ស្ងួត ទាក់កដៃ កជើង អូសជនរងគ្រោះឲ្យចេញផុតពីខ្សែភ្លើង។ មិនត្រូវទៅក្បែរជនរងគ្រោះទេ ប្រសិនបើកន្លែងគ្រោះថ្នាក់នោះមានទឹក ឬដីសើម ហើយក៏មិនត្រូវប្រើសម្ភារៈសើម ឬដែកយកទៅប៉ះខ្សែភ្លើង ឬជនរងគ្រោះ ដែលកំពុងឆក់នោះឡើយ។

ប្រសិនបើជនរងគ្រោះបាត់បង់ចលនាដង្ហើម ត្រូវប្រញាប់ធ្វើចលនាដង្ហើមសិប្បនិម្មិតជាបន្ទាន់ដោយដាក់ជនរងគ្រោះឲ្យដេកផ្ងារលើដីរាបស្មើ រួចបន្ធូរសំលៀកបំពាក់ បន្ទាប់មកខ្វេះយកស្លេស ឬធ្មេញ ( ធ្មេញសិប្បនិម្មិត) ពីក្នុងមាត់ចេញ។ ចាប់អនុវត្តចលនាដង្ហើមតាមមាត់និងច្រមុះ ដោយផ្លុំតាមចង្វាក់ពី ១៥ ទៅ ២០ ដងក្នុង ១ នាទី ក្នុងរយៈពេលពី ១៥ ទៅ ២០ នាទី ជួនកាលត្រូវបន្តធ្វើរហូតដល់ ៤ ម៉ោង ឬរហូតដល់ជនរងគ្រោះ អាចដកដង្ហើមដោយខ្លួនឯងបាន ប៉ុន្តែប្រសិនបើជនរងគ្រោះបាត់ចលនាបេះដូងត្រូវធ្វើចលនាបេះដូងរួមជាមួយគ្នាបន្ថែមទៀត៕

No comments:

Post a Comment