Thursday, December 10, 2015

មានវិធី៦យ៉ាងក្នុងការបង្ហាញដៃគូរសន្ទនាថា យើងពិតជាកំពុងស្តាប់ពួកគេ



ខាងក្រោមនេះគឺជាវិធី៦យ៉ាងដើម្បីពង្រឹងការសន្ទនារបស់អ្នក
.   ស្តាប់ដោយយកចិត្តទុកដាក់
ចូរប្រើការទំនាក់ទំនងតាមក្រសែភ្នែក ប៉ុន្តែមិនមែនសម្លឹងមិនដាក់ភ្នែកនោះទេ ។ ទម្រេតខ្លួនបន្តិចទៅរកដែគូរសន្ទនា នៅពេលអ្នកនិយាយ ហើយងក់ក្បាល ញញឹម និងសួរបន្ថែមទៅលើអ្វីដែលអ្នកចង់ដឹងវាឲ្យកាន់តែច្បាស់ ។ ការធ្វើបែបនេះគឺយើងមិនមែនបញ្ជូនសារជាពាក្យសម្តី តែជាចលនាដែលពាក់ព័ន្ធនឹងការសន្ទនាដែលធ្វើឲ្យមានការចងចាំបានយូរ។

.  ញញឹម
ការញញឹមដ៏រាក់ទាក់និងពិតប្រកដរបស់អ្នកនឹងធ្វើឲ្យដែគូរសន្ទនាអ្នកមានភាពងាយ
ស្រួលក្នុងការទាក់ទងនឹងមានចំណាប់អារម្មណ៍លើអ្នកកាន់តែខ្លាំង ។

.  ជាមនុស្សបើកចំហរ (មានចិត្តទូលាយ)
ការអោបដៃ ការដាក់ជើងលើគ្នា ការដាក់ដៃក្នុងហោបៅខោ ការអង្គុយពិតនិងតុ ការអង្គុយផ្អែកនឹងកៅអី ទាំងអស់នេះគឺជាសញ្ញាមិនល្អក្នុងការទំនាក់ទំនង ឬធ្វើឲ្យការសន្ទនាអ្នកមិនបានល្អឡើយ ។ ដូច្នេះយើងត្រូវចៀសវាងទង្វើខាងលើនេះ តែក៏ទទួលយកទង្វើទាំងនេះប្រសិនបើយើងជួបដៃគូរសន្ទនាបែបនេះ ។

. ​​  យល់ដឹងពីការបញ្ចេញកាយវិការមកក្រៅ
ការមានអារម្មណ៍តានតឹងក្នុងស្ថានភាពណាមួយគឺជារឿងធម្មតាទេ តែយើងត្រូវតែលប់បំបាត់វាចោលនៅពេលដែលយើងចង់ធ្វើទំនាក់ទំនងក្នុងសង្គម ឬជួបជាមួយមនុស្សនៅខាងក្រៅ ។ មានសញ្ញាសាមញ្ញមួយចំនួនដែលបញ្ចេញមកខាងក្រៅនៅពេលមានអារម្មណ៍តានតឹងដូចជា ខឹងនឹងសក់ខ្លួនឯង ខឹងនឹងគ្រឿងអល័ង្ការ ខឹងនឹង សម្លៀកបំពាក់ ទាញក្រវ៉ាត់កចុះឡើងៗ ក្អកក្រហែម ជាដើម ។ ចូរលប់បំបាត់ចោលនូវទង្វើទាំងអស់នេះចោល ហើយធ្វើយ៉ាងណារក្សាអាកប្បកិរិយាអ្នកឲ្យមានភាពនឹងនរ ឬធម្មតា ។

៥.  ការទំនាក់ទំនងជាមួយមនុស្សថ្មី
ប្រសិនបើមនុស្សណាម្នាក់មិនបានចូលមករកអ្នកទេនោះ អ្នកត្រូវតែចូលទៅរកគេហើយនិយាយស្វាគមន៍គេជាមុន ។ ការធ្វើបែបនេះគឺបង្ហាញពីទំនុកចិត្ត នឹងចំណាប់អារម្មណ៍របស់អ្នកទៅលើមនុស្សទាំងនោះ ហើយនៅពេលសន្ទនាអ្នកត្រូវងក់ក្បាលទៅលើអ្វីដែលដែគូរអ្នកបាននិយាយ ។

.  ការសួរសំណួរ
ការងើបមុខឡើង គឺជាសញ្ញាមួយបង្ហាញពីការយកចិត្តទុកដាក់ និងការចាប់អារម្មណ៍ដោយការគោរពចំពោះដៃគូរ លើរឿងដែលពួកគេនិយាយ ។ នៅពេលអ្នកយកចិត្តទុកដាក់នឹងមនុស្សជុំវិញអ្នក ​ពួកគេនឹងចងចាំអ្នក នឹងលើកសរសើរអ្នកដោយអស់ពីចិត្ត ។

ការស្តាប់អ្នកដទៃដោយយកចិត្តទុកដាក់ ដែលពោរពេញដោយការគោរព នឹងធ្វើឲ្យអ្នកដទៃចងចាំអ្នកជាងការគិតរបស់អ្នកទៀត ។

No comments:

Post a Comment