គ្រឿងផ្សំ៖
- សាច់ជ្រូក (សាច់បីជាន់ ជាប់ស្បែក)
- ស្ដៅ
- ជីគ្រប់មុខ ( បេះយកតែស្លឹក )
- ត្រសក់
- កំពិស ( កាត់ព្រុយចេញឲ្យស្អាត )
- ស្ករត្នោត ម្សៅស៊ុប ប៊ីចេង
- ទឹកអំពិលទុំ
- ប្រហុក
- ខ្ទឹមសចិញ្ច្រាំ
វិធីធ្វើ៖
- សាច់ជ្រូកលាងឲ្យស្អាត យកទៅស្ងោរ ឲ្យឆ្អិន ( ដោយដាក់ម្សៅស៊ុបបន្តិចចូលផង ) រួចស្រង់ចេញ មកហាន់ជាចំណិតតូចៗទុកមួយអន្លើ
- យកកំពិសមកលីង រឺស្រុះឲ្យឆ្អិន រួចទុកមួយអន្លើ
- យកប្រហុកមកជ្រុំជាមួយទឹកក្ដៅបន្តិច ( ឲ្យរលាយចូលគ្នាអស់ )
- បន្ទាប់មកដាក់ខ្លាញ់បន្តិចចូលក្នុងខ្ទះ ទុកឲ្យក្ដៅ
រួចដាក់ខ្ទឹមសចិញ្រាំចូលបំពងឲ្យឈ្ងុយ ហើយដាក់ទឹកអំពិលទុំចូល ស្ករត្នោត ម្សៅស៊ុប ប៊ីចេង ( ដាក់ទឹកបន្តិច ) ទុកឲ្យពុះ ទើបដាក់ទឹកប្រហុកចូល រួចភ្លក់មើលឲ្យល្មម ទុកឲ្យពុះម្ដងទៀត ទើបលើកចេញ ( បើបងប្អូននិយមហឹរ ដាក់ម្ទេសចូលតែម្ដងក៏បាន )
- ពេលទទួលទាន ទើបយកសាច់ជ្រូក កំពិស ស្ដៅ ត្រសក់ និងជីគ្រប់មុខមកញាំចូលគ្នា រួចស្រោចទឹកអំពិលទុំពីលើ រួចជាការស្រេច។ បើលោកអ្នកមិនចូលចិត្តល្វីងពេក អាចយកស្ដៅទៅស្រុះជាមួយនឹងទឹកក្ដៅបន្តិចក៏បាន៕
No comments:
Post a Comment