Sunday, December 6, 2015

ជីវ​ប្រវត្តិ​​ ព្រះ​​បទម​ត្ថេរ ​សោម

https://www.facebook.com/photo.php?fbid=1612943148982943&set=a.1623886441221947.1073741867.100008018193164&type=3&theater

ព្រះ​​បទម​ត្ថេរ ​សោម
​(១៨៥២​ – ១៩៣២)
ជីវ​ប្រវត្តិ​​
- កវី ​សោម ​កើត​​​ឆ្នាំ ​១៨៥២ ​នៅ​​ឃុំ​​អំព្រៅ​ ស្រុក​​ស៊ីធរ​​កណ្ដាល ​ខេត្ត​​ព្រៃ​វែង ។
- បិតា​​នា​ម ងួន ​មាតា​​នា​ម យិន​ ជា​​កសិ​ករ ​។
- អាយុ ១​៥​ឆ្នាំ ​បាន​​រៀន​​អក្សរ ​លេខ​​នព្ធន្ត​ ​នៅ​​ក្នុង​​ស្រុក​​កំណើត ​ហើយ​​បា​ន​បួស​​​ជា​សាម​ណេរ​​ពីរ​វស្សា ​ក៏​​សឹក​ ​មក​​ជួយ​​ធ្វើ​​ការ​​រ​កស៊ី​​ឪពុក​​ម្ដាយ​​វិញ ។​
- អាយុ ២​១​ឆ្នាំ ​បាន​​ឧប​សម្បទា​ជា​​ភិក្ខុ​ ក្នុង​​សំណាក់​​ឧបជ្ឈាយ៍​​នាម​​រស់​ មាន​​នាម​​បញ្ញត្តិ​​​ជា​ បទុម​ត្ថេរ និ​ង​​បាន​​បន្ដ​​ការ​​សិក្សា​​​នៅ​ក្រុង​​ភ្នំ​ពេញ ​អស់​​ច្រើន​​ឆ្នាំ ​ហើយ​​វិល​​​ទៅ​ធ្វើ​​​ជា​​ចៅ​អធិការ​នៅ​វត្ត​​កំព្រៅ​​វិញ ។​
- មាន​​និស្ស័យ​​ស្លូត​បូត ​ចូល​​ចិត្ត​​អាន​​សាស្ត្រា ​គម្ពីរ​ ស្ដាប់​​ចម្រៀង​​ចាប៉ី ​រហូត​​ចេះ​​តែង​​កាព្យ​​​ដ៏​​ប៉ិន​ប្រសប់ ​។
- លោក​​សុគត​នៅ គ​.ស​ ១៩៣២ ​ក្នុង​​កំណត់​​ជន្មាយុ ៨​០ឆ្នាំ​ ។
ស្នា​ដៃ​​
- ទុំ​ទាវ ​(សរសេ​រ​​ពី​ ព.ស​ ២៤៥៨ ​គ.ស​ ១៩១៦)​
- រឿង​​សព្វ​សិទ្ធិ ​(មិន​មែន​​សព្វ​សិទ្ធិ ​របស់​​ម៉ឺន​​ភក្ដី​​អក្សរ​​តន់​​ទេ)​
អត្ថ​បទ​​ដក​ស្រង់​
          ..... កាល​​នោះ​​នាង​​នោ​​​ជា​​ភិលៀង-​                     នាង​​ទាវ​​បាន​​ឆៀង​​ច​រ​យាត្រា​
          កាន់​​ក្អម​​ថ្និត​ថ្នម​​នឹក​​ប្រាថ្នា​                                ចូល​​ទៅ​​ស្ដាប់​​ការណ៍​​ដឹង​​សេចក្ដី ។​​
          ឈរ​​ទ្រឹង​​រឹង​​ខ្លួន​​ពួន​​​ចាំ​ស្ដាប់​                              ពិរោះ​​ហាក់​​ផ្កាប់​​មុខ​​ដល់​​ដី​
          ស្រងាក​​ស្រងោច​​ស្រងល់​​ស្រី​                            នៅ​​នឹក​​បេតី​​មិន​​ស្ដី​​សោះ ។​
          ចាំ​​ទៅ​​ដ​ល់​ផ្ទះ​​ប្រាប់​​ទាវ​​គ្រប់​                             ទាវ​​នៅ​​ក្នុង​​ម្លប់​​សម​​ស្រណោះ
          នាង​​​ជា​​ម្ដាយ​​ទាវ​​មាន​​របស់​                               កូន​​ស្រស់​​រូប​​ស្រេច​​ដាច់​​ស្រី​​ផង ​។​
          នៅ​​នឹក​​ក្នុង​​ចិត្ត​​គិត​​ស្រេច​​ស្រាប់​                          ដង​​ទឹក​​ងូត​​ឆាប់​​ដើរ​​ផ្អៀង​ផ្អង​
          ដល់​​ផ្ទះ​​នៅ​​ឡើង​​​ទៅ​​ជា​​ម្ដង​                               សា​សង​​រ៉ាយ​រ៉ាប់​​ប្រាប់​​ទៅ​​ថា​ ។
          ទាវ​​អើយ​​ទាវ​​ស្រី​​សេចក្ដី​​នេះ​                             នេន​​មួយ​​នោះ​​ចេះ​​មើល​​សាស្ត្រា​
          ពិរោះ​​ស្រួយ​​ស្រាប់​​ស័ព្ទ​​ភាសា​                           ដូច​​សត្វ​​សារិកា​​ពិសា​​ចេក ​។
                    (រឿង​​ទុំ​​ទាវ)​

No comments:

Post a Comment