នៅពេលដែលសមាជិកណាម្នាក់មានបំណងចង់ផ្តាច់បារី គឺជាសញ្ញាវិជ្ជមានមួយដ៏ល្អ សំរាប់ក្រុមគ្រួសារ ឬសហគមន៍របស់អ្នក។ អ្នកផ្តាច់បារីត្រូវការការជួយជ្រោមជ្រែងយ៉ាងខ្លាំងក្លា ពីសំណាក់មិត្តភ័ក្ត្រ និងគ្រួសារក្នុងតំណាក់កាលនៃការផ្តាច់បារីនេះ។ ដូចនេះ សូមអ្នកសូមកុំនូវរារែក ក្រោកឈរឡើង ហើយនិយាយទៅកាន់គាត់វិញថា អ្នករីករាយនឹងជួយគាត់ “។
* រក្សាអនាម័យ ៖
ថែរក្សាទីកន្លែងដែលគាត់រស់នៅអោយមានអនាម័យជានិច្ច ដើម្បីកុំអោយមានក្លិនបារី និងព្យាយាមអោយគាត់ស្ថិតឲ្យឆ្ងាយពីក ន្លែងដែលមានក្លិន និងផែ្សងបារី។
* ស្វែងយល់ពីទំលាប់របស់គាត់៖
អ្នកជក់បារីភាគច្រើន តែងមានទំលាប់ផ្ទាល់ខ្លួនរបស់គាត់ ក្នុងការជក់បារី ឧទាហរណ៍ គាត់តែងពិសារបារីក្រោយពីទទួលទានអាហាររួច ពេលដែលកំពុងគិតរឿងស្មុគស្មាញ ពេលអស់កំលាំង ឬក៏ពេលទទួលទានសូរា ជាដើម ។ល។ សូមស្វែងយល់អំពីទំលាប់ និងពេល
វេលាដែលគាត់ប្រើសំរាប់ការជក់បារី ដើម្បីខ្លួនអ្នកអាចរៀបចំគំរោង និងពេលវេលារបស់អ្នកបានត្រឹមត្រូវ និងស្ថិតនៅជាមួយគាត់ ក្នុងកាលទសៈនោះ។
* បង្វែទំលាប់ជក់បារីរបស់គាត់៖
ត្រៀមលក្ខណៈដើម្បីបំវែទំលាប់ជក់បារីរបស់គាត់ អោយងាក់ទៅអនុវត្តនូវសកម្មភាពផ្សេងៗជំនួសវិញ ឧទាហរណ៍៖ ដើរលេងកំសាន្ត និយាយរឿងកំប្លែង ទទួលទានផ្លែឈើឬគ្រាប់ធញ្ញជាតិ ។ល។ ដើម្បីជំនួសការជក់បារីវិញ។
* យោគយល់ចំពោះអារម្មណ៍ឆេវឆាវរបស់គាត់៖
ការផ្តាច់បារីគឺជាបញ្ហាមួយដែលលំបាកសំរាប់អ្នកញៀនបារី ដូចនេះអារម្មណ៍នៃការធុញថប់ ឆេវឆាវ ក្រេវក្រោធ អាចនឹងកើតមានឡើង នៅក្នុងកំឡុងពេលផ្តាប់បារីនេះ។ សង្ឃឹមថាអ្នកនឹងយោគយល់អត់អោន ចំពោះទង្វើរបស់គាត់ ។
* លើកទឹកចិត្ត៖
ការផ្តល់រង្វាន់លើកទឹកចិត្តគឺជាប្រការមិនអាចខ្វះបាន ដើម្បីជាកត្តាជំរុញអោយគាត់ ខំប្រឹងប្រែងផ្តាច់បារីរហូតដល់ទទួលបានជោគជ័យ។
* កុំលេងសើច៖
ការយកបារីមកលលេង ឬការអុចបារីនៅចំពោះមុខអ្នកកំពុងផ្តាច់បារី មិនមែនជាទង្វើត្រឹមត្រូវឡើយ ពីព្រោះវាអាចជំរុញអោយគាត់វិល ទៅរកសភាពដើមវិញ។ដូចនេះសូមអ្នកជៀសវាងអោយបាននូវទង្វើទាំងនេះ។
* ផ្តល់គំនិតវិជ្ជមាន៖
ប្រសិនបើអ្នកជាអតីតអ្នកជក់បារីដែរនោះ សូមផ្តល់ជាគំនិតយោបល់ល្អដែលធ្លាប់ជួយឲ្យអ្នក ផ្តាច់បារីបានប្រាប់ទៅគាត់ និងនិយាយពី ភាពវិជ្ជមាន ដែលអ្នកទទួលបានបន្ទាប់ពីអ្នកបានផ្តាច់វាហើយនោះ។
* សាកល្បងម្តងទៀត៖
ប្រសិនជាការព្យាយាមរបស់គាត់ក្នុងការផ្តាច់បារីទទួលបរាជ័យ សូមកុំស្តីបន្ទោសឲ្យគាត់ ត្រូវលើកទឹកចិត្តដើម្បីអោយគាត់ហ៊ានសាកល្បង ម្តងទៀត។សង្ឈឹមថាអ្នកអាចជួយគាត់ឆ្លងផុតក្នុងដំណាក់នេះ ដើម្បីក្រុមគ្រួសារ និងសហគមន៍ គ្មានផ្សែងបារី៕
No comments:
Post a Comment