Monday, December 14, 2015

ការឈាមច្រមុះ និង វិធីដោះស្រាយ



nose_bleed
ច្រមុះគឺជាផ្នែកមួយនៃរាងកាយដែលមានសរសៃឈាមនៅពាសពេញ ។ អាការៈឈាមច្រមុះអាចនឹងកើតមានឡើងនៅពេលដែល ភា្នសខាងក្នុងច្រមុះមានសភាពស្ងួត ប្រេះបែកក្រហែង នោះដោយសារតែយើងមិនអាចមើលឃើញ រឺ មិនបានចាប់អារម្មណ៍ ។ ហើយជា
ទូទៅអាការៈនេះតែងតែកើតមានឡើងនៅក្នុងរដូវក្តៅ និង រដូវរងារដែលមានខ្យល់បក់មកមានសភាពក្តៅ និងពេលខ្លះស្ងួត ។ បន្ថែមលើនេះ ការកេះ រឺត្បាល់ច្រមុះខ្លាំងៗរហូតដល់មានការដាច់រលាត់ក៏ជាមូលហេតុមួយដែលធ្វើអោយមានការឈាមច្រមុះផងដែរ ។
ដូច្នេះត្រូវដោះស្រាយដូចម្តេចនៅពេលដែលមានអាការៈឈាមច្រមុះ ? ដើម្បីជាដំណោះស្រាយសូមប្រិយមិត្តអនុវត្តន៍តាមវិធីដូចខាងក្រោម ៖


-តាំងចិត្តអោយស្ងប់ និង គិតថាវាជារឿងធម្មតា ព្រោះប្រសិនបើអ្នកមានអារម្មណ៍ភ័យខ្លាចវាអាចបណ្តាលអោយចរន្តឈាមរត់កាន់តែខ្លាំង ហើយការហូរឈាមចេញមកក៏កាន់តែខ្លាំងផងដែរ ។

-សូមយកម្រាមចង្អុលដៃ និង មេដៃច្របាច់ផ្នែកសងខាងនៃច្រមុះ ថ្នមៗដើម្បីបង្អាក់ឈាមកុំអោយហូរ និងស្តោះចោលនូវឈាមដែលបាន ហូរនៅក្នុងបំពង់ក របស់អ្នក ។

-ប្រសិនជាមានឈាមហូរចេញពីច្រមុះទាំងសងខាង សូមព្យាយាមដកដង្ហើមតាមមាត់ វិញ

-ទេ្រតខ្លួនទៅមុខបន្តិច ដើម្បីកុំអោយឈាមហូរចូលក្នុងបំពង់ក ។

-យកទឹកត្រជាក់ល្មមមកលប់លាងលើផ្ទៃមុខរបស់អ្នក ដើម្បីបន្ថយកំដៅលើផ្ទៃមុខ និងច្រមុះរបស់អ្នក ។

-ច្របាច់ច្រមុះទាំងសងខាងថ្នមៗយ៉ាងហោចណាស់អោយបាន 5នាទី រឺក៏យូរជាងនេះ ប្រសិនបើឈាមនៅតែហូរ ។

-កុំគេងរាបស្មើទៅនឹងកំរាលអោយសោះ ត្រូវអង្គុយដើម្បីរក្សាជំហរក្បាលរបស់អោយនៅខ្ពស់ជាងបេះដូង រហូតដល់ឈាមឈប់ហូរ ។

-កុំញីសសំបោរ រឺ កាកសំណល់ផ្សេងៗចេញពីច្រមុះ ក្នុងកំឡុងពេលដែលឈាមទើបតែឈប់ហូរ ។

-ផ្អាករាល់សកម្មភាពផ្សេងៗ ដែលប្រើប្រាស់កំលាំងខ្លាំងៗ យ៉ាងហោចណាស់ 30 នាទី រឺយូរជាងនេះតាមដែលអាចធ្វើទៅបាន ។

-លោកអ្នកអាចប្រើថ្នាំបន្តក់ច្រមុះ ដើម្បីព្យាបាល និងថែរក្សាបរិវេណ ក្នុងច្រមុះអោយមានសំណើមល្មម មិនស្ងួតខ្លាំង ។

-ក្នុងករណីឈាមនៅតែហូរឥតឈប់ សូមប្រញាប់ទៅពិគ្រោះជាមួយនឹងគ្រូពេទ្យ អោយបានឆាប់កាន់តែល្អ ៕

No comments:

Post a Comment